backup og meta

តិចនិកខ្លះៗជួយយកឈ្នះភាពភ័យខ្លាចមួយចំនួន ធ្លាប់​ជួប​កន្លង​មក

តិចនិកខ្លះៗជួយយកឈ្នះភាពភ័យខ្លាចមួយចំនួន ធ្លាប់​ជួប​កន្លង​មក

ភាព​ភ័យ​ខ្លាច ឬ​គំនិត​ភ័យ​ព្រួយ អាច​កើត​ឡើង​​​នៅ​ពេល​មាន​ភាព​អាសន្ន​ណា​មួយ​កើត​ឡើង ឧទាហរណ៍​ អគ្គិភ័យឆាប​ឆេះ​​ ការ​វាយ​ប្រហារ ឬ​​ការ​ឈរ​នៅ​ទី​តាំង​ខ្ពស់​ជា​ដើម។ បើ​តាម​អ្នក​វិទ្យាសាស្រ្ត​ ការ​កើត​ឡើង​ភាព​ភ័យ​ខ្លាច​នោះ គឺ​ជា​សញ្ញា​ឆ្លើយ​តប​ទៅ​នឹងភាព​អាសន្ន​ទាំង​នោះ។

យ៉ាង​ណា​មិញ ភាព​ភ័យ​ខ្លាច​ក៏​​នៅ​តែ​អាច​កើត​ឡើង នៅ​ពេល​យើង​ជួប​ព្រឹត្តិការណ៍​​ធម្មតា​ៗ មួយ​ចំនួន​ដូច​ជា ការ​ចូល​ប្រលង ការ​និយាយ​ជា​សាធារណៈ និង​ការ​​បំពេញ​ការងារ​ក្នុង​តំណែង​ថ្មី​ ជា​ដើម​ផង​ដែរ។ តែ​យ៉ាង​ណា យើងអាច​យក​ជ័យ​ជម្នះ​លើភាព​ភ័យ​ខ្លាច​ទាំង​នោះ​ខ្លះ​ ដោយ​វិធី​មួយ​ចំនួនដែល​​អ្នក​ជំនាញ​​ផ្នែក​ចិត្ត​សាស្រ្តបាន​ណែ​នាំ​ជា​ទូ​ទៅ៖

១. រៀន​ជួប​នឹង​ភាព​ភ័យ​ខ្លាច​នោះ​ខ្លះ​

អ្នក​ជំនាញ​បា​នលើក​ឡើង​ថា បើ​យើង​គេច​ពី​ភាព​ភ័យ​ខ្លាច នោះ​នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​ឱកាស​ចំពោះ​​អ្វី​ដែលយើង​​ចង់​ធ្វើ។ មាន​ន័យ​ថា យើង​​​មិន​អាច​ដឹង​ពី​សមត្ថភាព​ ដោះ​ស្រាយបញ្ហា​របស់​យើង​មាន​​កម្រិត​ណា ឬ​អាច​និយា​យ​ថា យើង​​អាច​បាត់​ឱកាសហ្វឹកហាត់ការ​ប្រឈម ការ​រកដំណោះ​ស្រាយ​ទៅ​នឹង​បញ្ហា​​ទាំង​នោះ។ រៀន​ប្រឈម​ខ្លះ​នឹង​ភាព​ភ័យ​ខ្លាច​ទាំង​នោះ ហើយ​ដោះ​ស្រាយ​តាម​សមត្ថភាព​ដែល​យើង​​មាន​​បន្តិច​ម្តង​ៗ នោះយើង​នឹង​ឃើញ​ពី​ប្រសិទ្ធភាពថា​យើង​​អាច​ធ្វើ​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

២. ស្វែង​យល់​ពី​ខ្លួន​ឯង និង​ឫស​គល់​​ធ្វើ​ឱ្យ​ភ័យ​ខ្លាច​

ស្វែង​យល់​បន្ថែម​ពី​អ្វី​ ដែល​ធ្វើ​ឱ្យ​យើងភ័យ​ខ្លាច​។ បើ​អាច យើងព្យា​យាម​​កត់​ត្រា​នូវ​ចំណុច​ទាំង​នោះថា​​នៅ​ពេល​ណា​ដែល​កើត​មានការ​​ភ័យ​ខ្លាច និង​កំណត់​ថា​វា​​ជា​អ្វី​។ ទន្ទឹម​នឹង​នោះ យើង​អាចកត់​ត្រា​ជា​ដំណោះ​ស្រាយ​​មួយ​ចំនួន​ ដែល​​មាន​អានុភាព និង​បំបាត់​ភាព​ភ័យ​ខ្លាច​ទាំង​នោះ។ ការ​កត់​ត្រា​ និង​ស្វែង​យល់​​នេះគឺ​ជា​មូល​ដ្ឋាន​​គ្រឹះ​ដើម្បី​ជម្នះ​ភាព​ភ័យ​ខ្លាចដែល​កើត​មាន​នោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

៣. កត្តា​ខាង​ក្រៅ

ក្រៅ​ពី​​ពីរ​វិធី​ខាង​លើ​ ដែល​អាច​ធ្វើ​បាន អ្នក​ជំនាញ​ក៏​បាន​ណែ​នាំ នូវ​​ចំណុច​​សាមញ្ញ​​មួយ​ចំនួន ប៉ុន្តែ​វា​​ជា​កត្តា​ដែល​នាំ​ឱ្យ​យើង មាន​អានុភាព​ខ្លាំង​ជាង​ ភាព​ភ័យ​ព្រួយ​ទាំង​នោះ​បាន​ផង​ដែរ។ អ្វីទាំងនោះ​ដូចជា​ការ​ធ្វើ​លំហាត់​ប្រាណ ការ​សម្រាក​បាន​គ្រប់​គ្រាន់ ការ​ញ៉ាំ​អាហារ​​ល្អ​ដល់​សុខភាព ចៀស​វាងផឹកគ្រឿង​ស្រវឹង​ ចង​ចាំ​នូវ​ពាក្យ​លើក​ទឹក​ចិត្ត និង​រឿង​ល្អ​ៗដែល​បាន​ធ្វើ ជាដើម។ កត្តា​ទាំង​នេះ ​ជា​កម្លាំង​ជួយ​ឱ្យ​យើង​​​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​​ថា​ពិត​ជា​អាច​ធ្វើ​បាន​ ហើយ​ភាព​ភ័យ​ខ្លាច​ពុំ​មែន​ជា​ឧបសគ្គ​របស់​យើង​​ទេ។

គួរ​រំលឹក​ដែរ​ថា ករណី​សិក្សា​ជា​ច្រើនក៏​បាន​បង្ហាញ​ដែរ​ថា មាន​ភាព​ភ័យ​ខ្លាច​ខ្លះនៅ​លង​បន្លាច​ផ្លូវ​ចិត្ត​​យើង​ក្នុង​រយៈ​ពេល​យូរ ឬ​​មួយ​ជីវិត​ក៏​មាន។ ដូច​នេះ ការ​ទម្លាប់​​ពង្រឹង​សមត្ថភាព​ជម្នះ​វា​បន្តិច​ម្តង​ៗ ទៅ​តាម​មធ្យោបាយ​​​ផ្សេង​ៗ សម​ស្រប​ទៅ​តាម​វេលា នឹង​ជួយ​យើង​ជម្នះ​ពី​ភាព​ភ័យ​​ខ្លាច និង​បារម្ភ​ទាំង​នោះ​បាន៕ ​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ ការ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.psycom.net/facing-your-fear

https://www.mentalhealth.org.uk/publications/overcome-fear-anxiety

កំណែ​ប្រែបច្ចុប្បន្ន

01/06/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បញ្ហាកម្ពស់ធ្វើឲ្យ​អ្នកខ្លះពិបាកចិត្ត សាកគិតវិជ្ជមានតាមវិធីនេះនឹងជួយផ្លូវចិត្តបាន

ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jun 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម