backup og meta

ស្រាយ​ចម្ងល់​ សូកូឡា​ក្ដៅ​​អាច​កាត់បន្ថយ​អាការៈ​ឈឺ​ពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាយ​ចម្ងល់​ សូកូឡា​ក្ដៅ​​អាច​កាត់បន្ថយ​អាការៈ​ឈឺ​ពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូកូឡា​ក្ដៅ​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺ​ពោះ​​បាន​ ដោយ​អាស្រ័យ​លើ​មូលហេតុ​នៃ​ស្ថានភាព​ជំងឺ។ ពិត​ណាស់​ ភេសជ្ជៈ​ក្ដៅ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ក៏​អាច​ដោះស្រាយ​បញ្ហា​​ឈឺ​ពោះ​​នេះ​បាន​ផង​ដែរ។​ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ពោះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ជា​មុន​សិន​ មុន​ពេល​សាកល្បង​រូបមន្ត​​សុខភាព​​ណា​មួយ​។

​​​​សូកូឡា​ខ្មៅ

រាល់​សូកូឡា​ទាំង​អស់​សុទ្ធ​តែ​មាន​សារធាតុ​Flavanoids ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មួយ​ចំនួន។​ ពិត​ណាស់​ សូកូឡា​ខ្មៅ​មាន​ផ្ទុក​សារធាតុ​នេះ​ច្រើន​ជាង​សូកូឡា​ពណ៌​ទឹក​ដោះ​គោ​។ ជា​ទូទៅ សូកូឡា​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​បន្ទោបង់​ ក៏​ដូចជា​កាត់​បន្ថយ​ការ​ឈឺ​ពោះ​ដែល​​បណ្ដាល​មក​ពី​បាក់តេរី ដូចជា​ការ​ពុល​អាហារ​ជា​ដើម​។

​ទឹក​ដោះ​គោ​

នៅ​ក្នុង​ករណី​ដែល​​អាការៈ​ឈឺ​ពោះ​ ជា​រោគ​សញ្ញា​នៃ​ការ​មិន​រំលាយ​អាហារ​ ឬ​ក្រហាយ​ទ្រូង ទឹក​ដោះ​គោ​អាច​ជួយ​បំបាត់​រោគសញ្ញា​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​គោ​ជូរ ​អាច​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីដ​ដែល​បណ្ដាល​ឲ្យ​ក្រហាយ​ទ្រូង​ និង​ឈឺ​ពោះ​។ ​ជាមួយ​គ្នា​នេះ​ដែរ ទឹក​ដោះ​គោ​ក្ដៅ​​ក៏​ជា​រូបមន្ត​ព្យាបាល​ការ​ក្រហាយ​ទ្រូង​ និង​ការ​មិន​រលាយ​អាហារ​។ យ៉ាង​ណា​មិញ គ្នា​យើង​មួយ​ចំនួន​ក៏​អាច​ជួប​ប្រទះ​អាការៈ​ហើម​ពោះ ចង្អោរ ​បញ្ហា​ក្រពះ​ និង​ពោះវៀន​នៅ​ពេល​ញ៉ាំ​ទឹក​ដោះ​គោ​។

ទឹកដោះគោក្តៅ

អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​សូកូឡា​ក្ដៅ

សូកូឡា​​​ក្ដៅ​ពណ៌​ខ្មៅ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ វា​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​​ឈឺ​ពោះ​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ជួយ​ការពារ​​យើង​ពី​ជំងឺ​បេះដូង​ ដោយ​សារ​តែ​សារធាតុ​Flavanoids ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​​ចំពោះ​កោសិកា​។ បន្ថែម​ពី​នេះ​ សូកូឡា​ខ្មៅ​ក៏​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល​អាក្រក់​។ គ្នា​យើង​គប្បី​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​មាន​ផ្ទុក​បរិមាណ​កាកាវ​ច្រើន​ ទើប​ជា​ការ​ប្រសើរ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Does Hot Chocolate Relieve an Upset Stomach?

https://www.livestrong.com/article/548550-does-hot-chocolate-relieve-an-upset-stomach/

Does Hot Cocoa Relieve an Upset Stomach

https://noahstrength.com/health/does-hot-cocoa-relieve-an-upset-stomach/

7 Health Benefits of Drinking Hot Cocoa

https://www.treehugger.com/health-benefits-of-drinking-hot-cocoa-4864105

កំណែ​ប្រែបច្ចុប្បន្ន

13/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សញ្ញាជំងឺស្ទះសរសៃឈាមបេះដូង ៧យ៉ាងគួរប្រុងប្រយ័ត្នខ្ពស់

បើកូន​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េចទើបល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម