backup og meta

ទម្លាប់ ៤ យ៉ាងនេះអាចបញ្ចប់ជីវិតអាពាហ៍ពិពាហ៍បាន

ទម្លាប់ ៤ យ៉ាងនេះអាចបញ្ចប់ជីវិតអាពាហ៍ពិពាហ៍បាន

ជីវិត​អាពាហ៍ពិពាហ៍​ដែល​អាចនៅ​គង់វង្ស​រយៈពេល​យូរ ឬ​ងាយ​នឹង​បញ្ចប់​គឺ​ដោយសារ​តែ​ភាគី​ទាំង​សងខាង​មាន​ទម្លាប់​ល្អ ឬ​ទម្លាប់​ដែល​អាច​​បំផ្លាញ​ជីវិតអាពាហ៍ពិពាហ៍​នោះ​​។ ចុះទម្លាប់​អ្វីខ្លះអាចនាំឲ្យ​ជីវិតអាពាហ៍ពិពាហ៍​ដើរដល់​ទីបញ្ចប់បាន?

១. ខ្វះ​ភាព​ស្មោះត្រង់

ក្នុង​ជីវិត​គូ​ភាព​ស្មោះត្រង់​គឺ​សំខាន់​ណាស់​។ ភាព​ស្មោះត្រង់​នេះ​មិន​មែន​សំដៅ​ទៅ​លើ​ការ​ឆ្លើយ​សំណួរ​របស់​ភាគី​ម្ខាង​ទៀត​តែ​ម៉្យាង​ទេ ប៉ុន្តែ​ភាព​ស្មោះត្រង់​ទាក់ទង​នឹង​ទម្លាប់​នៃ​ការ​ចំណាយ ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ ឬ​ការ​ញៀន​គ្រឿងស្រវឹង​ក៏​អាច​ប៉ះពាល់​ជីវិត​អាពាហ៍ពិពាហ៍​ដែរ។ ការ​លាក់​ការ​សម្ងាត់​ជុំវិញ​បញ្ហា​ទាំង​នេះ​អាច​បង្កើត​ជីវិត​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ដៃគូ​មាន​អារម្មណ៍​ថា​​ឃ្លាត​ឆ្ងាយ​ដែល​នេះ​តែង​ធ្វើ​ឲ្យ​មាន​ជន​ទី​៣​ចូល​មក​។

ក្រៅ​ពី​នេះ​នៅ​មាន​ភាព​មិន​ស្មោះត្រង់​ទៅ​លើ​ផ្លូវ​អារម្មណ៍​ដែល​រួម​មាន​ការ​បដិសេធ ឬ​កុហក​អំពី​អារម្មណ៍​របស់ខ្លួន​​ទៅ​លើ​ដៃ​គូ ជីវិត​អាពាហ៍ពិពាហ៍ ឬ​ខ្លួន​ឯង។ ប្រសិនជា​យើង​មាន​អារម្មណ៍​ខឹង ឬ​ខ្លាច​ យើង​គួរ​និយាយ​ដោយ​បើក​ចិត្ត​ជាមួយ​ដៃគូ​ និង​ស្វែង​រក​ដំណោះស្រាយ។ ការ​ស្មោះត្រង់​ទៅ​នឹង​អារម្មណ៍​របស់​យើង​គឺ​ជួយ​បង្កើត​ការ​យល់​ចិត្ត​គ្នា​ក្នុង​ជីវិត​គូ។

២. ខ្វះ​ភាព​ស្និទ្ធស្នាល

ភាព​ស្និទ្ធស្នាល​ទាំង​ផ្លូវ​អារម្មណ៍ និង​ផ្លូវកាយ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​គូ។ ការ​មើល​រំលង​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តម្រូវ​ការ​របស់​ដៃគូ​ ឬ​ខ្លួន​យើង​ផ្ទាល់​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឃ្លាតឆ្ងាយ​។ ចំណែក​ឯ​ភាព​ស្និទ្ធស្នាល​ផ្លូវ​អារម្មណ៍​វិញ​គឺ​ពាក់ព័ន្ធ​នឹង​ការ​​យល់​ពី​ដៃ​គូ​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ កា​យក​ចិត្ត​ទុក​បែប​នេះ​អាច​ជួយ​ឲ្យ​យើង​ដឹង​ថា​ដៃគូ​មាន​បញ្ហា​អ្វី ឬ​ដឹង​ពី​តម្រូវ​ការ​របស់​ដៃគូ។

រួមភេទមិនដល់ចំណុចកំពូល

៣. មិន​ឲ្យ​តម្លៃ​ដៃ​គូ

នៅ​ពេល​យើង​ស្រលាញ់​នរណា​ម្នាក់ យើង​នឹង​ផ្តល់​ការ​យកចិត្តទុកដាក់ និង​ការ​គោរព។ ប៉ុន្តែ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​មួយ​ចំនួន​គឺ​មិន​មាន​ការ​ឲ្យ​តម្លៃ​ទៅ​ដៃគូ​ម្ខាង​ទៀត​ទេ ​ដែល​នេះ​ធ្វើ​ឲ្យ​ជីវិត​គូ​នោះ​បរាជ័យ។ ក្នុង​ជីវិត​គូ​នោះ​គឺ​មាន​តែ​ការ​បន្ទោស និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់។ ការ​រស់នៅ​ជាមួយ​អ្នក​មាន​គំនិត​អវិជ្ជមាន​គឺ​មាន​ការ​លំបាក​ណាស់​ព្រោះ​គំនិត​អវិជ្ជមាន​អាច​ក្លាយ​ជា​ការ​បន្ទោស ឬ​ការរិះគន់​ដែល​យូរ​ទៅ​អាច​ប៉ះពាល់​ដល់​ជីវិត​គូ។ ដូចនេះ ប្រសិន​ជា​យើង​ស្រលាញ់​ដៃ​គូ​របស់​យើង គួរ​បង្ហាញ​ទាំង​តាមរយៈ​​ពាក្យ​សម្ដី និង​កាយវិការ។

៤. ប្រើ​ហិង្សា​

ការ​ប្រើ​ហិង្សា​លើ​ដៃគូ​មិន​ថា​លើ​ផ្លូវកាយ ឬ​ផ្លូវ​ចិត្ត​ ​សុទ្ធតែ​អាច​បញ្ចប់​ជីវិត​អាពាហ៍ពិពាហ៍បាន​។ ការ​ធ្វើ​បាប​ផ្លូវ​ចិត្ត​អាច​កើត​មាន​នៅ​ពេល​ដៃគូ​ម្ខាង​ប្រើ​កំហឹង ការ​រិះគន់ ឬ​ពាក្យ​គំរាមកំហែង​ទៅ​លើ​ដៃគូ​ម្ខាង​ទៀត​ដែល​នេះ​អាច​ជា​ការ​ប្រមាថ​មើល​ងាយ និង​ការ​សើច​ចំអក​ជា​ដើម។ ប្រសិនជា​ស្ថិតនៅ​ក្នុងជីវិតគូ​បែប​នេះ​​យក​ល្អ​គួរ​ស្វែងរក​ជំនួយ​ជា​បន្ទាន់។

ការ​ដឹង​ពី​ទម្លាប់​ដែល​អាច​បំផ្លាញ​ជីវិត​គូ​ទាំង​នេះ​ហើយ​អាច​ជួយ​ឲ្យ​យើង​បើក​ចិត្ត​និយាយ​ជាមួយ​នឹង​ដៃគូ​ដើម្បី​រក​ដំណោះស្រាយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Four Habits That Destroy Marriages

Seven Marriage Destroying Habits

កំណែ​ប្រែបច្ចុប្បន្ន

08/07/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សង្សារ​ក៏​ដោយ ​ប្ដីប្រពន្ធ​ក៏​ដោយ អាច​បែក​គ្នា ​បើ​ធ្វើ​រឿង​ ៨ យ៉ាង​នេះ​

"ស្នេហា" ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម