backup og meta

តិចនិកពិសេស អាចកាត់បន្ថយស្ត្រេសហើយ រក្សាទម្ងន់បានល្អទៀត

តិចនិកពិសេស អាចកាត់បន្ថយស្ត្រេសហើយ រក្សាទម្ងន់បានល្អទៀត

ស្ត្រេស ឬ​ភាព​តាន​តឹង​ ​ជា​ឃាតករ​សម័យ​ថ្មី អាចធ្វើ​ឲ្យ​យើង​ឆាប់​ចាស់ ឡើង​​​ទម្ងន់ ​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើការងារ ចំណង់​ផ្លូវ​ភេទ និង​ជីវិតរស់​នៅ​ប្រចាំថ្ងៃតែ​ម្តង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​លម្អិត​ឲ្យ​​យើង​ដឹង​ពី​បញ្ហា​ស្ត្រេស មាន​ទាក់ទងទៅ​លើ​​​សុខភាព ក៏​ដូច​ជា​វិធី​ដោះ​ស្រាយ តាមរយៈ​តិចនិក​ពិសេស ហៅថា Kiwi Fitness។

១- ស្វែង​យល់ពីទំនាក់​ទំនង​រវាង​ស្ត្រេស និង​សុខភាព

ស្ត្រេស​ ​ដែល​កើត​មាន​ក្នុង​ស្ថាន​ភាព​បន្ទាន់ ​ត្រូវ​បាន​គេ​ហៅថា បញ្ហា​ស្ត្រេស​ស្រួច​ស្រាវ (Acute Stress) វា​ទាមទារ​​ឲ្យ​យើង​​ឆ្លើយ​តប​តាមរយៈ​ ទ្រឹស្តី “Fight to Flight’ ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ភ្លាមៗ។ “Fight to Flight’ ​ជា​ការ​ប្រយុទ្ធ​ប្រឆាំងជា​មួយ​ស្ត្រេស ដូច​ជា ​ដេញ​សត្វ​ព្រៃឲ្យ​លោត​ចេញ​ពី​ផ្លូវ ឬ​​ប្រកួតក្នុង​ប្រភេទ​​​កីឡា​ មាន​លេង​បាល់​ឱប បាល់​ទាត់ ជិះ​កង់​ឡើង​ភ្នំ បង្ហោះ​ខ្លែង ឬ​​លើក​ទម្ងន់​ជា​ដើម។ លើស​ពី​នេះ បញ្ហា​ស្ត្រេស​ស្រួច​ស្រាវ អាច​ចាត់​ទុកជា​យន្តការ​មួយ ជួយ​ជំរុញ​យើង​ឲ្យ​យក​ឈ្នះ​ស្ថានភាព​ណា​មួយ​បាន។

នៅ​ពេលយើងអាចគេច​ផុត ឬ​ប្រយុទ្ធ​ឈ្នះ​​ពី​ភាព​តាន​តឹងទាំង​​នោះ​ ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​ការ​បញ្ចេញ​អ័រម៉ូន​ក្នុង​រាងកាយ ​នឹង​ត្រឡប់​មក​ធម្មតា​វិញ ខណៈដំណើរ​ការ​ជួស​ជុល និង​​ព្យាបាល​ជាលិកា​ ក៏​កើត​ឡើង​ទន្ទឹម​គ្នា​ផង​ដែរ។

ប៉ុន្តែ​​អារម្មណ៍​ស្ត្រេសរ៉ាំរៃ ​ដែលជា​ការ​ឆ្លើយ​តបបន្ទាន់​ទៅ​នឹង​ស្ថាន​ភាព​មួយ ដែល​អាច​កើត​មាន​ក្នុង​រយៈពេល​យូរ។ គ្នា​​យើង​ សុទ្ធ​តែ​មាន​ខួរក្បាល​ដ៏អស្ចារ្យ​ មាន​នាទី​អាច​បក​ស្រាយ​ភាព​ស្មុគ​ស្មាញ​កើត​មាន​ក្នុង​ពិភព​លោក​បាន​ និង​ឆ្លើយ​តបទៅ​វិញ តាមរយៈការ​ដោះ​ស្រាយ​បញ្ហា ឬ​ស្ថាន​ភាព​មួយ​ចំនួន​ ​យើង​មិន​អាច​ធ្វើ​បាន។ ការ​ជួប​ប្រទះ​​ផ្នែក​អារម្មណ៍ ឬ​អសន្តិសុខ និង​ការ​បំភិត​បំភ័យ​ អាច​បណ្តាល​ឲ្យ​ស្ត្រេស​ស្រួច​ស្រាវ ​ក្លាយ​ទៅ​ជា​ស្រេ្តស​រ៉ាំរ៉ៃ​បាន។ ស្ត្រេស ​ជា​វិធី​របស់​រាង​កាយ ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​អ្វី​មួយ ដូច្នេះ​កុំ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ស្ត្រេស ​យើង​ត្រូវ​បន្ធូរ​អារម្មណ៍​ ដើម្បី​កុំ​ឲ្យ​អ័រម៉ូន​ស្រ្តេស បញ្ចេញ​មក​ច្រើន​ពេក។

ឧទាហរណ៍​ចែក​ដាច់​ពី​បញ្ហា​ស្ត្រេស​ទាំង​ពីរ ​ស្ត្រេស​ស្រួច​ស្រាវ ​គឺដូចទៅ​នឹងការ​​​ជាន់​ហ្វ្រាំង ​ដើម្បី​ចៀស​វាង​ពី​ការ​ប៉ះទង្គិច​​អ្វី​មួយ។ ស្បែក​ហ្វ្រាំង ​មាន​នាទី​ធ្វើ​ឲ្យ​រថយន្ត​​ឈប់​ក្នុង​រយៈពេល​ខ្លី​បាន បន្ទាប់​មក​វា​ក៏​ត្រលប់​មក​សភាព​ដើម​វិញ​ ដោយ​គ្មាន​ការ​កកិត​ អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ធម្មតា​វិញ។ ឯស្ត្រេស​រ៉ាំរ៉ៃ​ ដូច​ជា​ការ​បើក​បរ​ដោយ​ប្រើ​ហ្វ្រាំង​ដៃ ហ្វ្រាំង​មាន​ការ​ប្រើ​ជាប់ ហើយ​មាន​ការ​ប៉ះ​ពាល់​ នឹងរង​សម្ពាធ​ច្រើន។ យើង​​អាច​នឹង​បន្ត​ការ​បើក​បរ​បាន​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ​វា​នឹង​មាន​ការ​កកិត ​ទាញ​កាន់​តែ​តឹង ​ហ្វ្រាំង​នឹងសឹក​អស់​ នាំ​ឲ្យ​ម៉ាស៊ីន​​ត្រូវ​ខូច​ទាំង​ស្រុងតែម្តង។

ជា​លទ្ធ​ផល​ស្ត្រេស​រ៉ាំរ៉ៃ ​អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធតម្រងនោម រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ទៀត​ មាន​ដូច​ជា​​ខ្សោយ​កម្លាំង ​គេងមិន​លក់ ខ្សោយ​ចំណង់​ផ្លូវ​ភេទ ល្ហិត​ល្ហៃ និង​អស់​កម្លាំង​នៅ​ពេល​ធ្វើ​ការ​ធម្មតា។ លើស​ពី​នេះ​ទៀត​ អ័រ​ម៉ូនត្រូវ​បញ្ចេញ​នៅ​ពេល​យើង​កំពុង​មាន​បញ្ហា​ស្ត្រេស​រ៉ាំរ៉ៃ ​អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ខ្លាញ់​ក្បាល​ពោះ បង្ក​ជា​ជំងឺ​លើស​ឈាម និង​រោគ​សញ្ញា​មេតាបូលីស នាំ​ឲ្យ​កើន​ឡើង​នូវ​​ហានិភ័យ​ជំងឺ​បេះ​ដូង និង​ជំងឺ​ទឹក​នោម​ផ្អែម។

ក្រោយមា​ន​ការ​សិក្សា​ជា​ច្រើន តិចនិក​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​ហៅ​ថា Kiwi Fitness ត្រូវ​គេ​ជឿថា អាច​គ្រប់​គ្រង​បញ្ហា​ស្ត្រេស​បាន​ល្អ ចៀស​ផុត​ពីជំងឺតម្រងនោម ​រក្សា​ទម្ងន់បាន​ល្អ និងនាំ​មក​នូវ​​សុខ​ភាព​ល្អ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • អាថ៌កំបាំងមនុស្សភាគច្រើនមិនធ្លាប់ដឹងពីបញ្ហា “ស្ត្រេស”
  • គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ!

២- ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​តាម​វិធី​សាស្ត្រ Kiwi Fitness

– ញ៉ាំអូមេហ្គា ៣ ឲ្យបានច្រើន៖ អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ នឹង​ជួយ​បង្កើន​កម្រិត​អ័រម៉ូន Glutathione ​ល្អខ្លាំងអាច​​ការ​ពារ​រាង​កាយ​នៅ​ពេល​យើង​ស្ត្រេស។

– ញ៉ាំអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម៖ អាហារ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ មាន​នាទី​ផលិត​អង់ស៊ីម​ ជួយ​បំបាត់​អ័រម៉ូន​ស្ត្រេស។

– ហាត់យ៉ូហ្គា និងសមាធិ៖ ការ​ហាត់​យ៉ូហ្គា និង​ធ្វើ​សមាធិ​ គឺ​មាន​សុវត្ថិភាព​ ហើយ​អាច​កម្ចាត់​ភាព​តាន​តឹង​ខាង​ផ្លូវ​ចិត្តបាន​ ​អាច​ធ្វើ​ឲ្យយើង​​មាន​ស្មារតី និង​ធ្វើ​ឲ្យ​​ដឹង​ខ្លួន ​​នៅ​ពេល​យើង​​ស្ថិត​ក្នុង​ស្ថាន​ភាព​តាន​តឹង។

– ម៉ាស្សា៖ ការ​ម៉ាស្សា​ អាច​បញ្ចេញ​អ័រម៉ូន Endorphins ​អាច​ធ្វើ​ឲ្យព័ន្ធ​សរសៃ​ប្រសាទ​ស្ងប់​ស្ងាត់​បាន។

– សើចឲ្យបានច្រើន៖ ការ​សិក្សា​​បង្ហាញ​ថា​ ការ​សើច​ ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​ចៀសឆ្ងាយ​ពី​ជំងឺ និង​ស្ត្រេស​បាន​ ដូច​ជា​នៅ​ពេល​រាង​កាយ​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្មដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/09/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម