backup og meta

កែខៃចំណុច​​ខ្សោយ​ទៅ​ជា​ភាព​ខ្លាំង​ ដោយ​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កែខៃចំណុច​​ខ្សោយ​ទៅ​ជា​ភាព​ខ្លាំង​ ដោយ​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ មិន​មាន​អ្នក​ណា​ម្នាក់​កើត​មក​ល្អឥតខ្ចោះ​​នោះ​ទេ​។​ ប៉ុន្តែ​ គ្នា​យើង​ខ្លះ​ខ្វល់ខ្វាយ​អំពី​​ចំណុច​ខ្សោយ​របស់​ខ្លួន​យ៉ាង​ខ្លាំង និង​មិន​ហ៊ាន​សូម្បី​តែ​ប្រឈម​​ជាមួយ​នឹង​​វា​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ​នៅ​ពេល​ដែល​យើង​រៀន​ទទួល​យក​ភាព​ខ្សោយ​របស់​ខ្លួន​​ ​ក៏​ជា​ពេល​ដែល​យើង​អាច​បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​យើង​​​ដូច​គ្នា​។ ​មនុស្ស​យើង​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា​ ហើយ​ក៏​មាន​ចំណុច​ដែល​មិន​ល្អឥតខ្ចោះ​លាយឡំ​ជាមួយ​នឹង​ចំណុច​ល្អ​ផង​ដែរ​។​ ​ការ​ទទួល​យក​ភាព​មិន​ល្អឥតខ្ចោះ​នេះ​ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ហ៊ាន​ផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​។

១. ទទួល​ស្គាល់​ចំណុច​ខ្សោយ​

យើង​រាល់​គ្នា​​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់ ហើយ​​សុទ្ធ​តែ​ដឹង​អំពី​ចំណុច​ខ្សោយ​របស់​ខ្លួន។​ ដូច្នេះ​ហើយ​ ភារកិច្ច​ដំបូង​ និង​សំខាន់​បំផុត​ គឺ​ជា​ការ​កត់ត្រា​រាល់​អ្វី​ដែល​យើង​គិត​ថា​ជា​ចំណុច​ខ្សោយ​ រួច​ធ្វើការ​ពិនិត្យ​ថា​ចំណុច​មួយ​ណា​ដែល​ជះ​ឥទ្ធិពល​បំផុត​​ចំពោះ​យើង​ និង​​​ដោះស្រាយ​ចំណុច​នោះ​មុន​គេ​។

ចំណុចខ្សោយ

២. ព្រម​ទទួល​យក​ចំណុច​ខ្សោយ​

នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​ចំណុច​ខ្សោយ​រួច​ វា​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ទទួល​យក​។​ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹងមាំ​ រៀន​អំពី​ចំណុច​ខ្សោយ​ ព្រម​ទាំង​​ធ្វើ​ការ​កែ​លម្អ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​

៣. មិន​ត្រូវ​​ម៉ឺងម៉ាត់​ចំពោះ​ខ្លួន​ឯង​ជ្រុល​ពេក

​​​​​ខណៈ​ពេល​ដែល​យើង​​កំពុង​តែ​​​ព្យាយាម​ផ្លាស់ប្ដូរ​​ចំណុច​ខ្សោយ​របស់​ខ្លួន​ ​មាន​អ្នក​ខ្លះ​ម៉ឺងម៉ាត់​ចំពោះ​ខ្លួន​ឯង​ជ្រុល​ ដែល​កត្តា​នេះ​នឹង​​បំផ្លាញ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ពិបាក​ចិត្ត​។​ ​ប៉ុន្តែ​ជំនួស​ឲ្យ​ទង្វើ​បែប​នេះ​ យើង​គប្បី​រៀបចំ​ផែនការ​​ឲ្យ​បាន​ល្អិតល្អន់​ ដើម្បី​ជួយ​កែខៃ​រាល់​ចំណុច​ខ្វះ​ខាត​ដែល​ខ្លួន​មាន ទើប​ជា​ការ​ប្រសើរ​​។

៤. ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង

ការ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ណា​ម្នាក់​ គឺ​មិន​ស្ថិតស្ថិរ​ដូច​នៅ​ពេល​ដែល​យើង​ចេះ​សរសើរ​ និង​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង​នោះ​ឡើយ​។​ ជាក់​ស្ដែង​ ការ​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ពីព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​សុទិដ្ឋិនិយម​ប៉ុណ្ណោះ​ទេ​ វា​ក៏​​ធ្វើ​ឲ្យ​យើង​ខិតខំ​ព្យាយាម​​​ដើម្បី​ទទួល​បាន​លទ្ធផល​​ជា​វិជ្ជមាន​ផង​ដែរ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthshots.com/mind/happiness-hacks/you-can-turn-your-weakness-into-strength-with-these-4-tips/

 

កំណែ​ប្រែបច្ចុប្បន្ន

26/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

ការអភ័យទោសឲ្យ​អ្នក​ដទៃ មាន​ប្រយោជន៍​ដល់សុខភាពផ្លូវចិត្ត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម