backup og meta

បណ្តោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម

បណ្តោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ជាការ​ច្រាល់ ឬ​លើស​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​កោសិកា​ថ្លើម​ខុស​ធម្មតា ធ្វើ​ឲ្យ​ថ្លើម​រីក​ធំ ហើយ​គេ​បែង​ចែក​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ជា​ច្រើន​ប្រភេទ។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បណ្តាល​មក​ពី​អី? ​អ្នក​ណា​ខ្លះ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បណ្តាល​មក​ពីការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន មក​ពី​​ការ​ញ៉ាំ​ស្រា​លើស​កម្រិត​រយៈពេល​យូរ ហើយ​អ្នក​ជំងឺ​ទឹកនោម  អ្នក​ជាត់​ជ្រុល លើស​ជាតិ​ខ្លាញ់ ក៏ប្រឈម​ខ្ពស់​នឹង​ហានិភ័យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ ម្យ៉ាង​វិញ​ទៀត ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​មួយ​ចំនួន ក៏​អាច​ប្រឈម​នឹង​ជំងឺ​ខ្លាញ់រុំ​ថ្លើម​ដែរ ហើយ​វ័យ​ដែល​កើត​មាន​ជំងឺ​មួយ​នេះ ភាគច្រើន​ចាប់ពី ៤០-៥០ ឆ្នាំ​ឡើង​ទៅ ករណីព្យាបាលមិនទាន់ពេល អ្នកជំងឺប្រឈមនឹងជំងឺរលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម កើត​ទាចទឹក និង​មហារីកថ្លើម។

ចំពោះ​រោគ​សញ្ញា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ភាគ​ច្រើន​អ្នក​ជំងឺ​ពុំ​មាន​រោគ​សញ្ញា​អ្វី​ទេ ទាល់​តែ​ធ្វើ​រោគ​វិច្ឆ័យ តែ​ករណី​ខ្លះ​អាចមានអាការៈ​អស់​កម្លាំង ក្អួត​ចង្អោរ ឈឺចាប់​នៅ​កណ្ដាល​ពោះ ឬ​ឆ្អឹងជំនីរផ្នែក​ខាង​ស្កាំ។

លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​ដំបូន្មាន​ថា ដើម្បី​ចៀសវាង ឬ​បើ​យើង​កំពុង​តែ​មាន​ត្រូវ​កាត់​បន្ថយ​ពី​ជំងឺ​មួយ​នេះ យើង​គួរតែ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កុំ​ឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម កុំ​បណ្ដោយ​ឲ្យ​ធាត់ ឬ​ឡើង​គីឡូ​ជ្រុល។

ខ្លាញ់រុំថ្លើម១

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម