backup og meta

ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 05, 2020

    ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន

    សរីរាង្គខាងក្នុងសុទ្ធតែសំខាន់ និងមានតួនាទីផ្សេងៗគ្នា  ហេតុនេះចាំបាច់ត្រូវគិតគូរពីរបបអាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ ហើយ​ក្នុង​នោះតម្រងនោម ក៏​មិន​ត្រូវ​ភ្លេច​ថែទាំឲ្យ​បាន​ល្អ​ដែរ។ មាន​គ្នា​យើង​មួយ​ចំនួន មាន​ទម្លាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន​ជាមួយ​នឹង​សកម្មភាព​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ​។

    លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ជំនាញជំងឺទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទម្លាប់​ខ្លះៗ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​តម្រង​នោម​របស់​យើង​បាន​ដូចជា៖

    ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់៖ ជាធម្មតា តម្រងនោម​មាន​មុខងារ​ចម្រោះជាតិ​ទឹក និង​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង។ កាលណា​យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​តម្រងនោម​ពិបាក​ដំណើរ​ការ ហើយ​មុខ​ងារ​ត្រូវ​ថយចុះ ជាហេតុ​បណ្តាល​ឲ្យ​តម្រងនោម​ឆាប់​ខូច។

    ញ៉ាំ​ទឹក​មាន​ជាតិ​ពុល៖ លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា “ទឹក​មាន​ជាតិ​ពុល​នេះ មាន​ដូចជា ស្រា ឬស្រាថ្នាំ។ អ្នកណា​ដែល​ចង់ញ៉ាំ​ផឹក​ស្រា​ប៉ូវ​កម្លាំង បើ​ញ៉ាំ​ផ្តេសផ្តាស ចុងក្រោយ​អាច​ពុល​តម្រង​នោម ឬខូច​តម្រងនោម​អស់។

    ញ៉ាំ​របស់​ផ្តេសផ្តាស៖ ពេល​ខ្លះ យុវវ័យ​ក៏​ប្រឈម​នឹង​ការ​ខូច​តម្រង​នោម​ដែរ ដោយសារ​ញ៉ាំ​អី​ផ្តេសផ្តាស​ដោយ​មិន​ដឹង​ពី​ផល​ប៉ះពាល់​ដល់​តម្រង់នោម។ ឧទាហរណ៍​ដូចជា ការ​ផឹក​កាហ្វេ​ប៉ះចំ​កាហ្វេ​ថ្ម​ពិល ហើយ​ចេះ​តែ​ញ៉ាំ​យូរៗទៅ អាច​ធ្វើ​ឲ្យ​ខូច​តម្រងនោម​បាន។

    ប្រើ​ប្រាស់​ថ្នាំ​ទាក់​ទង​នឹង​សម្រស់៖ ទាក់​ទង​នឹង​ទម្លាប់​នេះ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ថា ‘ ការ​ប្រើ​ឡេ​លាប​ខ្លួន ឬ​ញ៉ាំ​ថ្នាំ​ដែល​ទាក់​ទង​នឹង​សម្រស់ ឬ​ទាក់​ទង​សុខភាព​អ្វី​មួយ​ជា​ប្រចាំ ក៏​អាច​ប៉ះពាល់​ដល់​តម្រងនោម​ដែរ ព្រោះ​ពពួក​ថ្នាំ​អស់់​ហ្នឹង ​ខ្លះត្រូវ​ការ​ចម្រោះចេញ​តាម​តម្រងនោម។ “

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម