អ្នកមានបញ្ហាស្រ្តេសខ្លាំង ប្រយ័ត្នមានជំងឺរលាកក្រពះមួយទៀត
ស្ដ្រេសពិតជាជំងឺមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រព័ន្ធរំលាយអាហារបាន តួយ៉ាងគឺជំងឺរលាកក្រពះតែម្ដង។ ស្រ្តេសអាចបង្កឲ្យក្រពះរលាក លែងសូវដំណើរការដូចប្រក្រតី ថែមទាំងមិនអាចកិន និងបញ្ចេញអាស៊ីដបំបែកអាហារបានល្អដូចរាល់ដង។ អាការៈនេះថ្វីដ្បិតតែមិនសូវធ្ងន់ធ្ងរ ដូចជំងឹរលាករ៉ាំរៃ ប៉ុន្ដែក៏អាចបង្ហាញរោគសញ្ញា បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឹរលាកក្រពះប្រភេទនេះ គឺបណ្ដាលមកពីការកើនឡើងកម្រិតអាស៊ីដក្រពះ ពេលមនុស្សម្នាក់មានបញ្ហាស្ដ្រេសខ្លាំង នឹងជួបបញ្ហាគេងមិនលក់ ថប់បារម្ភ គិតច្រើន ដែលអ្វីទាំងនេះធ្វើឲ្យអាស៊ីដក្រពះក៏បញ្ចេញមកច្រើនក្នុងខណៈពេលដែលក្រពះមិនមានអាហារសម្រាប់រំលាយ ហើយបង្កឲ្យប៉ះពាល់ទៅដល់ស្រទាប់មុយកូសានៅក្នុងក្រពះ។ ជំងឺរលាកក្រពះដោយស្ដ្រេស អាចព្យាបាលបាន ហើយជាសះស្បើយទៀតផង ប៉ុន្ដែត្រូវសិក្សាពីដើមហេតុដែលឈានដល់ការកើតឡើងជំងឺនេះ និងរយៈពេលនៃការវិវត្ដ។ រោគសញ្ញាសំខាន់ៗនៃជំងឺរលាកក្រពះដោយសារស្ដ្រេស អ្នកមានជំងឺរលាកក្រពះ ដោយសារស្ដ្រេស គឺបង្ហាញរោគសញ្ញាសំខាន់ៗដូចជា ក្ដៅទ្រូង ចង្អោរ បាត់បង់ចំណង់អាហារ ករណីស្រដៀងគ្នាគឺមានអារម្មណ៍ឆ្អែតពេលញ៉ាំអ្វីចូលបន្ដិចបន្ដួច ពិបាករំលាយអាហារ ការហើមពោះ ឈឺក្បាល អស់កម្លាំង ភើញឹកញាប់ និងចង់ក្អួត។ រោគសញ្ញាទាំងនេះអាចលេចឡើងពេលដែលអ្នកជំងឹប្រឈមនឹងភាពតានតឹង និងជំងឺថប់បារម្ភ។ វិធីព្យាបាលជំងឹរលាកក្រពះដោយសារស្ដ្រេស ករណីដែលជំងឺរលាកក្រពះកើតមានក្នុងរយៈពេលខ្លី គឺអាចព្យាបាលបានដោយការផ្លាស់ប្ដូររបបអាហារ ការប្រើប្រាស់ថ្នាំជំនួយក្រពះចេញដោយគ្រូពេទ្យ និងកត្ដាសំខាន់បំផុត គឺគ្រប់គ្រងជំងឺស្ដ្រេសឲ្យបានល្អ។ ១.ការផ្លាស់ប្ដូររបបអាហារ ក្នុងដំណាក់កាលនេះអ្នកជំងឺត្រូវផ្លាស់ប្ដូររបបអាហារ ពោលត្រូវញ៉ាំអាហារដែលមានភាពងាយស្រួលក្នុងការរំលាយ និងប្រភេទអាហារដែលជួយកាត់បន្ថយស្ដ្រេស ដូចជា ពពួកសាច់ត្រី បន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានច្រើន រហូតអាការៈរោគសញ្ញាទាំងនោះត្រូវបានបាត់ទៅវិញ។ ២.ការគ្រប់គ្រងស្ដ្រេស អ្នកជំងឹរលាកក្រពះដោយសារស្ដ្រេស សុខភាពរាងកាយមិនទ្រុឌទ្រោមទេ […]