ជំងឺទល់លាមក

ជំងឺ​ទល់​លាមក​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​ទល់​លាមក​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺទល់លាមក

វិធីងាយៗការពារបញ្ហាពិបាកបន្ទោបង់ ដោយសារធ្វើដំណើរផ្លូវឆ្ងាយ

ភាគច្រើនអ្នកធ្វើដំណើរផ្លូវឆ្ងាយមិនថាដោយ យន្ដហោះ រថយន្ដ ឬម៉ូតូក្ដីក៏​អាច​ប្រឈមនឹងបញ្ហាទល់លាមក ឬពិបាកបន្ទោបង់​។ ករណីនេះកើតឡើងច្រើន ពិសេសអ្នកមានបញ្ហាខ្សោយប្រព័ន្ធរំលាយអាហារតែម្ដង។ ហេតុអ្វីបានជាធ្វើដំណើរផ្លូវឆ្ងាយ អាចធ្វើឲ្យទល់លាមក? តើមានវិធីសាស្ដ្រការពារដែរឬទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុបណ្ដាលឲ្យទល់លាមក ទម្លាប់មួយចំនួនរបស់អ្នកធ្វើដំណើរផ្លូវ​ឆ្ងាយ​មិនសូវចាប់អារម្មណ៍នោះទេ តាម​ពិត​កត្តាទាំងនោះអាច​ធ្វើឲ្យមានបញ្ហាទល់លាមកបាន​ ក្រោយពេលធ្វើដំណើរ៖ ការគ្រប់គ្រងពេលវេលានៃការញ៉ាំអាហារ ការមិនសូវញ៉ាំទឹក(ខ្លាចចូលបន្ទប់ទឹកញឹក) ការផ្លាស់ប្តូរអាហារដែលត្រូវញ៉ាំ ការអង្គុយយូរ មិនបានធ្វើកម្មភាពរាងកាយ ភាពស្មុគស្មាញក្នុងកំលុងធ្វើដំណើរ ការពន្យារពេលចូលបន្ទប់ទឹក ធ្វើដំណើរឆ្លងកាត់ពេលវេលាយូរ (តាមយន្ដហោះ) ដំណោះស្រាយ ១.ញ៉ាំរបស់ក្ដៅឧណ្ហៗមុនចេញដំណើរ មុនចេញដំណើរ ហោចណាស់ក្នុងក្រពះ ត្រូវមានអាហារទ្រាប់ពោះបន្ដិចសិន បើមិនបានអាហារ ក៏បាន កាហ្វេ ឬ តែក្ដៅឧណ្ហៗ មិនដូច្នេះក៏បានទឹកស៊ុបមួយចាន ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារធ្វើការ មុនចេញដំណើរ។ ពោលមិនត្រូវទុកពោះទំនេរចោលនោះទេ ទោះឃ្លានក្ដី មិនឃ្លានក្ដីត្រូវតែញ៉ាំ។ គួរបញ្ជាក់ដែរថា កាហ្វេពេលវេលាញ៉ាំល្អបំផុត នៅមុនពេលធ្វើដំណើរយ៉ាងហោច ១០នាទី ដើម្បីសម្រួលស្មារតី និងប្រព័ន្ធរំលាយអាហារដើរស្រួល។ ប៉ុន្ដែ​ក្នុងកំលុងធ្វើដំណើរផ្លូវ​ឆ្ងាយ​ គួរតែជៀសវាងញ៉ាំការហ្វេក្នុងករណីយើងមិនមែនជាអ្នកបើកបរ ព្រោះកាហ្វេក៏អាចធ្វើឲ្យយើង​ទល់លាមកបានដែរក្នុងស្ថានភាពដែលរាងកាយយើងមិនសូវសកម្ម។ [embed-health-tool-bmr] ២.គ្រប់គ្រងពេលវេលា និង របបអាហារ ក្នុងអំឡុងពេលធ្វើដំណើរ តាមឡាន ឬម៉ូតូ ទម្លាប់ឃ្លានរបស់យើងនឹងត្រូវថយចុះ ដែលអាចធ្វើឲ្យភ្លេចពេលវេលានៃការញ៉ាំបាន។ […]

ស្វែងរក ជំងឺទល់លាមក

ជំងឺទល់លាមក

ចេកជាអាវុធមុខពីរ សម្រួលការបន្ទោបង់ផង ធ្វើឲ្យទល់លាមកផង

ចេក​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែលគ្នា​យើង​ដឹង​ថា​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ ប៉ុន្តែ​ដឹង​ទេ​ថា​ចេក​ក៏​ជា​ផ្លែឈើ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ផង​ដែរ​។ តើ​ចេក​បង្ក​បញ្ហា​ទល់​លាមក​បាន​យ៉ាង​ម៉េច​?​ ១. អ្វី​ជា​ការ​ទល់​លាមក​? ទល់​លាមក​ជា​បញ្ហា​ទូទៅ​មួយ ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​បត់ជើង​ធំ។ ជា​លក្ខណៈ​វេជ្ជសាស្រ្ត​ ទល់​លាមក​ត្រូវ​បាន​កំណត់​​ដោយ​ផ្អែក​លើ​ការ​បន្ទោ​បង់​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។ បើ​គ្នា​យើង​បន្ទោបង់​ត្រឹម​ម្ដង​ក្នុង​មួយ​សប្ដាហ៍ នោះ​មាន​ន័យ​ថា​មាន​បញ្ហា​ទល់លាមក​ធ្ងន់​ធ្ងរ​ហើយ​។​ ទល់​លាមក​ ក៏​អាច​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ហើម​ពោះ មាន​ហ្គាស​ក្នុង​ពោះ និង​ឈឺ​ចាប់​ពេល​បន្ទោបង់ ជា​ដើម។​ ២. មូលហេតុ​ចេក​ធ្វើ​ឲ្យ​ទល់​លាមក​ ពេល​និយាយ​ថា​ចេក​អាច​ធ្វើ​ឲ្យ​យើង​ទល់លាមក​ ហាក់​ពិបាក​ជឿ​បន្តិច តែ​វា​ជា​ការ​ពិត​។ ការ​ញ៉ាំ​ចេក​ខ្ចី ឬ​ចេក​ស្ទើរ​ទុំ ច្រើន​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ ខណៈ​ចេក​ទុំ​ល្អ​ជួយ​សម្រួល​ដល់​បញ្ហា​ទល់លាមក​ទៅ​វិញ​។​ ចេក​ខ្ចី ឬ​ស្ទើរ​ទុំ​ ធ្វើ​ឲ្យ​ទល់លាមក ក៏​ព្រោះ​តែ​វា​មាន​ជាតិម្សៅ​ស្អិត​ ដែល​អាច​បង្ក​ការ​លំបាក​ដល់​រាង​កាយ​ក្នុង​ការ​រំលាយ​។​ ចេក​ខ្ចី មាន​ផ្ទុក​សារ​ធាតុ​ចត់​ប្រហែល​១០០​ទៅ​២៥០​មិល្លីក្រាម​ក្នុង​ចេក​១០០​ក្រាម និង​មាន​ផ្ទុក​ជាតិ​ម្សៅ​ស្អិត​ខ្ពស់​ផង​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ទល់លាមក​កើត​ឡើង​បាន បើ​យើង​ញ៉ាំ​ច្រើន​។​ ​ប៉ុន្តែ​សម្រាប់​ចេក​ទុំ​វិញ មាន​ជាតិ​សរសៃ​រលាយ​ខ្ពស់ ដែល​ក្នុង​ករណី​ខ្លះ​អាច​ជួយ​រុញ​ច្រាន​កាក​សំណល់​ផ្សេងៗ​ចេញពី​រាង​កាយ​តាម​រយៈ​ការ​បន្ទោបង់​។ ដូច​នេះ​ហើយ បាន​ជា​យើង​អាច​និយាយ​បាន​ដែរ​ថា ចេក​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​​សម្រួល​ដល់​បញ្ហា​ទល់​លាមក​ដែរ បើ​យើង​ញ៉ាំ​វា​ក្នុង​សភាព​ទុំ​ល្អ​។ គួរ​បញ្ជាក់​ថា​បញ្ហា​ទល់​លាមក​មិន​អាច​ដោះស្រាយ​បាន​ដោយ​គ្រាន់​តែ​ប្រើ​ថ្នាំពេទ្យ​មួយ​មុខ​​នោះ​ទេ។ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្នុង​រយៈពេល​វែង ឬខ្លី​បាន យើង​ត្រូវ​ផ្លាស់​ប្ដូរ​បែប​បទ​រស់​នៅ ​ដោយ​រួម​មាន​ទាំង​ ការហាត់​ប្រាណ និង​របប​អាហារ​ត្រឹម​ត្រូវ​ផង​ដែរ​។


ជំងឺទល់លាមក

ផឹកកាហ្វេធ្វើឲ្យ​ងាយឈឺជុះ ពិតអត់?​

គ្នា​យើង​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា ពេល​ញ៉ាំ អាហារ​ហើយ យើង​ញ៉ាំ​កាហ្វេ​ថែម​មួយ​ពែង​ទៀត ស្រាប់​តែ​មាន​អារម្មណ៍​ឈឺពោះ​ចង់​បត់​ជើង​ធំ? បើ​គ្នា​យើង​មាន​អារម្មណ៍​បែប​នេះ គឺ​មិន​ចម្លែក​អ្វី​នោះ​ដែរ ព្រោះ​ថា​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ជួប​រឿង​នេះ​ដែរ​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ការ​ផឹក​កាហ្វេ​អាច​ធ្វើឲ្យ​រំលាយ​អាហារ​បាន​ស្រួល​ជាង​មុន និង​ជួយ​ភ្ញោច​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ​ពោះវៀន អាច​នាំ​ឲ្យ​យើង​ចង់​ទៅ​បន្ទោបង់​។ ១. កាហ្វេ​ និង​ការ​ទល់លាមក​ ចុះ​បើ​កាហ្វេ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បែប​នេះ យើង​អាច​យក​កាហ្វេ​មក​ព្យាបាល​បញ្ហា​ទល់លាមក​បាន​ទេ​។ ថ្វី​បើ​កាហ្វេ​មាន​ប្រយោជន៍​ដល់​ការ​រំលាយអាហារ តែ​អ្នក​ជំនាញ​នៅតែ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​គ្នា​យើង​មាន​បញ្ហា​ទល់​លាមក​ជ្រើស​រើស​កាហ្វេ ជា​វិធី​សាស្ត្រ​ព្យាបាល ជាជាង​ជួប​គ្រូពេទ្យ​នោះ​ទេ​។ ការ​សិក្សា​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​ការ​ផឹក​កាហ្វេ​អាច​មាន​ទំនាក់​ទំនង​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​​ទល់​លាមក​រ៉ាំរ៉ៃ​។ លោក Lauri Wrightបណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ និង​ជា​ជំនួយ​ការ​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ South Florida សហរដ្ឋអាមេរិក បាន​លើក​ឡើ​ង​ថា​កាហ្វេ​អាច​ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​។ លោក លើក​ឡើង​ថា កាហ្វេ​ជួយ​ភ្ញោច​សាច់​ដុំ​ក្នុង​ពោះវៀនធំ ដែល​ថា​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​បន្ទោ​បង់ និង​ជួយ​ដល់​ការ​រំលាយអាហារ​ផង​ដែរ​។ យ៉ាងណា លោក Emeran Mayer បម្រើការ​នៅ​មជ្ឈមណ្ឌល​ស្រាវ​ស្រាវ​ជំងឺ​ប្រព័ន្ធ​រំលាយអាហារ​នៃ​សាកលវិទ្យាល័យ California Los Angeles សង្កត់​ធ្ងន់​ថា ទោះ​បី​ជា​កាហ្វេ​ប្រហែលជា​អាច​ជួយ​ជំរុញ​ដល់​ការ​កន្ត្រាក់​សាច់​ដុំ​ពោះ​វៀន​មែន តែ​ថា​យើង​ក៏​មិន​អាច​ពិចារណា​យក​កាហ្វេ​មក​ធ្វើ​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ទល់​លាមក​ដែរ​។ លោក បញ្ជាក់​ថា កាហ្វេ​មិន​អាច​យក​មក​ព្យាបាល​បញ្ហា​ទល់​លាមក ឬ​ជំងឺ​ផ្សេងៗ​បាន​នោះ​ទេ​។​​​​ ២. តើ​គួរ​ផឹក​កាហ្វេ​កម្រិត​ណា​ទើប​សុវត្ថិភាព អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ រំលាយអាហារ​លើក​ឡើង​ថា​ការ​ផឹក​កាហ្វេ​ឆុង​​ក្នុង​មួយ​ថ្ងៃ​ប្រហែល​៤០០​មិល្លីក្រាម​ ឬ​ប្រហែល​ប្រាំ​ពែង​ក្នុង​មួយថ្ងៃ គឺ​មាន​សុវត្ថិភាព​។ ការ​ផឹក​កាហ្វេ​ច្រើនជាង​នេះ​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ដូច​ជា​ពិបាក​គេង ឬ​អាច​មាន​អាការៈ​ញ័រ​ជាដើម​។


ជំងឺទល់លាមក

អ្នក​កំពុង​ជួប​បញ្ហា​ទល់​លាមក​ ហាម​ធ្វើ​រឿង​ទាំង​នេះ​ដាច់​ខាត​​​

ពិត​ណាស់​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ទល់​លាមក​ម្ដងម្កាល​។​ ក្រៅ​ពី​បញ្ហា​កង្វះ​ជាតិ​ទឹក​ ​ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​តិច​តួច​ ស្រ្តេស​ ឬ​ការ​ញ៉ាំ​អាហារ​​ដែល​ធ្វើ​ពី​​ទឹក​ដោះ​គោ​ច្រើន​ពេក​ ក៏​​នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​បណ្ដាល​ឲ្យ​គ្នា​យើង​ចេះ​តែ​ទល់​លាមក​។​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ហើម​ពោះ​ ឬ​មិន​ស្រួល​ពោះ​ ការ​ធ្វើ​រឿងរ៉ាវ​មួយ​ចំនួន​អាច​នឹង​នាំ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន។​ ​នៅ​ក្នុង​ករណី​ដែល​យើង​ជួប​បញ្ហា​ទល់​លាមក​ ចូរ​ជៀសវាង​ធ្វើ​រឿង​ខាង​ក្រោម​នេះ​​។ ​១. ញ៉ាំ​អាហារ​កែច្នៃ​ សូម្បី​តែ​អាហារ​កែ​ច្នៃ​ជា​ទូទៅ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​បាន​ដែរ​ ដូច្នេះ​ហើយ​ នៅ ពេល​ដែល​យើង​ទល់លាមក​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំង​នេះ​។​ ជាក់​ស្ដែង​ អាហារ​កែច្នៃ​ ឬ​អាហារ​សម្រន់​​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ដែល​អាច​ពន្យឺត​ការ​រំលាយ​អាហារ។​ បន្ថែម​ពី​នេះ​ វា​ក៏​ផ្ទុក​ជាតិ​Fructans កាបូអ៊ីដ្រាត​ ដែល​អាច​បំផ្លាញ​ដល់​ដំណើរ​ការ​រំលាយ​អាហារ​​ពី​ធម្មជាតិ​។​ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​ជៀសវាង​ការ​ញ៉ាំ​នំប៉័ង​ ប៉ាស្តា មី​ និង​រាល់​អាហារ​វេច​ខ្ចប់​ទាំងអស់​ និង​​ជំនួស​ដោយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​​ខ្ពស់​ ទើប​ជា​ការ​ប្រសើរ​​។ ២. កង្វះ​សកម្មភាព​រាងកាយ​ ​​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឆ្អែត​ខ្លាំង​ យើង​ប្រាកដជា​ស្វែង​រក​កន្លែង​សម្រាក​មិន​ខាន​។​ ប៉ុន្តែ​ ទង្វើ​​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​​ដល់​រំលាយ​អាហារ​​យ៉ាង​ខ្លាំង​។​ នៅ​ពេល​ដែល​យើង​អសកម្ម​ វា​អាច​ពន្យឺត​ចលនា​នៃ​អាហារ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​។​ ​ដូច្នេះ​ យើង​គប្បី​បញ្ចេញ​សកម្មភាព​រាងកាយ​ស្រាល​ៗ​ដូចជា​ឡើង​ចុះ​កាំ​ជណ្ដើរ​ ឬ​ហាត់​យូហ្គា​ ដើម្បី​ជួយ​ជំរុញ​​​​ដល់​សាច់ដុំ​ពោះ​ ដែល​​ធ្វើ​ឲ្យ​យើង​បន្ទោបង់​បាន​ស្រួល​។ ៣. ញ៉ាំ​អាហារ​​ធ្វើ​ពី​ទឹក​ដោះ​គោ​ ផលិតផល​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហើម​ពោះ និង​ទល់​លាមក​។​ នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ ​វា​អាច​នឹង​បណ្ដាល​ឲ្យ​ស្ថានភាព​របស់​យើង​កាន់តែ​ធ្ងន់ធ្ងរ​។​ ផលិតផល​ទាំង​នេះ​មាន​ដូចជា​​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ និង​ការ៉េម​ជា​ដើម​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​កាន់​តែ​ពិបាក​ក្នុង​ការ​បន្ទោបង់​។ ៤. ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន​ […]


ជំងឺទល់លាមក

កុំថាមិនអី ទល់លាមកយូរ អាចបង្កឲ្យកើតមហារីក

បញ្ហា​ទល់​លាមក​ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​ធ្លាប់​ជួប​ប្រទះ ហើយ​និយម​គិត​ថា គ្រាន់​តែ​ជា​បញ្ហា​ធម្មតា​អ្នក​ណា​ៗ​ក៏​ជួប ​មិន​បាច់​ទៅ​ឈឺ​ក្បាល​វិល​មុខ​នឹង​បញ្ហា​ទល់​លាមក​ទេ។ តាម​ពិត​ទៅ បញ្ហា​ទល់​លាមក​នេះ មិន​មែន​សាមញ្ញ​ដូច​ដែល​យើង​គិត​ទេ ប្រសិន​បើ​យើង​មិន​ចាប់​អារម្មណ៍ ហើយ​ទុក​បញ្ហា​ទល់​លាមក​យូរ អាច​បង្ក​ជា​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​។ អ្នក​ជំងឺ​ទល់​លាមក​តែង​គិត​ថា​វា​រឿង​ធម្មតា​ប៉ុណ្ណោះ តែ​នៅ​ពី​ខាង​ក្រោយ​បញ្ហា​មួយ​នេះ មាន​កត្តា និង​មូល​ហេតុ​ច្រើន​ទៀត​ដែល​មាន​ខ្លះ​ទាមទារ​ការ​ពិគ្រោះ និង​ពិនិត្យ​រក​មូល​ហេតុ​ច្បាស់​លាស់។ បញ្ហា​ទល់​លាមក​អាច​ជា​ការ​រំខាន​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្នែក​អារម្មណ៍​ផង​ដែរ។នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ផល​វិបាក​នៃ​បញ្ហា​ទល់​លាមក៖ – អាច​កើត​ជំងឺ​ឫស​ដូង​បាត – អាច​ដាច់​រហែក​ភ្នាស​បាត និង​បង្ក​ជា​ការ​ធ្លាក់​ឈាម ឬ​ឈឺ​ចាប់​ពេល​បត់​ជើង​ធំ – បើ​មាន​បញ្ហា​ទល់​លាមក​យូរ​រ៉ាំរ៉ៃ អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ខ្សោយ​ពោះវៀនធំ និង​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ។ល។ គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់ និង​ប្រយ័ត្ន​ចំពោះ​បញ្ហា​ទល់​លាមក​នេះ និង​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​មួយ​ចំនួន​បញ្ជាក់​ថា​បញ្ហា​ទល់​លាមក​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​រោគ​សញ្ញា​រួមមាន ទល់​លាមក​លើស​ពី ​២​ថ្ងៃ​ឡើង ទម្ងន់​ស្រក​លឿន​ខុស​ធម្មតា ស្លេក​ស្លាំង បត់​ជើង​ធំ​មាន​ឈាម ឈឺ​ចុក​ចាប់​ក្នុង​ពោះ​រ៉ាំរ៉ៃ។ល។ ដូច​នេះ​ហើយ យើង​គ្រប់​គ្នា​គួរ​ថែ​ទាំ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​បាន​ដិត ដើម្បី​បង្ការ​បញ្ហា​ទល់​លាមក ក៏​ដូច​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដទៃ ហើយ​តិចនិក​ខាង​ក្រោម​ប៉ុន្មាន​នេះ​អាច​ជួយ​បាន​ការពារ​យើង​ពី​ការ​ទល់​លាមក​បាន៖ ១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន (សណ្ដែក ផ្លែ​ប៉ោម ផ្លែ​ប៊ើរី ដំឡូង​ជ្វា…) ២. កាត់បន្ថយ​អាហារ​កែច្នៃ និង​សាច់ ៣. រៀន​គ្រប់​គ្រង​ស្ត្រេស ៤. កុំ​ខំ​ប្រឹង​ទប់​ពេល​ឈឺ​ពោះ ឬ​ពេល​បត់​ជើង ៥. ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។ល។


ជំងឺទល់លាមក

បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក

ទល់លាមក ជាបញ្ហាប្រព័ន្ធ​រំលាយអាហារ ហើយជាទូទៅ ត្រូវកំណត់​ថា បើយើង​បត់ជើងធំ តិចជាង ៣ដង/សប្ដាហ៍ យើង​កើតមាន​បញ្ហា​នេះ។ បញ្ហា​ទល់លាមក បណ្ដាលមកពី​មូលហេតុ​ជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម មិន​សូវបញ្ចេញ​សកម្មភាព​រាងកាយ ស្ត្រេស ខ្សោះជាតិទឹក និង​ប្រភេទ​អាហារ ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងជម្រាប​ប្រិយមិត្ត​អំពីប្រភេទអាហារ និងភេសជ្ជៈ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​យើង​ទល់លាមក ហើយ​យើង​គួរចៀសវាង ឬញ៉ាំវា​តិចតួច​បាន​ហើយ។ អាហារ និង​ភេសជ្ជៈ​ទាំងនោះ មាន​ដូចជា៖ ១. សាច់ក្រហម សាច់ក្រហម ជាអាហារ​បណ្ដាលឲ្យ​យើង​ទល់លាមក ដោយសារ​កត្ដា​សំខាន់​ចំនួន៣។ ទី១ វាមាន​ផ្ទុក​ជាតិ​កាកសរសៃ​តិច ទី២ វាមាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​រាងកាយ​ត្រូវការ​រយៈពេល​យូរ ដើម្បី​រំលាយ និង​ទី៣ វាបន្ថយ​ការ​ញ៉ាំ​អាហារ​ជាតិ​កាកសរសៃ​ប្រចាំ​ថ្ងៃ នៅពេល​យើង​ញ៉ាំ​សាច់ក្រហម​ច្រើន។ ២. អាហារបំពង និង Fast Foods ការញ៉ាំ​អាហារបំពង និង Fast Foods បរិមាណ​ច្រើន និង​ញឹកញាប់ ក៏បណ្ដាល​ឲ្យយើង​ប្រឈម​នឹង​បញ្ហា​ទល់លាមក​ផងដែរ។ នេះដោយសារ អាហារ​ប្រភេទនេះ មាន​ជាតិ​ការសរសៃ​តិច និង​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់ រួមជាមួយ​ការ​រំលាយ​យឺត​ទៀត។ ជាមួយ​គ្នានេះ […]


ជំងឺទល់លាមក

ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ

ការ​ទល់​លាមក​យូរៗ​ម្តង​មិន​ចោទ​ជា​​បញ្ហា​ទេ តែ​បើ​ញឹក​ញាប់ មិន​ត្រឹម​តែ​រំខាន​ដល់​​សុខភាព​ទាំង​ផ្លូវកាយ និងអារម្មណ៍​នោះ​ទេ តែ​បង្ក​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ និង​រង​ផល​វិបាក​ធ្ងន់​ធ្ងរ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ១- មូលហេតុ​នាំ​ឲ្យ​ទល់​លាមក ទល់​លាមក​បណ្តាល​មក​ពី​មូលហេតុ​ច្រើ​នយ៉ាង ក្នុង​នោះ​មាន​ទម្លាប់​រស់នៅប្រចាំ​ថ្ងៃ របប​អាហារ ការ​ប្រើប្រាស់​ថ្នាំ និង​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន។ – ញ៉ាំ​អាហារ​ដែល​ខ្វះ​ជាតិ​សរសៃ – មិន​សូវ​ញ៉ាំ​ទឹក – ប្រើ​ថ្នាំ​មួយចំនួន – ស្ត្រេស – មិន​ហាត់​ប្រាណ – មាន​ជំងឺ​ទឹកនោម​ផ្អែម – មាន​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត – មាន​ជំងឺ​ខ្សោយ​ពោះវៀន រលាក​ពោះវៀន ឬ​ដុំ​សាច់​ដុះ​នៅ​ក្នុង​ពោះវៀន​ធំ។ អត្ថបទពាក់ព័ន្ធ៖ គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ ២- ផល​វិបាក​នៃ​ជំងឺ​ទល់​លាមក – ឈឺ​ចាប់​ពេល​បន្ទោរបង់ – បង្ក​ទៅ​ជា​ជំងឺ​ឫសដូងបាត – ដាច់​រហែក​ភ្នាស​បាត និង​បង្ក​ឲ្យធ្លាក់​ឈាម – បណ្តាល​ឲ្យ​ខ្សោយ​ពោះវៀន​ធំ – ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ។ ក្នុង​ករណី​ដែល​យើង​ជួប​អាការៈ​ទល់​លាមក​ញឹក​ញាប់ ត្រូវ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​មូលហេតុ និង​វិធី​ព្យាបាល​ត្រឹមត្រូវ ដើម្បី​បង្ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។


ជំងឺទល់លាមក

រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង

ទល់លាមក អាច​ប៉ះពាល់​ដល់​សុខភាព​ដែរទេ? មាន​មូល​ហេុត​អី​បាន​ជាទល់​លាមក? ធ្វើម៉េច​ដោះ​ស្រាយ​បាន? សំណួរ​ទាំង​នេះ ប្រហែល​ជា​ស្ថិត​ក្នុង​ការ​ពិត​ទាំង ៥ ដែល “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពាក់​ព័ន្ធអាការៈ​ទល់​លាមក។ ១- មិន​ចាំ​បាច់​បត់​ជើង​ធំ​រាល់​ថ្ងៃ​ក៏បាន ធម្មតា នៅ​ពេល​ត្រូវ​បត់ជើង​ធំ​ គ្មាន​ផល​វិបាក​​អ្វីកើត​ឡើង​​នោះ​ទេ ហើយ​យើង​​ម្នាក់​ៗ ​គឺ​មានគម្លាតពេល​ ដើម្បីបត់​ជើង​ធំខុសៗ​គ្នា។ ពេល​ខ្លះ យើង​អាច​​នឹង​បត់​ជើង​ធំ​ច្រើន​ជាង ៣​ ដង/ថ្ងៃ ប៉ុន្តែ​គ្នា​យើង​​ខ្លះ ប្រហែល​ជា​បត់​ជើង​ធំ​​ត្រឹម​តែ ​៣ ដង/អាទិត្យ​ ប៉ុណ្ណោះ។ ជា​ទូទៅ យើង​ម្នាក់​បត់​ជើង​ធំ​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បើយើង​មិន​បាន​បន្ទោ​បង់​ ហើយ​គ្មាន​អារម្មណ៍​ឈឺ​ចាប់​អី​ទេ​ អាច​ចាត់​ទុក​ជារឿង​ធម្មតា​។ ប៉ុន្តែ បើបត់​ជើង​ធំ​តិច​ជាង ​៣ ដង​/សប្ដាហ៍ មាន​ន័យ​ថា​ នេះ​ជា​បញ្ហា​ទល់​លាមក​ហើយ។ ២- ​ទល់​លាមក​មិន​ធ្វើ​ឲ្យ​ចាល់​ជាតិ​ពុល​ក្នុង​រាង​កាយ​ទេ មនុស្ស​ជា​ច្រើន​ជឿ​ថា បើ​លាមក​នៅ​ក្នុង​រាង​កាយ​យូរ​ពេក​ ​វា​នឹង​ផលិត​ជាតិ​ពុលកាន់​តែ​ច្រើន ប៉ុន្តែ​​នេះ​ជា​រឿង​ប្រឌិត​ទាំង​ស្រុង ព្រោះគ្មានការ​សិក្សា​ណា​មួយ ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​នេះទេ។ ហើយ​បើសិន​ជាសាធាតុ​ពុលតុកស៊ីន កើត​ឡើង​ក្នុង​ពោះ​វៀន​មែន សារធាតុ​សម្អាត​ពោះ​វៀន (Colon Cleansing) ថ្នាំ​បន្ទន់​លាមក (Laxatives) ឬ​ថ្នាំ​សុល (Enemas) ក៏​មិន​អាច​ការពារយើង​ពី​ជំងឺ​មហារីក ​និង​ជំងឺ​ផ្សេងៗបាន​ដែរ។   អត្ថបទពាក់ព័ន្ធ៖ ​ឧស្សាហ៍​ទល់​លាមក ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ