ការធ្វើមេតាប៉ូលីសគឺជាដំណើរការដែលរាងកាយបំប្លែងអាហារ និងភេសជ្ជៈទៅជាថាមពល។ ពិតណាស់ ដំណើរការទំពា រំលាយអាហារ និងបញ្ជូនអាហារ ក៏ត្រូវការថាមពលផងដែរ ដែលកត្តានេះអាចបង្កើនការធ្វើមេតាប៉ូលីស។ ពិតណាស់ វាគឺជាដំណើរការធម្មជាតិ ដែលមានឥទ្ធិពលលើអាយុ ទម្ងន់រាងកាយ និងភេទ។ ចំណែកឯការបញ្ចេញសកម្មភាពរាងកាយក៏បង្កើនការធ្វើមេតាប៉ូលីសដូចគ្នា។ សូម្បីតែការទំពាស្ករកៅស៊ូ ក៏ត្រូវការចលនាថ្គាម ដូច្នេះហើយសកម្មភាពនេះមានតម្រូវការថាមពលជាចាំបាច់។
ប្រសិទ្ធភាពនៃការទំពាស្ករកៅស៊ូ
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យRhode Island បានសិក្សាស្វែងយល់ពីផលប៉ះពាល់នៃការទំពាស្ករកៅស៊ូទៅលើការធ្វើមេតាប៉ូលីស។ លោកសាស្ត្រាចារ្យKathleen Melanson បានរកឃើញថា អ្នកដែលទំពាស្ករកៅស៊ូដែលគ្មានជាតិស្កររយៈពេល២០នាទី ចំនួន៣ដង ប្រើប្រាស់កាឡូរីចំនួន៦៧តិចជាងធម្មតា និងកើនឡើងការធ្វើមេតាប៉ូលីសចំនួន៥%។ យោងតាមការសិក្សាមួយបានបង្ហាញថា ការទំពាស្ករកៅស៊ូរយៈពេលច្រើនម៉ោងក្នុងមួយថ្ងៃ អាចជួយទ្រទ្រង់ដល់ការសម្រកទម្ងន់ថែមទៀតផង។
ជំរុញការធ្វើមេតាប៉ូលីសយ៉ាងមានប្រសិទ្ធភាព
បន្ថែមពីលើការទំពាស្ករកៅស៊ូដែលគ្មានជាតិស្ករញឹកញាប់ គ្នាយើងគប្បីធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីបង្កើនការធ្វើមេតាប៉ូលីសយ៉ាងមានប្រសិទ្ធភាព ដូចជាការការឡើងចុះកាំជណ្ដើរ និងរត់ត្រឹកៗចំនួន៣០នាទីក្នុងមួយថ្ងៃ គួបផ្សំនឹងការញ៉ាំរបបអាហារដែលមានផ្ទុកប្រូតេអ៊ីន កាបូអ៊ីដ្រាតចម្រុះ និងខ្លាញ់សុខភាពជាញឹកញាប់។
ជាមួយគ្នានេះដែរ ការទំពាស្ករកៅស៊ូដែលគ្មានជាតិស្ករក៏អាចជួយបញ្ចៀសការញ៉ាំអាហារសម្រន់មិនចាំបាច់ ដែលជួយឲ្យយើងអាចគ្រប់គ្រងទម្ងន់ខ្លួនបានយ៉ាងល្អ។
[embed-health-tool-bmr]