ថ្លើមបំពេញមុខងារជាច្រើនដើម្បីជួយឲ្យរាងកាយដំណើរការបានល្អប្រសើរ ជាពិសេសវាដើរតួជាតម្រងសម្រាប់ច្រោះជាតិពុលចេញពីរាងកាយ។ យ៉ាងណាមិញ ប្រសិនបើយើងញ៉ាំគ្រឿងស្រវឹងច្រើន ការបង្ករោគដោយវីរុសរ៉ាំរ៉ៃ ឬញ៉ាំរបបអាហារមិនត្រឹមត្រូវ ថ្លើមរបស់យើងនឹងចាប់ផ្ដើមប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។ ខាងក្រោមនេះជាសញ្ញាទូទៅនៃការខ្សោយថ្លើម និងការព្យាបាលមួយចំនួន។
នេះជារោគសញ្ញាទូទៅបំផុតនៃជំងឺថ្លើម ដែលកើតឡើងចំនួន៥០%ចំពោះអ្នកដែលមានជំងឺក្រិនថ្លើម។ ការប្រមូលផ្ដុំសារធាតុរាវអាចបណ្ដាលឲ្យប៉ោងពោះ ឬហើមជើង។ បញ្ហានេះកើតឡើងនៅពេលដែលសម្ពាធឈាមឡើងខ្ពស់នៅក្នុងសរសៃឈាមថ្លើម ឬនៅពេលដែលថ្លើមមិនអាចបង្កើត Albumin ដែលជាប្រូតេអ៊ីនការពារការលេចធ្លាយពីចរន្តឈាមទៅជាលិកា។
ញ៉ាំរបបអាហារដែលមានជាតិសូដ្យូមទាប(អំបិល) ដើម្បីជួយកាត់បន្ថយការចាល់ទឹក។ ប៉ុន្តែប្រសិនបើយើងចាល់ទឹកកម្រិតមធ្យមទៅធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងផ្ដល់ថ្នាំបញ្ចុះទឹកនោម ដើម្បីបន្ថយអាការៈនេះ។
ជំងឺនេះបណ្ដាលឲ្យទឹកនោមមានពណ៌ស្រអាប់ និងស្បែកលឿង។ វាកើតឡើងនៅពេលសារធាតុប៊ឺលីរុយប៊ីន ដែលជាសារធាតុពណ៌កើតឡើងនៅពេលកោសិកាឈាមក្រហមបែកបាក់ កកើតឡើងនៅក្នុងចរន្តឈាម។ ថ្លើមដែលមានសុខភាពល្អ ស្រូបយកសារធាតុប៊ឺលីរុយប៊ីន និងបំប្លែងទៅជាទឹកប្រមាត់។
ជំងឺខាន់លឿងជាសញ្ញាធ្ងន់ធ្ងរនៃជំងឺខ្សោយថ្លើម។ នៅក្នុងករណីនេះ យើងគប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
៣. ការធ្លាក់ឈាម
ជំងឺក្រិនថ្លើមអាចធ្វើឲ្យយើងប្រឈមនឹងបញ្ហាក្អួតឈាម មានឈាមក្នុងលាមក ឬហូរឈាមតាមរន្ធគូទ។ ខណៈដែលថ្លើមដែលមានសុខភាពបង្កើតប្រូតេអ៊ីនកំណកឈាម ថ្លើមដែលឈឺមិនមានសមត្ថភាពធ្វើបែបនេះឡើយ ដែលជាលទ្ធផលធ្វើឲ្យមានធ្លាក់ឈាមកាន់តែច្រើន។ មួយវិញទៀត ផ្លាកែតទាបក៏អាចធ្វើឲ្យយើងងាយនឹងឈាមច្រមុះ និងអញ្ចាញធ្មេញផងដែរ។
ប្រសិនបើយើងមានក្អួតឈាម ចូរប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
គន្លឹះមួយចំនួនជួយឲ្យថ្លើមមានសុខភាពល្អ
- ហាត់ប្រាណឲ្យបាន៣០នាទីក្នុងមួយថ្ងៃ យ៉ាងហោចណាស់៥ដងក្នុងមួយសប្ដាហ៍
- ញ៉ាំរបបអាហារសុខភាពដូចជាបន្លែ ផ្លែឈើ និងអាហារដែលមានជាតិសរសៃខ្ពស់ ព្រមទាំងកាត់បន្ថយអាហារកែច្នៃ បង្អែម ភេសជ្ជៈដែលមានជាតិស្ករសិប្បនិម្មិត ស្ករចម្រាញ់ និងកាបូអ៊ីដ្រាតចម្រាញ់។
- កាត់បន្ថយការផឹកគ្រឿងស្រវឹង
- រក្សាទម្ងន់។