តន្រ្តី ចម្រៀង ជាប្រភេទសិល្បៈជួយឲ្យមនុស្សបានសម្រាកខួរក្បាល និងទទួលបានអារម្មណ៍វិជ្ជមាន។ បើតាមចិត្តសាស្ត្រ ការស្ដាប់ចម្រៀង ជួយខួរក្បាលមនុស្សយើងបានច្រើនណាស់។
១- តន្រ្តីជះឥទ្ធិពលលើខួរក្បាល
តន្ត្រីអាចមានឥទ្ធិពលលើផ្នែកជាច្រើននៃខួរក្បាល ដោយអ្នកជំនាញមួយចំនួន រកឃើញពីផលប្រយោជន៍នៃតន្ត្រី ជាមធ្យោបាយដើម្បីបន្ថយភាពតានតឹង និងបញ្ហាថប់បារម្ភ លើផ្នែកខ្លះនៃខួរក្បាល ពិសេសតំបន់ Hippocampus, Prefrontal និង Cortex ដែលមានមុខងារដោះស្រាយផ្នែកអារម្មណ៍។
វិធីព្យាបាលជាច្រើន ត្រូវគេប្រើតន្ត្រី ដោយសារតន្រ្តីមានសមត្ថភាពផ្លាស់ប្តូរលើផ្នែកផ្សេងៗរបស់ខួរក្បាល។ ជាក់ស្ដែង ព្យាបាលដោយប្រើតន្ត្រី ដើម្បីជួយដល់អ្នកជំងឺមានជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហារារាំងដល់ការនិយាយ ដើម្បីឲ្យជួយនិយាយកាន់តែច្បាស់ឡើងវិញ។ បច្ចុប្បន្ន មានការព្យាបាលលើអារម្មណ៍ ដោយប្រើតន្ត្រីលើអ្នកជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។
២- តន្ត្រីអាចធ្វើឲ្យសប្បាយចិត្ត
អ្នកខ្លះស្តាប់ចម្រៀង ដើម្បីធូរអារម្មណ៍ ពេលយើងមានទុក្ខសោក ឬបាក់ទឹកចិត្ត។ តន្រ្តីជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ជួយឲ្យអារម្មណ៍យើងស្រស់ថ្លាឡើងវិញ។ មនុស្សគួរអរគុណដល់តន្ត្រី ដែលរួមចំណែកបង្កើតអ័រម៉ូន Serotonin នៅក្នុងខ្លួន ជាអ័រម៉ូនមានតួនាទីសំខាន់ នាំយកភាពមានរីករាយ និងអារម្មណ៍ផាសុកភាពមកឲ្យយើង។
តន្រ្តីក៏ជំរុញឲ្យមានការបញ្ចេញសារធាតុ Dopamine ដែលជាសារធាតុបញ្ជូនរបស់សរសៃប្រសាទ មាននាទីសំខាន់ បង្កើនអារម្មណ៍យើង។ Norepinephrine ដែរជាអ័រម៉ូនអាចឲ្យយើងភាពរីករាយ ផលិតចេញយ៉ាងច្រើន អំឡុងពេលយើងស្តាប់ចម្រៀង។
៣- តន្ត្រីជាអ្នកលើកទឹកចិត្តដ៏អស្ចារ្យ
បទចម្រៀងជាច្រើន ត្រូវបានគេសរសេរឡើងដើម្បីផ្តល់លើកទឹកចិត្ត ដើម្បីអាចពុះពារឧបសគ្គយើងគិតថា មិនអាចឆ្លងកាត់បាន ប៉ុន្តែក្រោយស្តាប់បទចម្រៀងត្រូវនឹងអារម្មណ៍ ឬស្ថានភាពយើងភ្លាម បានជួយឲ្យទឹកចិត្តដែលបាត់បង់ទាំងនោះ ត្រលប់មកវិញ។
៤- តន្ត្រីធ្វើឲ្យភាពតានតឹងរសាយអស់
ភាពតានតឹង អាចបណ្តាលមកពីបញ្ហាជាច្រើន ដូចជា ការងារ ទំនាក់ទំនងស្នេហា បញ្ហាហិរញ្ញវត្ថុ ជាដើម។ គួរស្តាប់តន្ត្រី ដើម្បីបន្ធូរភាពតានតឹងទាំងអស់នោះ។ ចម្រៀងបែបស្រទន់ ជាការព្យាបាលដ៏ល្អសម្រាប់បន្ធូរសាច់ដុំ និងភាពតានតឹង។
អត្ថបទពាក់ព័ន្ធ៖
- ចង់រស់ក្បែរអាយុ ១០០ គួរសាកល្បងទម្លាប់រស់នៅបែបសាមញ្ញទាំងនេះ
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
៥- កែប្រែរលកខួរក្បាល
តន្ត្រីមិនត្រឹមតែអាចផ្លាស់ប្តូរទម្លាប់បច្ចុប្បន្នយើងបានទេ ថែមទាំងអាចផ្លាស់ប្តូរអារម្មណ៍យើងនាពេលអនាគតទៀតផង។ ស្តាប់តន្ត្រី ត្រូវបានបង្ហាញថា រលកខួរក្បាលយើង មានកែប្រែយ៉ាងខ្លាំងអំឡុងពេលកំពុងស្តាប់ មានន័យថា ការស្តាប់ចម្រៀង ជួយឲ្យយើងមានអារម្មណ៍វិជ្ជមានជាច្រើនម៉ោង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕