backup og meta

ការពារ ប្រសើរជាងព្យាបាល! សញ្ញា៤យ៉ាង គួរដឹងពីក្រួសក្នុងតម្រងនោម

ការពារ ប្រសើរជាងព្យាបាល! សញ្ញា៤យ៉ាង គួរដឹងពីក្រួសក្នុងតម្រងនោម

ក្រួស​ក្នុង​តម្រង​នោម​ បង្ក​ឡើង​ដោយ​សារ​ធាតុ​គីមី​ជា​ច្រើន​ ប្រមូល​ផ្តុំ​គ្នា​ ហើយ​ក្លាយ​ជា​ដុំ​ក្រួស​តូច​ៗ​ស្ថិត​នៅ​ក្នុង​តម្រង​នោម​។ អាការៈ​នៃ​ជំងឺ​នេះ កម្រ​ធ្វើ​ទុក្ខ​ភ្លាម​ៗ​ណាស់​​ រហូត​ដល់​គ្រាប់​ក្រួស​ធ្លាក់ បង្ក​ឱ្យ​ឈឺ​ចុក​ខ្លាំង​ ទើប​ដឹង​។ ដូច​នេះ ការ​កត់​សម្គាល់​ពី​សញ្ញា​ដែល​អាច​កើត​មាន​ បញ្ហា​នេះ​ជា​រឿង​សំខាន់​គួរ​គប្បី​ស្វែង​យល់​។

១. ឈឺ​ចុក​

បើអ្នក​មាន​អារម្មណ៍ថា​​ឈឺ​ចុក​​ខ្លាំង​ត្រង់​ពោះ ខ្នង ឬ​​ក្រលៀន​ នេះ​ជា​សញ្ញា​បង្ហាញ​ថា​គ្រាប់​ក្រួស​ចាប់​ផ្តើម​ធ្លាក់​ និង​ជាប់​ក្នុង​បំពង់​នោម បង្ក​ជា​ការ​ឈឺ​ចាប់​ក្នុង​តម្រង​នោម​។ ពេល​គ្រាប់​ក្រួស​ធ្លាក់​ ការ​ចុក​ចាប់​ អាច​​ដឹង​​ពី​ផ្នែក​ខាង​​ខ្នង​ រហូត​ដល់​ក្រលៀន​។

២. ទឹក​នោម​ប្រែ​ពណ៌​

មាន​ករណី​មួយ​ចំនួន​ នៃ​ការ​ប្រែ​ពណ៌​ទឹក​នោម ដែល​អាច​ជា​បញ្ហា​នៃ​ក្រួស​ក្នុង​តម្រង​នោម​ ដូចជា ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​នោម​ (ដោយ​សារ​គ្រាប់​ក្រួស​ធ្លាក់​ដល់​ប្លោក​នោម) ការថមថយ​បរិមាណ​ទឹក​នោម​ (ដោយ​សារ​គ្រាប់​ក្រួស​ជាប់​ស្ទះ​​ក្នុង​​បំពង់​នោម) និង​ទឹក​នោម​មាន​លាយ​ឡំ​ឈាម​មក​ជា​មួយ​ ឬ​ទឹក​នោម​មាន​​ធុំ​ក្លិន​ខ្លាំង​ (​គ្រាប់​ក្រួស​នៅ​ក្នុង​បំពង់​នោម)។

៣. គ្រុន​រងា

កម្តៅ​ក្នុង​ខ្លួន​​ឡើង​ខ្លាំង​មិន​ធ្លាប់​កើត​មាន​​ ក៏​អាច​​ជា​សញ្ញា​​​ថា​មាន​បញ្ហា​ក្នុង​​ប្រព័ន្ធ​នោម​ ឬ​តម្រង​នោម​អ្នក​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

៤. ខ្សោយ អស់​កម្លាំង​ល្ហិត​ល្ហៃ និង​រក​ក្អួត

មុខ​ងារ​តម្រង​នោម​ខ្សោយ​​ទៅ​ៗ​​នៅ​ពេល​ មាន​វត្ត​មាន​ក្រួស​ក្នុង​នោះ។ ដោយ​មូល​ហេតុ​​នេះ សារធាតុ​ពុល​អាច​ទៅ​​កើត​លើ​រាង​កាយ​ ដែល​មាន​ឥទ្ធិពល​លើ​អារម្មណ៍​អ្នក​ផង​ដែរ​។ អ្នក​អាច​មាន​អាការៈ​អស់​កម្លាំង​ល្ហិត​ល្ហៃ ឈឺ​ចុក​ខ្លាំង ដោយ​សារ​បញ្ហា​ក្រួស​ក្នុង​តម្រង​នោម​នេះ៕ ​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/5-warning-signs-of-kidney-stones-that-we-need-to-remember-794911/

កំណែ​ប្រែបច្ចុប្បន្ន

30/12/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉េចបានស្រីៗក្រោយអាយុ៣០ឆ្នាំ ងាយប្រឈមនឹងបញ្ហាតម្រងនោម?

ទឹកនោមពពុះ ឬមានឈាម អាចជារោគសញ្ញាខូចតម្រងនោម គ្នាយើងគួរប្រយ័ត្ន


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Dec 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម