អ័រម៉ូនស្រ្តេសមានទំនាក់ទំនងយ៉ាងណានឹងការឡើងទម្ងន់?
ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ១- តើអ្វីទៅជាអ័រម៉ូនករទីហ្ស៊ូល(Cortisol)? អ័រម៉ូន ករទីហ្ស៊ូល គឺជាអ័រម៉ូនដែលផលិតឡើងដោយក្រពេញអាដ្រេណាល់ (Adrenal gland) ស្ថិតនៅក្នុងខាងលើតម្រងនោម របស់មនុស្សយើង។ ដោយសារតែអ័រម៉ូននេះផលិតឡើងនៅពេលដែលរាងកាយយើងទទួលរងស្ត្រេស ហេតុនេះហើយទើបគេហៅវាថាជាអ័រម៉ូនស្ត្រេស។ ២- ហេតុអីបានជាអ័រម៉ូននេះ មានឥទ្ធិពលលើរាងកាយ? ករទីហ្ស៊ូល គឺជាអ័រម៉ូនដែលចាំបាច់មួយរបស់រាងកាយ។ ក្រៅពីនាទីឆ្លើយតបនឹងការទទួលរងបញ្ហាស្ត្រេស អ័រម៉ូននេះក៏មាននាទីផ្សេងទៀតដូចជា៖ -បង្កើនកម្រិតជាតិស្ករក្នុងឈាម -កាត់បន្ថយការរលាក -ទប់បង្ក្រាប ប្រព័ន្ធភាពស៊ាំ (កុំឲ្យប្រព័ន្ធភាពស៊ាំមានឥទ្ធិពលខ្លាំងហួសហេតុពេក) និង -ជួយដល់ការធ្វើមេតាបូលីសរបស់រាងកាយ ជាទូទៅ អ័រម៉ូននេះច្រើនបញ្ចេញនៅពេលព្រឹក ពេលដែលយើងក្រោកពីដំណេកបានប្រហែល ៣០ ទៅ ៤០នាទី ហើយកម្រិតបញ្ចេញរបស់វាត្រូវបានកម្រិតដោយក្រពេញ Pituitary និងក្រពេញ Hypothalamus នៅក្នុងខួរក្បាល។ នៅពេលយើងស្ត្រេស អ័រម៉ូននេះនិងអ័រម៉ូន អាដ្រេណាលីន នឹងបញ្ចេញពីក្រពេញអាដ្រេណាល់ជាហេតុនាំឲ្យយើងកើនឡើងចង្វាក់បេះដូង និងកម្រិតថាមពល ដើម្បីត្រៀមខ្លួនទប់ទល់នឹងបញ្ហាគ្រោះថ្នាក់អ្វីមួយ។ ក្នុងលក្ខខណ្ឌធម្មតា ប្រសិនបើការកើនឡើងអ័រម៉ូនករទីហ្ស៊ូលញឹកញាប់ នោះវានឹងបង្កឲ្យមានផលអវិជ្ជមានដល់រាងកាយបាន។ អត្ថបទពាក់ព័ន្ធ៖ ដឹងតិចនិកនេះ អាចជួយទប់កំហឹងមិនឲ្យចេះតែបញ្ចេញដាក់អ្នកផ្សេងងាយៗ វិទ្យាសាស្រ្តរកឃើញថាមនុស្សទាបឆាប់ខឹងជាងអ្នកខ្ពស់ ជឿអត់ ខឹងច្រើន ធ្វើឲ្យយើងធាត់? កំហឹង ប៉ះពាល់សុខភាពជាងកើតទុក្ខទៀត ចឹងកុំធ្វើឲ្យប៉ាម៉ាក់ខឹងច្រើនពេក ៣- តើអ័រម៉ូននេះ មានឥទ្ធិពលទៅ លើទម្ងន់រាងកាយរបស់មនុស្សយ៉ាងដូចម្ដេច? ប្រសិនបើការកើនឡើងករទីហ្ស៊ូលបន្តិចបន្តួចនិងមិនញឹកញាប់ គឺមិនបង្កជាបញ្ហាឡើយ ប៉ុន្តែក្នុងករណីដែលអ័រម៉ូននេះ កើនឡើងញឹកញាប់ […]