បច្ចុប្បន្ន ឲ្យតែដើរលេង មិនភ្លេចទេ ការថតរូបទុក បើកអនឡាញ បង្ហោះ Facebook តែពេលនេះ អ្នកជំនាញអះអាងថា ទុកគ្រឿងអេឡិចត្រូនិក នៅឆ្ងាយពីខ្លួន ពិសេសមិនភ្ជាប់អ៊ីនធើណេត នឹងធ្វើឲ្យដំណើរកំសាន្តកាន់តែសប្បាយរីករាយខ្លាំង។
អ្នកជំនាញមកពីអង់គ្លេស បានលើកឡើងបែបនេះ បន្ទាប់ពីពិសោធឃើញ ដោយតាមដានលើយុវជនស្ម័គ្រចិត្ត ២៤ នាក់។ ការតាមដានសកម្មភាពនោះ អនុញ្ញាតឲ្យយុវជនស្ម័គ្រចិត្តទាំងនោះ ទៅដើរលេង ប៉ុន្តែត្រូវកំណត់មិនឲ្យប្រើ ឧបករណ៍អេឡិចត្រូនិក តាមតែចិត្តចង់នោះឡើយ រួមទាំងការចូលមើលផែនទី ឬរកមើលការណែនាំលើបណ្តាញសង្គមជាដើម។
ក្រោយមក អ្នកទាំងនោះ ត្រូវបានសួរអំពីអារម្មណ៍ ពេលលះបង់ខ្លួនចេញឆ្ងាយពី អ៊ីនធើណែត ឬគ្រឿងអេឡិចត្រូនិក ដោយជាលទ្ធផល អ្នកចូលរួម គេធ្លាប់គិតថាពិបាកទទួលយក ព្រោះគេមានអារម្មណ៍ខ្វះព័ត៌មានបន្ថែម ខ្វះការជួយណែនាំនោះ បែរជាផ្ទុយស្រលះ ដោយអះអាងអារម្មណ៍ចុងក្រោយថា ទទួលនូវបទពិសោធន៍ ដូចជាការស្គាល់ភូមិសាស្រ្តដើរលេងយ៉ាងស្រស់ស្អាត អារម្មណ៍រំភើប ពេលឃើញទេសភាព មិនធ្លាប់មាន។
ទាក់ទឹងនឹងការលើកឡើងនេះ លោកវេជ្ជបណ្ឌិត Wenjie Cai នៃសាកលវិទ្យាល័យ Greenwich ដែលដឹកនាំការស្រាវជ្រាវខាងលើ បានលើកឡើងថា៖ “លទ្ធផលបង្ហាញច្បាស់ថា ពេលចៀសឆ្ងាយពី អនឡាញ យើងនឹងទទួលបានបទពិសោធន៍មួយ ដោយផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងរួមដំណើរកម្សាន្តជាមួយ ហើយអារម្មណ៍យើង នឹងផ្តោតលើបរិស្ថានជុំវិញខ្លួន’។
អត្ថបទពាក់ព័ន្ធ៖