ទោះបីជាជំងឺឫសដូងបាតបង្កឲ្យមានការឈឺចាប់ និងបណ្ដាលឲ្យយើងមិនស្រួលក្នុងខ្លួនក៏ពិតមែន ប៉ុន្តែយើងនៅតែអាចការពារវាបាន។ ជាមួយនឹងការអនុវត្តតិចនិកថែទាំខ្លួន ដូចជាស្អំកំណាត់ត្រជាក់ ធ្វើលំហាត់ប្រាណជាទៀងទាត់ ក៏ដូចជាជៀសវាងអង្គុយបន្ទោបង់រយៈពេលយូរ ការផ្លាស់ប្ដូររបបអាហារមួយចំនួនក៏មានសារសំខាន់ផងដែរ។
១. ជ្រើសរើសអាហារមានជាតិសរសៃខ្ពស់
ប្រសិនបើយើងប្រឈមនឹងជំងឺឫសដូងបាត យើងគប្បីបញ្ចូលអាហារដែលមានជាតិសរសៃខ្ពស់ ដែលមានដូចជាផ្លែបឺរ ប៊ឺរី គ្រាប់ធញ្ញជាតិ និងគ្រាប់ជីរជាដើម ពីព្រោះអាហារទាំងនេះ អាចកាត់បន្ថយរោគសញ្ញាផ្សេងៗដូចជាការឈឺចាប់នៅរន្ធគូទ និងការធ្លាក់ឈាមអំឡុងពេលបន្ទោបង់។
២. ញ៉ាំទឹកឲ្យបានច្រើន
ពិតណាស់ ការញ៉ាំទឹកគ្រប់គ្រាន់អាចបញ្ចៀសបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលរាងកាយមានជាតិទឹកគ្រប់គ្រាន់ ដំណើរការនៃការរំលាយអាហារនឹងកាន់តែប្រសើរឡើង។ ផ្ទុយទៅវិញ ការបាត់បង់ជាតិទឹកអាចបណ្ដាលឲ្យយើងទល់លាមក ហើយកត្តានេះនឹងធ្វើឲ្យរោគសញ្ញានៃជំងឺឫសដូងបាត់កាន់តែធ្ងន់ធ្ងរទៅៗ។
៣. ញ៉ាំអាហារមានដាក់មេ
ជាមួយគ្នានេះដែរ ទឹកដោះគោជូរផ្ទុកបាក់តេរីល្អនៅក្នុងក្រពះ និងអាចជួយបង្កើនសុខភាពពោះវៀនរបស់យើងថែមទៀតផង។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា អាហារដែលដាក់មេ និងពពួកProbiotics ដូចជាទឹកដោះគោជូរ ឬគីមឈី អាចជំរុញដល់ការរំលាយអាហារ ក៏ដូចជាសុខភាពក្រពះពោះវៀន។
៤. ជៀសវាងផឹកគ្រឿងស្រវឹង និងជក់បារី
ជាក់ស្ដែង ការផឹកគ្រឿងស្រវឹង និងជក់បារីអាចបណ្ដាលឲ្យខ្សោះជាតិទឹក និងអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហាររបស់យើង។ ហេតុនេះហើយ គ្នាយើងគប្បីជៀសវាងការជក់បារី និងការផឹកគ្រឿងស្រវឹង ដើម្បីការពារបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺឫសដូងបាត។
៥. ជៀសវាងអាហារហឹរ អាហារកំប៉ុង និងអាហារបង្កក
[embed-health-tool-bmr]