backup og meta

៦ សកម្មភាពធ្វើប្រចាំថ្ងៃ ធានាទទួលបានសុខភាពផ្លូវចិត្តល្អ

៦ សកម្មភាពធ្វើប្រចាំថ្ងៃ ធានាទទួលបានសុខភាពផ្លូវចិត្តល្អ

សុខភាព​ផ្លូវ​ចិត្ត ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​សុខភាព​ដែល​យើង​គ្រប់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​សុខភាព​រាងកាយ​ដែរ ព្រោះ​ការ​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​មិន​ល្អ អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ថប់​បារម្ភ ​បាក់​ទឹក​ចិត្ត​ក៏​ថា​បាន។ តាម​ពិត​ទៅ ការ​ថែ​រក្សា​សុខភាព​ផ្លូវ​ចិត្ត​យើង​ឲ្យ​បាន​ល្អ​មិន​ពិបាក​ទេ ហើយ​សកម្មភាព​ ៦​យ៉ាង​ដែល​យើង​អាច​ធ្វើ​រាល់​ថ្ងៃ​ខាង​ក្រោម​នេះ ក៏​អាច​ជួយ​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ យើង​គួរ​អនុវត្ត​តាម​ជា​ប្រចាំ។

១. យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ

តាម​ផេកមន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា របប​អាហារ​ជះ​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវចិត្ត​មនុស្ស​យើង​ដែរ។ ការ​ញ៉ាំ​អាហារ​ទៀង​ពេល សមស្រប និង​សម្បូរ​បែប​ក៏​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​មាន​ភាព​ល្អ​ប្រសើរ​ដែរ។ យើង​ក៏​គួរ​ចៀសវាង​សារធាតុ​ញៀន ជាតិ​ស្រវឹង ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ចំនួន​ដែល​អាច​ភ្ញោច​ឲ្យ​ខួរក្បាល​យើង​ដំណើរ​ការ​មិន​ល្អ ងាយ​មាន​ជំងឺ​ផ្លូវ​ចិត្ត។

២. ហាត់​ប្រាណ​ជានិច្ច

ការ​ធ្វើ​សកម្មភាព​រាងកាយ​បាន​ច្រើន​ដូច​ជា​ការ​ដើរ ឬ​ហាត់​ប្រាណ​ជាដើម ជួយ​បន្ថយ​ភាព​តានតឹង​ចិត្ត បញ្ចេញ​ជាតិ​ពុល និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ទៀត​ផង។

៣. ដើរ​ហាត់​ប្រាណ​ជា​មួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ

ការ​ដើរ​ហាត់​ប្រាណ​ជាមួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ ក្រៅ​ពី​ជួយ​ដល់ការ​កាត់​បន្ថយ​ភាព​តានតឹង​ចិត្ត និង​បញ្ចេញ​ជាតិ​ពុល វា​ក៏​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល និង​បង្កើន​ភាព​កក់​ក្ដៅ​ទៀត​ផង។

៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់

ទាំង​កាយ ទាំង​ចិត្ត​យើង​ត្រូវ​ការ​សម្រាក​ឲ្យ​បាន​ឆ្អែត យក​ល្អ យើង​គួរ​គេង​ឲ្យ​បាន ​៨​ម៉ោង/ថ្ងៃ ដើម្បី​ឲ្យ​ខួរក្បាល​យើង​មាន​ភាព​ស្រស់​ស្រាយ និង​អាច​បន្ត​ដំណើរ​ការ​យ៉ាង​ល្អ​នៅ​ថ្ងៃ​បន្ទាប់​បាន។

៥. ចៀស​វាង​លាក់​ទុក​រឿង​ក្នុង​ចិត្ត

ការ​ចែក​រំលែក​ពី​អារម្មណ៍​ខ្លួន​ឯង អាច​រាប់​ថា ជា​តម្រូវ​ការ​មូលដ្ឋាន សម្រាប់​សុខភាព​ផ្លូវចិត្ត។ យើង​គួរ​រក​មនុស្ស​ទុក​ចិត្ត ហើយ​រៀន​ពី​របៀប​ចែក​រំលែក​អារម្មណ៍​ខ្លួន​ឯង ដែល​មាន​លក្ខណៈ​សាមញ្ញៗ ទាំង​អារម្មណ៍​ល្អ និង​អារម្មណ៍​មិន​ល្អ នោះ​ដល់​ពេល​មាន​រឿង​ធំ យើង​ក៏​អាច​ចែក​រំលែក​បាន​ដូច​គ្នា។

៦. ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ចិត្ត

ក្រៅ​ពី​មិត្ត​ជិត​ស្និទ្ធ យើង​ក៏​អាច​ពិគ្រោះ​ពី​បញ្ហា​ក្នុង​ចិត្ត ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ផ្លូវ​ចិត្ត​បាន​ដូច​គ្នា។ ជាពិសេស គ្រូពេទ្យ​ជំនាញ​អាច​រក​ដំណោះស្រាយ​ត្រឹម​ត្រូវ ស័ក្ដិ​សម​នឹង​បញ្ហា​របស់​យើង​។

សុខភាពផ្លូវចិត្តល្អ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19

ការអភ័យទោសឲ្យ​អ្នក​ដទៃ មាន​ប្រយោជន៍​ដល់សុខភាពផ្លូវចិត្ត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម