backup og meta

អ្នកហាត់កីឡាចង់ប្រើថ្នាំជំនួយពេលហាត់ ឬប្រកួតត្រូវដឹងរឿងប្រឈមនេះ

អ្នកហាត់កីឡាចង់ប្រើថ្នាំជំនួយពេលហាត់ ឬប្រកួតត្រូវដឹងរឿងប្រឈមនេះ

ថ្នាំ​ជំនួយ​ដល់​ការ​លេងកីឡា​ភាគ​ច្រើន​ប្រើ​ដោយ​ពួក​កីឡា​ករ​ដើម្បី​ឲ្យ​លេង​កីឡា​បាន​កាន់​តែ​ខ្លាំង​ និង​មាន​ប្រៀប​លើ​គូប្រជែង​ខ្លួន។ តែ​ថ្នាំ​ទាំង​នេះ​ក៏​មាន​ផល​លំបាក​ចំពោះ​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ផល​លំបាក​ទាំង​៤៖

១- ថ្នាំ Anabolic steroids

Anabolic-androgen steroids ឬ​ហៅ​ខ្លី​ត្រឹម anabolic steroids ជា​ថ្នាំ​ស្តេរ៉ូអ៊ីដ​ដែល​ជួយ​ជំរុញការ​ឡើង​សាច់​ដុំ​​ និង​កម្លាំង។ អ័រម៉ូន​តេស្តូស្តេ​រ៉ូន​ក៏​ស្ថិត​ក្នុង​អំបូរ​នេះ​ដែរ មាន​មុខងារចម្បងសម្រាប់​ការ​បង្កើន​សាច់​ដុំ។ លើស​ពី​នេះ​ទៀត​វា​ក៏​ជួយ​ឲ្យ​រាង្គ​កាយ​បាន​ធូរ​ស្បើយ​ពី​ការ​ហាត់​ប្រាណ​កម្រិត​ធ្ងន់លឿន​ជា​ធម្មតា ​ដោយ​សារ​វា​កាត់​បន្ថយ​ការ​ខូច​ខាត​នៃ​សាច់​ដុំ​ពេល​ហាត់​ប្រាណ​នោះ។ ផ្ទុយ​ទៅ​វិញ អ្នក​ខ្លះ​ក៏​នឹង​ក្លាយ​ជា​ឆេវ​ឆាវ​ពេល​ប្រើ​ថ្នាំ​នេះ​ផង​ដែរ។

ថ្នាំ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សំយោគ​ពី​ក្រុម​ពួក​ស្តេរ៉ូអ៊ីដ​នេះ (designer drugs) ជា​ពពួក​ថ្នាំ​ដែល​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព។ វា​មិន​មាន​ការ​អនុញ្ញាតឲ្យ​ប្រើ​ប្រាស់​ពី FDA របស់​អាមេរិក​ឡើយ។

២- គ្រោះថ្នាក់អាចមានដោយសារថ្នាំAnabolic steroids

ការ​ប្រើ​ប្រាស់​ក្នុង​កម្រិត​ខ្ពស់​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ធ្ងន់​ធ្ងរ​ដូច​ជា៖

– ចំពោះ​បុរស៖ ឡើង​ដោះ ទំពែក ពង​ស្វាស​រួម​តូច អា អសមត្ថភាព​ផ្លូវ​ឬ​ក្រពេញ​ប្រូស្តាត​រីក​ធំ។

– ចំពោះ​ស្រ្តី៖ សំឡេងធំ ក្លីតូរីស​រីក​ធំ ដុះ​រោម​លើ​ខ្លួន​ច្រើន​ជាង​មុន ទំពែក ឬ​បាត់​រដូវ​ជា​ដើម។

ផល​រំខាន​ផ្សេងៗ​រួម​មាន៖ ឡើង​មុន​ច្រើន រលាក​ឬ​ដាច់​​សរសៃ​ពួរ​ មុខ​ងារ​ថ្លើម​មិន​ប្រក្រតី​ ឬ​មាន​ដុំ​នៅ​ថ្លើម កើន​ឡើង​ខ្លាញ់​អាក្រក់ (LDL) ថយ​ចុះ​ខ្លាញ់​ល្អ (HDL) ឆេវ​ឆាវ ហឹង្សា ​និង​មាន​ជំងឺ​ផ្លូវ​ចិត្ត។

៣- Androstenedione

វា​ជា​អ័រម៉ូន​ភេទ​ដែល​ចេញ​ពី​ក្រពេញ​ភេទ​ និង​ក្រពេញ​លើ​តម្រង​នោម។ ទាំង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី អ័រមូន​នេះ​នឹង​បម្លែង​ជា តេស្តូស្តេរ៉ូន​និង​អឺស្រ្តាដ្យ៉ូល។ ពពួក​នេះ​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​តឹង​តែង គឺ​ថា​អាច​ប្រើ​បាន​ទាល់​តែ​មាន​វេជ្ជ​បញ្ជា។ មាន​ការ​សិក្សា​ជា​ច្រើន​បញ្ជាក់​ថា​ការ​ប្រើ​ពពួក androstenedione នេះ​មិន​មាន​ប្រយោជន៍​ក្នុង​ការ​បង្កើន​អ័រម៉ូន​ភេទ​ប្រុស ​ឬ​ធ្វើ​ឲ្យ​​សាច់​ដុំ​ខ្លាំង​ជាង​មុន​ឡើយ។

៤- គ្រោះថ្នាក់អាចមានដោយសារ androstenedione

ជាទូទៅ វា​នឹង​ធ្វើ​ឲ្យ​ថយ​ចុះ​ពពួក​ខ្លាញ់​ល្អ (HDL) ប្រឈម​មុខ​ខ្ពស់​នឹងជំងឺ​គាំង​បេះដូង ​និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ចំពោះ​បុរស មាន​ឡើង​មុន ថយ​ចុះ​មេជីវិត​ឈ្មោល ពង​ស្វាស​រួម​តូច និង​ឡើង​ដោះ។ ឯ​ស្រ្តី​វិញ មាន​ឡើង​មុន សំឡេង​ធំ និង​ជ្រុះ​សក់។

៥- អ័រម៉ូនលូតលាស់ (human growth hormone)

អ័រម៉ូន​លូតលាស់ ​ឬ gonadotropin ជា​អ័រម៉ូន​ជួយ​ឲ្យ​​សាច់​ដុំ​ធំ​ និង​ខ្លាំង​ជាង​មុន។ តែ​វា​មិន​ជំរុញ ឬ​បង្កើន​កម្លាំង​បែប​ផ្លូវ​កាត់​នោះ​ឡើយ។ វា​អាច​ប្រើ​បាន​ទាល់​តែ​មាន​វេជ្ជ​បញ្ជា​និង​មាន​ក្នុង​ទម្រង់​ជា​ថ្នាំ​ចាក់​តែ​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ មុន​សម្រេចចិត្ត​ប្រើប្រាស់ពពួកស្តេរ៉យ នេះជាអ្វីគួរ​ដឹង

៦- គ្រោះថ្នាក់អាចមានដោយសារអ័រម៉ូនលូតលាស់

ផល​រំខាន​អាច​មាន​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ដូចជា ឈឺ​សន្លាក់ ខ្សោយ​សាច់​ដុំ ហើម ស្រវ៉ាំង​ភ្នែក គាបសរសៃប្រសាទកដៃ​(carpal tunnel syndrome) ជាតិ​ស្ករ​ក្នុង​ឈាម​ប្រែប្រួល បេះ​ដូង​រីក កើន​ឡើង​កូលេសស្តេរ៉ូល ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាម​។

៧- កោសិកាដើមឈាមក្រហម (Erythropoietin) 

វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺស្លេក​ស្លាំង​ក្នុង​អ្នក​ជំងឺ​តម្រងនោម​កម្រិត​ធ្ងន់​ធ្ងរ។ អ័រម៉ូន​នេះ​ទៅ​បង្កើន​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​និង​ហេម៉ូក្លូប៊ីន​ដែល​ធ្វើ​ឲ្យអុក​ស៊ីសែន​អាច​ទៅ​ដល់​សាច់​ដុំ​កាន់​តែ​ច្រើន។ កីឡាករ​មួយ​ចំនួន​ធំ​ប្រើ epoetin (ទម្រង់​សំយោគ​នៃ erythropoietin) ដើម្បី​ហាត់​បាន​យូរ។

៨- គ្រោះថ្នាក់អាចមានដោយសារ erythtopoietin

វា​ត្រូវ​បាន​គេប្រើ​យ៉ាង​ច្រើន​ក្នុង​ចំណោម​កីឡា​ករ​ជិះ​កង់​ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ​៩០។ អ័រម៉ូន​នេះ​ត្រូវ​បាន​គេ​ចោទ​ថា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច១៨នាក់។ ការ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​កំណក​ឈាម ដូច​ជា​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម គាំង​បេះដូង និង​ស្ទះ​សរសៃ​ឈាម​ក្នុង​សួត។

ទោះ​បី​ផល​រំខាន​រយៈ​ពេល​វែង​មិន​ទាន់​ដឹង​នៅ​ឡើយ តែ​ផល​រំខាន​ក៏​ដូច​ផល​លំបាក​រយៈ​ពេល​ខ្លី​អាច​ប៉ះ​ពាល់​ដល់​ជីវិត​បាន​ទោះ​បី​វា​មាន​គុណ​សម្បត្តិ​ច្រើន​ក៏​ដោយ។ បន្ថែម​ពី​លើ​នេះ ការ​ប្រើ​ប្រាស់​ជំនួយ​ទាំង​នេះ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អង្គការ​ជា​ច្រើន ដូច​នេះ​ថ្នាំ​ជំនួយ​ដល់​ការ​លេង​កីឡា​ទាំង​អស់​នេះ​គួរ​ដក​ចេញ​ពី​ទីផ្សារ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Performance Enhancing Drugs. http://www.treatment4addiction.com/addiction/other/performance-enhancing-drugs/. Accessed May 15, 2017.

Performance-enhancing drugs: Know the risks. http://www.mayoclinic.org/healthy-lifestyle/fitness/in-depth/performance-enhancing-drugs/art-20046134?pg=1 . Accessed May 15, 2017.

កំណែ​ប្រែបច្ចុប្បន្ន

30/01/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jan 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម