backup og meta

អ្នកមានបញ្ហាស្រ្តេសខ្លាំង ប្រយ័ត្នមានជំងឺរលាកក្រពះមួយទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 09, 2022

    អ្នកមានបញ្ហាស្រ្តេសខ្លាំង ប្រយ័ត្នមានជំងឺរលាកក្រពះមួយទៀត

    ស្ដ្រេសពិតជាជំងឺមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រព័ន្ធរំលាយអាហារបាន តួយ៉ាងគឺជំងឺរលាកក្រពះតែម្ដង។ ស្រ្តេសអាចបង្កឲ្យក្រពះរលាក លែងសូវដំណើរការដូចប្រក្រតី ថែមទាំងមិនអាចកិន និងបញ្ចេញអាស៊ីដបំបែកអាហារបានល្អដូចរាល់ដង។ អាការៈនេះថ្វីដ្បិតតែមិនសូវធ្ងន់ធ្ងរ ដូចជំងឹរលាករ៉ាំរៃ ប៉ុន្ដែក៏អាចបង្ហាញរោគសញ្ញា បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ជំងឹរលាកក្រពះប្រភេទនេះ គឺបណ្ដាលមកពីការកើនឡើងកម្រិតអាស៊ីដក្រពះ ពេលមនុស្សម្នាក់មានបញ្ហាស្ដ្រេសខ្លាំង នឹង​ជួបបញ្ហា​គេងមិនលក់ ថប់បារម្ភ គិតច្រើន ដែល​អ្វី​ទាំង​នេះ​ធ្វើ​ឲ្យ​អាស៊ីដក្រពះក៏បញ្ចេញមកច្រើនក្នុងខណៈពេលដែលក្រពះមិនមានអាហារសម្រាប់រំលាយ ហើយបង្កឲ្យប៉ះពាល់ទៅដល់ស្រទាប់មុយកូសានៅក្នុងក្រពះ។ ជំងឺរលាកក្រពះដោយស្ដ្រេស អាចព្យាបាលបាន ហើយជាសះស្បើយទៀតផង ប៉ុន្ដែត្រូវសិក្សាពីដើមហេតុដែល​ឈាន​​ដល់ការកើតឡើងជំងឺនេះ និងរយៈពេលនៃការវិវត្ដ។

    រោគសញ្ញាសំខាន់ៗនៃជំងឺរលាកក្រពះដោយសារស្ដ្រេស

    អ្នកមានជំងឺរលាកក្រពះ ដោយសារស្ដ្រេស គឺបង្ហាញរោគសញ្ញាសំខាន់ៗដូចជា ក្ដៅទ្រូង ចង្អោរ បាត់បង់ចំណង់អាហារ ករណីស្រដៀងគ្នាគឺមានអារម្មណ៍ឆ្អែតពេលញ៉ាំអ្វីចូលបន្ដិចបន្ដួច ពិបាករំលាយអាហារ ការហើមពោះ ឈឺក្បាល អស់កម្លាំង ភើញឹកញាប់ និងចង់ក្អួត។ រោគសញ្ញាទាំងនេះអាចលេចឡើងពេលដែលអ្នកជំងឹប្រឈម​នឹងភាពតានតឹង និងជំងឺថប់បារម្ភ។

    វិធីព្យាបាលជំងឹរលាកក្រពះដោយសារស្ដ្រេស

    ករណីដែលជំងឺរលាកក្រពះកើតមានក្នុងរយៈពេលខ្លី គឺអាចព្យាបាលបានដោយការផ្លាស់ប្ដូររបបអាហារ ការប្រើប្រាស់ថ្នាំជំនួយក្រពះចេញ​ដោយ​គ្រូពេទ្យ និងកត្ដាសំខាន់បំផុត គឺគ្រប់គ្រងជំងឺស្ដ្រេសឲ្យបានល្អ។

    ១.ការផ្លាស់ប្ដូររបបអាហារ

    ក្នុងដំណាក់កាលនេះអ្នកជំងឺត្រូវផ្លាស់ប្ដូររបបអាហារ ពោលត្រូវញ៉ាំអាហារដែលមានភាពងាយស្រួលក្នុងការរំលាយ និងប្រភេទអាហារដែលជួយកាត់បន្ថយស្ដ្រេស ដូចជា ពពួកសាច់ត្រី បន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានច្រើន រហូតអាការៈរោគសញ្ញាទាំងនោះត្រូវបានបាត់ទៅវិញ។

    ២.ការគ្រប់គ្រងស្ដ្រេស

    អ្នកជំងឹរលាកក្រពះដោយសារស្ដ្រេស សុខភាពរាងកាយមិនទ្រុឌទ្រោមទេ អ្នកជំងឺអាចអនុវត្ដវិធីសម្រួលអារម្មណ៍ផ្សេងៗ ដូចជា ការធ្វើសមា្មធិ ហាត់ប្រាណ ធ្វើយូហ្គា និងអាចមានដំណើរកម្សាន្ដលំហែកាយជួយជំរុញឲ្យសុខភាពផ្លូវចិត្ដល្អប្រសើរឡើងវិញ។

    ហាត់ប្រាណ

    ៣.ការគេងឲ្យបានគ្រប់គ្រាន់

    ការគេងឲ្យបានគ្រប់គ្រាន់ ក៏ជាផ្នែកមួយជួយកាត់បន្ថយបញ្ហាស្ដ្រេសបានដែរ។ តាមការសិក្សា បានបង្ហាញថា ក្នុងមួយ​ថ្ងៃជាមធ្យមមនុស្សពេញវ័យត្រូវការគេងឲ្យបានយ៉ាងហោច ៧ម៉ោង ទើបធ្វើឲ្យស្មារតីស្រស់ថ្លា។

    អត្ថបទគួរអាន៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 09, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម