backup og meta

ម៉េច​បាន​អារម្មណ៍​ចេះ​តែ​ប្រែប្រួល? ស្វែងយល់​មូលហេតុ​លម្អិត​

ម៉េច​បាន​អារម្មណ៍​ចេះ​តែ​ប្រែប្រួល? ស្វែងយល់​មូលហេតុ​លម្អិត​

សុខៗ អារម្មណ៍បែរជាឆាប់ប្រែប្រួល​ទៅជាមួម៉ៅ ខឹង អន់ចិត្ត គ្នា​យើង​ច្បាស់ជាធ្លាប់​ឆ្លងកាត់ហើយ។ ​បរិយាកាស​ជំុវិញ​ខ្លួនជា​មូលហេតុ​សំខាន់ណាស់ សូម្បី​ពេល​ខ្លះ​យើង​អត់ចាប់​អារម្មណ៍។

១- មូលហេតុប្រែប្រួលអារម្មណ៍

– សកម្មភាពប្រចាំថ្ងៃ៖ ​​តានតឹង ​ស្ត្រេស របបអាហារ ​គេង​មិន​ស្កប់ស្កល់ និងប្រើថ្នាំ។ ​គួរ​ចំណាំអ្វីដែល​កើត​ឡើង​ ពេល​អារម្មណ៍​ប្រែប្រួល ដើម្បី​ប្រាប់​​ពេទ្យ​​ពី​គន្លឹះបញ្ហា។​ ប្រើគ្រឿង​ញៀន ឬ​ជាតិអាល់កុល ​ធ្វើឲ្យប៉ះពាល់​​អារម្មណ៍ ​និងមាន​បញ្ហាផ្លូវចិត្ត។

– បែបវេជ្ជសាស្ត្រ៖ បញ្ហា​ផ្លូវ​ចិត្ត ដូចជាមានជំងឺ​បាយប៉ូឡា ​ជំងឺបាក់​ទឹកចិត្ត​ ជំងឺ​មិន​ធម្មតានៃ​រលក​ខួរក្បាល​ ជំងឺ​វិកលចរិក ​ឬ​មិន​ប្រក្រតីក្នុង​ការ​ផ្ចង់អារម្មណ៍ ​ធ្វើ​ឲ្យ​មាន​ការប្រែប្រួល​អារម្មណ៍។ ​ស្រីៗវ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃពោះ និងស្រីៗ​អស់រដូវ ងាយ​​មាន​អារម្មណ៍ប្រែប្រួល​​ណាស់។

បញ្ហាសុខភាព​ផ្សេងទៀត​ ដូចជា ​ប៉ះពាល់សួត​ ប្រព័ន្ធសរសៃ​ឈាម​បេះដូង ក្រពេញ​ទីរ៉ូអ៊ីត​ និងប្រព័ន្ធសរសៃប្រសាទកណ្តាល ​ក៏អាច​ធ្វើឲ្យ​មាន​អារម្មណ៍​ប្រែប្រួលដែរ។

២- រោគសញ្ញាការប្រែប្រួលអារម្មណ៍

ក្រៅពីផ្លាស់ប្តូរអារម្មណ៍លឿន ក៏មានបញ្ហាច្រើនដែរ៖

– ថប់បារម្ភ

– ល្ហិតល្ហៃ​ និងគេងមិនស្កប់​

– ក្អួត​

– បាក់ទឹកចិត្ត​

– ខ្សោយការគិត​ អារម្មណ៍មិនល្អ​ និងរវើរវាយ​

– រដូវមិនទៀង​

– ខ្វះការប្រុងប្រយ័ត្ន​

– ឆេវឆាវ ធុញថប់ មិន​ស្រណុក​ក្នុង​ខ្លួន​ និងកាយវិការមិនសមរម្យ​

– ច្រឡំ និង⁣​ភ្លេចច្រើន​

– ផ្លាស់ប្តូរចំណង់អាហារ ចង់​ផឹក​ស្រា​ច្រើន​ជាងមុន​

– និយាយលឿនស្តាប់​មិនបាន​

– ពិបាកស្វែងយល់ និងបង្ហាញឲ្យគេដឹង។ ​

៣- ពេលណាគួរទៅពេទ្យ?

បើអារម្មណ៍នោះ មិនប៉ះពាល់ដល់ការរស់នៅទេ មិនបាច់បារម្ភឡើយ។ ប៉ុន្តែ បើប្រែប្រួល​អារម្មណ៍ រំខាន ​ច្របូកច្របល់​ ហើយប៉ះពាល់ដល់ដំណើរការមុខងាររាងកាយ​ ប្រហែល​ជា​មានបញ្ហាសុខភាព​ហើយ។ ​បើ​​ប្រែប្រួល​ប្លែកខុសធម្មតាគួរ​ឲ្យ​បារម្ភ ត្រូវ​ប្រឹក្សាជាមួយពេទ្យដើម្បី​ព្យាបាល។

៤- ព្យាបាលម៉េច?

បើប្រែប្រួលអារម្មណ៍​ដោយសារ​ប្រើ​ថ្នាំ គួរ​ព្យាយាម​​គ្រប់គ្រងអារម្មណ៍​​ខ្លួន​ឯង។ ការប្រើថ្នាំ ​និង​វិធីសាស្ត្រព្យាបាល ​រួមបញ្ចូល​ទាំង​ការរស់​នៅ​តាម​បែបវិជ្ជមាន ​អាច​​មានឥទ្ធិពល​ដល់ការ​គ្រប់គ្រង​ការប្រែប្រួល​អារម្មណ៍ ​អ៊ីចឹងអាចសាក​ប៉ុន្មាន​វិធី​នេះមើល៍៖

– កុំ​គិត​ ​ស្ត្រេស ​ឬស្មុគពេក

– រកកន្លែង​កម្សាន្តបន្ធូរអារម្មណ៍

– សម្រាក​ឲ្យ​បានគ្រប់គ្រាន់ (កុំតិចជាង ៦ ម៉ោង)

– ហាត់ប្រាណបែប​​យូហ្គា ឬ​ធ្វើសមាធិគ្រប់គ្រង​អារម្មណ៍

– កំណត់​របបអាហារ ឬ​ញ៉ាំតែ​របស់​មាន​ជីវជាតិ ឬ​ប្រូតេអ៊ីនខ្ពស់​

– ពិភាក្សាជាមួយអ្នក​ដែល​ទុកចិត្ត ដូចជា​ ​មិត្តភ័ក្ដិ ឬ​ពេទ្យ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mood Swings – Symptoms. https://www.healthgrades.com/right-care/mental-health-and-behavior/mood-swings–symptoms. Accessed May 9, 2017.

What Can Cause Rapid Mood Swings? http://www.healthline.com/health/rapid-mood-swings#overview1. Accessed May 9, 2017.

កំណែ​ប្រែបច្ចុប្បន្ន

25/01/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jan 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម