backup og meta

អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ

អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ឲ្យ​ដឹង​ថា អ្នក​មាន​សុខភាព​ផ្លូវចិត្តទាំង​អស់ គឺ​បណ្ដាល​មក​ពី​កត្តា ៣ យ៉ាង​ដូច​ខាងក្រោម​នេះ។

១- ភូមិសាស្ត្រ

កត្តា​នេះ​វា​រាប់​បញ្ចូល​ទាំង​បរិស្ថាន​រស់នៅ​ជុំវិញ​ខ្លួន ទាក់​ទង​នឹង​ជីវភាព និង​ទំនាក់ទំនង​ជាមួយ​គ្រួសារ។ ប្រសិនបើ​យើង​រស់នៅ​កន្លែង​ដែល​ចាំតែ​ជិះជាន់ និង​មិន​ឲ្យ​សេរីភាព ហើយ​ចាំតែ​បន្ទោស​បង្អាប់ ធ្វើឲ្យ​យើង​រង​សម្ពាធ​ផ្លូវ​ចិត្ត ហើយ​វា​មិនមែន​ទើប​តែ​កើត​ឡើង​ទេ គឺ​តាំងពី​យូរ​ដោយ​ប្រមូលផ្ដុំ​ទុក។ អ្នក​ដែល​ជួប​បញ្ហា​នេះ​នៅ​ពេល​វិវត្ត​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ អាច​ឈាន​ទៅ​សម្លាប់​ខ្លួនឯង ឬ​ដៃគូ និង​គ្រួសារ​ជាដើម។

២- ជីវសាស្ត្រ

​គ្រឿង​​ស្រវឹង ឬ​ថ្នាំញៀន ​ពេលចូល​ទៅ​ចូល​ក្នុង​ខ្លួន​ពេល​ណា បណ្ដាល​ឲ្យ​ពុល​ខួរក្បាល ធ្វើឲ្យ​មុខងារ​ខួរក្បាល​បាត់បង់​ភាព​ប្រុងប្រយ័ត្ន ហើយ​ពេល​បើកបរ​បង្ក​ជា​គ្រោះថ្នាក់​ធ្វើឲ្យ​ស្លាប់​អ្នក​ជុំវិញ​ខ្លួន ខ្លួនឯង ឬ​ពិការ​ភាព។ ក្រោយ​កើត​មាន​បញ្ហា​នេះ​ធ្វើឲ្យ​មាន​វិប្បដិសារី​ក្នុង​ជីវិត ហើយ​សម្រាប់​អ្នក​ញៀន​ថ្នាំ​ធ្វើឲ្យ​វង្វេងវង្វាន់ គ្រប់គ្រងខ្លួនមិនបាន ហ៊ាន​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ទាំង​ខុស​ច្បាប់។

កត្តា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​មិនមែន​មាន​តែ​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​នោះ​ទេ អ្នក​ប្រើប្រាស់​ថ្នាំ​ដទៃ​ក៏​អាច​បង្ក​ទៅ​ជា​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដែរ។ ម្យ៉ាង​ទៀត​សម្រាប់​អ្នក​កើត​ជំងឺ​ផ្លូវ​កាយ​មួយ​ចំនួន​ដូចជា​មហារីក ទឹកនោមផ្អែម ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ឬ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ទៀត ក៏​អាច​បណ្ដាល​ជា​ផ្លូវ​ចិត្ត​វិញ​បាន​ដែរ។

៣- ចិត្តសាស្ត្រ

អ្នក​មាន​ផ្លូវ​ចិត្ត​ទន់ជ្រាយ ពេល​មាន​បញ្ហា​ច្រើនតែ​មិន​អាច​ដោះស្រាយ​បាន។ ពេល​មាន​បញ្ហា​ច្រើន​ទៅ​ៗ ហើយ​គ្មាន​ដំណោះស្រាយ ធ្វើឲ្យ​ការ​ខ្លួន​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​នេះ​បាន។

សាស្ត្រាចារ្យ យឹម សុបុត្រា ផ្នែក​ឯកទេស​វិកលវិទ្យា បាន​បន្ថែម​ទៀត​ថា នរណា​ដែល​មាន​កត្តា​ទាំង ៣ មាន​ទំនាក់ទំនង​ជាមួយ​គ្នា នោះ​សភាព​ផ្លូវ​ចិត្ត​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ។

ជំងឺផ្លូវចិត្តHello_គ្រូពេទ្យ

ដំណោះស្រាយ

ជំងឺ​ផ្លូវ​ចិត្ត​មាន ៣ ដំណាក់កាល ដំណាក់កាល​ស្រាល ដំណាក់កាល​មធ្យម និង​ដំណាក់កាល​ធ្ងន់ធ្ងរ។ ប្រសិនបើ​មាន​បញ្ហា​កុំ​បន្ត​ទុក​ត្រូវ​រក​ដំណោះស្រាយ រក​ពេល​សម្រាល​លំហែ នេះ​ស្ថិត​ក្នុងករណី​ស្រាល។ ប៉ុន្តែ​បើ​ដល់​ធ្ងន់ធ្ងរ​ហើយ​ត្រូវ​រក​គ្រូពេទ្យ​ជំនាញ ដើម្បី​មាន​អ្នក​ប្រឹក្សា ជួយ​សម្រាល​អារម្មណ៍​បាន​ប្រសើរ​ឡើង​វិញ។

អត្ថបទ​ពាក់ព័ន្ធ៖

  • បើ​ដឹង​ខ្លួនឯង​បាក់ទឹកចិត្ត​ កុំ​តាមដាន​រឿង Sad ពេក ប្រយ័ត្ន​លើស​ដើម
  • កុំ​ច្រឡំ​ថា​បាក់​ទឹក​ចិត្ត សញ្ញា​ទាំងនេះ​ជា​ការ​សោកសៅ​ធម្មតា​ប៉ុណ្ណោះ
  • ក្បួន​​ងាយៗជួយ​ឲ្យសុខភាព​ផ្លូវ​ចិត្ត​ល្អ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម