ស្រ្តេស អារម្មណ៍អន្ទះអន្ទែងជារឿងគេចមិនផុត ប៉ុន្តែយើងនៅតែអាចដោះស្រាយបញ្ហានេះ និងត្រឡប់ទៅរកភាពស្រស់ថ្លាវិញបាន។ មានវិធីជាច្រើន ដែលអាចប្រើប្រាស់បានពីការណែនាំនៃអ្នកជំនាញសុខភាព ដោយឡែក ខាងក្រោមនេះ ជាវិធីសាមញ្ញៗដែលគ្នាយើងខ្លះធ្លាប់ធ្វើ ហើយងាយស្រួលចាំអាចធ្វើបានដោយខ្លួនឯង ដើម្បីបំបាត់ភាពស្ត្រេស និងអារម្មណ៍ធុញថប់ អន្ទះអន្ទែងទាំងនោះបាន។
១. រកពេលគេងយប់ឱ្យបានគ្រប់គ្រាន់
នេះជាវិធីសាមញ្ញដែលអាចយកថាមពលជួយឱ្យរាងកាយយើងបានស្រស់ថ្លាឡើងវិញ។ ផ្អែកតាមលទ្ធផលសិក្សាជាច្រើន ក៏បង្ហាញដែរថា ទម្លាប់ចូលគេងទៀងទាត់ម៉ោង គឺពិតជារឿងសំខាន់សម្រាប់សុខភាពរាងកាយទាំងមូល ដូចនេះយើងអាចលៃលកផ្ដល់អាទិភាពលើការគេងឲ្យបានទៀងម៉ោង ដើម្បីសុខភាពរបស់យើង។
អត្ថបទពាក់ព័ន្ធ៖
- ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព
- ពិតអត់? ស្រ្តេស តប់ប្រមល់ធ្វើឲ្យបាក់សម្រស់ និង…
២. ច្នៃប្រឌិតសកម្មភាពថ្មីៗ
ភាពច្នៃប្រឌិត ពុំមែនសម្តៅលើតែអ្នកសិល្បៈ ដូចជាអ្នករចនា ឬវិចិត្រករនោះទេ គឺរួមទាំងសកម្មភាពថ្មីៗមួយចំនួន ដែលជាការច្នៃប្រឌិតខុសពីរបៀបមុនៗ និងជាវិធីប្រសើរ។ សកម្មភាពទាំងនោះអាចមានដូចជា ការរៀបចំការចម្អិតម្ហូបបែបថ្មី ការរៀបចំសួនឱ្យប្លែកជាមុន ឬការទៅរាំ Freestyle ឬទៅធ្វើដំណើរកម្សាន្តនៅទីកន្លែងថ្មីៗជាដើម ដែលយើងសុទ្ធសឹងនាំអារម្មណ៍ជួបទិដ្ឋភាពប្លែកៗ និងខួរក្បាលបានស្រស់ថ្លាប្រសើរឡើងវិញ។
៣. ធ្វើលំហាត់ប្រាណ
គ្នាយើងខ្លះអាចធ្លាប់ដឹងហើយថា លំហាត់ប្រាណបានជួយឱ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ ព្រមទាំងបណ្តេញជាតិពុលពីរាងកាយ។ តែអ្វីដែលសំខាន់នោះគឺ នៅពេលហាត់ប្រាណ អ័រម៉ូន Endorphins និងបញ្ចេញពីខួរក្បាល ដែលជាហេតុធ្វើឱ្យយើងបានធូរស្បើយពីស្រ្តេស និងទទួលបានអារម្មណ៍ស្រស់ថ្លាឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
- ស្រ្តេសកើតមាន មិនអាចចៀសបាន តែយើងអាចដោះស្រាយតាមវិធីនេះ
- បើដឹងខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់
៤. សរសេរកំណត់ហេតុ
តាមការឱ្យដឹងពីលោកស្រី Julia Cameron អ្នកនិពន្ធសញ្ជាតិអាមេរិកាំង ថាការប្រើពេល១០-១៥នាទីនៅពេលព្រឹកព្រលឹមពេលភ្ញាក់ពីគេង រួចសរសេរលើក្រដាស ឬសៀវភៅនូវគំនិតអ្វី ដែលកើតលើចិត្តគំនិតនាពេលនោះ។ សំណេរទាំងនោះ នៅពេលមួយនឹងជួយច្រោះយកនូវខ្លឹមគំនិតសំខាន់ណាមួយ ចេញពីភាពច្របូកច្របល់ ដូចនេះយើងនឹងឃើញពីប្រសិទ្ធភាព នៃអារម្មណ៍ប្រមូលផ្តុំឡើងវិញ និងស្មារតីផ្តោតយកចិត្តទុកដាក់ឡើងវិញ មិនអន្ទះអន្ទែង ឬស្រ្តេស។
អត្ថបទពាក់ព័ន្ធ៖
- ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង
- កាស បំបាត់ស្រ្តេស ឥឡូវចេញលក់ហើយ អាចទិញប្រើបាន
- ស្ត្រេសខ្លាំងមែនអត់? នេះវិធីសាស្ត្រដោះស្រាយ
៥. សមាធិ
ចំណាយពេលណាមួយនៃពេលប្រចាំថ្ងៃរបស់យើង ទៅលើការធ្វើសមាធិ នោះយើងនឹងឃើញពីប្រសិទ្ធភាពនៃភាពស្ងប់សុខទៅលើរាងកាយ ផ្លូវចិត្ត ដែលនោះមានន័យថា យើងបានផ្តល់ពេលវេលាឱ្យខួរក្បាល និងរាងកាយដើម្បីទទួលបានភាពស្ងប់សុខទាំងនេះ៕