backup og meta

ការសិក្សាបង្ហាញ​ថាកូវីដ១៩ ​អាច​បំផ្លាញ​ថ្លើម​ធ្ងន់ធ្ងរ​ និង​បង្ក​ជា​អាប់សែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 03, 2021

    ការសិក្សាបង្ហាញ​ថាកូវីដ១៩ ​អាច​បំផ្លាញ​ថ្លើម​ធ្ងន់ធ្ងរ​ និង​បង្ក​ជា​អាប់សែ

    ជំងឺ​កូវីដ​-១៩​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ ដែល​អាច​បំផ្លាញ​សួត​ធ្ងន់ធ្ងរ​ ហើយ​វា​ថែម​​ទាំង​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ដទៃ​ទៀត​នៃ​រាងកាយ​ផង​ដែរ​។ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា​​​វីរុស​កូរីដ​​១៩ ក៏​មាន​សមត្ថភាព​បំផ្លាញ​ថ្លើម​ធ្ងន់ធ្ងរ​ និង​បណ្ដាល​ឲ្យ​កើត​ជំងឺ​អាប់សែ​ថ្លើម​ថែម​ទៀត​ផង​។

    លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​

    ​បើ​តាម​ប្រភព​ពី​មន្ទីរពេទ្យ​ទីក្រុង​ដាលី បាន​បញ្ជាក់​ថា​អ្នក​ជំងឺ​កូវីដ​ចំនួន​១៤​នាក់​ដែល​ជា​សះស្បើយ​ពី​​ជំងឺ​កូវីដ១៩​ បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​​កើត​ជំងឺ​អាប់សែ​ថ្លើម​​នៅ​ក្នុង​រយៈពេល​២​ខែ​ចុងក្រោយ​នេះ​។ លោក​វេជ្ជបណ្ឌិត​Anil Arora ប្រធាន​​វិទ្យាស្ថាន​​វិទ្យាសាស្ត្រ​​ថ្លើម​ ​ពោះវៀន​ និង​លំពែង​​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​២២​ថ្ងៃ​ ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​​ ​ក្លែប​ថ្លើម​ទាំង​សង​ខាង​​របស់​អ្នក​ជំងឺ​ដែល​មាន​ការ​ឆ្លើយតប​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ  គឺ​ពោរពេញ​ដោយ​ខ្ទុះ​នៅ​ទីតាំង​ជា​ច្រើន​។

    រោគ​សញ្ញា​ មូលហេតុ​បង្ក​ និង​ការ​ព្យាបាល​អាប់សែ​ថ្លើម

    ពិត​ណាស់​ ជំងឺ​អាប់សែ​ថ្លើម​ជា​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ​ ដែល​​ធ្វើ​​ឲ្យ​ថ្លើម​​របស់​អ្នក​ជំងឺ​មាន​គីស​​សុទ្ធ​តែ​ខ្ទុះ។​ ជាក់​ស្ដែង​ ថ្លើម​ជា​សរីរាង្គ​ដ៏​សំខាន់​នៃ​រាងកាយ​ មាន​តួនាទី​ចម្បង​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជួយ​ដល់​​មុខងារ​សំខាន់​ៗ​ដទៃ​ទៀត​។ ជា​ទូទៅ អាប់សែ​ថ្លើម​បង្ក​ឡើង​ដោយ​​ការ​ឆ្លង​មេរោគ​ដែល​រាលដាល​នៅ​សរីរាង្គ​ដទៃ​ទៀត​។

    ជំងឺ​នេះ​អាច​ព្យាបាល​យ៉ាង​ងាយ​ស្រួល​ ប្រសិនបើ​យើង​ធ្វើ​រោគ​វិនិច្ឆ័យ​ទាន់​ពេលវេលា​។ ផ្ទុយ​ទៅ​វិញ វា​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ ប្រសិនបើ​យើង​មិន​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​​ពេល​ទេ​នោះ​។ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​អាប់សែ​ថ្លើម​ វា​អាច​បណ្ដាល​ឲ្យ​ការ​ឆ្លង​មេរោគ​ពេញ​រាងកាយ ឬ​ហៅ​ថា​ជំងឺ Sepsis ​ដែល​ជា​ការ​ឆ្លង​មេរោគ​ឈាម​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

    ជំងឺថ្លើម

    រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​យើង​គួរ​ដឹង​

    • ឈឺ​ពោះ​
    • ក្អក​ស្ងួត​
    • ទឹក​នោម​ក្រមៅ
    • រាករូស
    • ​ឈឺ​សាច់ដុំ​ ឬ​ឈឺចាប់​នៃ​សន្លាក់​ឆ្អឹង
    • បាត់បង់​ចំណង់​អាហារ​
    • ចង្អោរ
    • បែក​ញើស​
    • លាមក​ប្ដូរ​ពណ៌​
    • រោគ​សញ្ញា​នៃ​ជំងឺ​ខាន់​លឿង​​ស្រួចស្រាល់​

    ​​​​រោគ​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ រួម​មាន​៖

    • ក្ដៅ​ខ្លួន​
    • ពិបាក​ដក​ដង្ហើម​
    • ហត់​ខ្លាំង
    • មមើមមាយ​
    • វង្វេង​ស្មារតី។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម