backup og meta

ជំហរ ៥យ៉ាងនេះ អាចបំបាត់ស្ត្រេស ឬបញ្ហាច្របូកច្របល់ភ្លាមៗ

ជំហរ ៥យ៉ាងនេះ អាចបំបាត់ស្ត្រេស ឬបញ្ហាច្របូកច្របល់ភ្លាមៗ

ស្ត្រេស ជាបញ្ហា​ផ្លូវចិត្ត ដែល​បណ្ដាល​ឲ្យ​អារម្មណ៍​យើង​ច្របូកច្របល់ ជាពិសេស​មុន​សម្ភាស​ការងារ ប្រឡង ឬ​និយាយ​ជា​សាធារណៈ។

បើតាម​អ្នកចិត្តសាស្ត្រ​សង្គម Amy Cuddy ប្រចាំ​នៅ Bright Side បញ្ជាក់​ថា កាយវិការ​របស់​យើង កំណត់​ពីអ្វី​ដែល​អ្នកដទៃគិត​លើ​យើង។ ជាងនេះ​ទៅ​ទៀត កាយវិការ​ក៏មាន​ឥទ្ធិពល​លើ​ទំនុកចិត្ត​ផ្ទាល់ខ្លួន ហើយ​វា​ក៏អាច​ជួយ​តម្រង់​ខួរក្បាល ទៅរក​ជោគជ័យ​ផងដែរ។ ជាក់ស្ដែង សត្វ​តែងតែ​វាតទី ដើម្បី​បង្ហាញ​ថា ពួកវា​ខ្លាំង ចំណែក​មនុស្ស​វិញ តែងតែ​បើកចំហ (Open Up) នៅពេល​ពួកគេ​ពោរពេញ​ដោយ​ទំនុកចិត្ត និង​មិនបើក​ចំហ (Close up) នោះទេ នៅពេល​ពួកគេ មាន​អារម្មណ៍​ថា គ្មាន​ថាមពល។

ការគិត​របស់​យើង មាន​ឥទ្ធិពល​លើ​រាងកាយ​របស់​យើង។ មនុស្ស​ពោរពេញ​ដោយ​​ឥទ្ធិពល មាន​សុទិដ្ឋិនិយម និង​ទំនុកចិត្ត​ខ្លាំង ហើយ​ពួកគេ ហ៊ាន​ប្រឈម​ហានិភ័យ​ញឹកញាប់ ដើម្បី​ជោគជ័យ។ មនុស្ស​មាន​ឥទ្ធិពល មាន​កម្រិត​អ័រម៉ូន​តេស្ដូស្តេរ៉ូន​ខ្ពស់ (អ័រម៉ូន​នៃ​ភាព​ជាអ្នកដឹកនាំ) និង​អ័រម៉ូន Cortisol ទាប (អ័រម៉ូន​ស្ត្រេស)។ នេះមាន​ន័យ​ថា ពួកគេ​ប្រឆាំង​នឹង​បញ្ហា​ស្ត្រេស។

Amy Cuddy បាន​សិក្សា​លើ​ក្រុម​អ្នក​មាន​កាយវិការ​ពោរពេញ​ដោយ​ឥទ្ធិពល និង​ក្រុមអ្នក​មាន​កាយវិការ​គ្មាន​ឥទ្ធិពល។ ក្រុម​អ្នកមាន​កាយវិការ​ពោរពេញ​ដោយ​ឥទ្ធិពល កើន​អ័រម៉ូន​តេស្តូស្តេរ៉ូន រហូត​ដល់ ២០% ហើយ​ធ្លាក់ចុះ​អ័រម៉ូន Cortisol រហូត​ដល់ ២៥%។ ជាមួយ​គ្នានេះ Amy Cuddy បាន​ណែនាំ​ថា នៅពេល​យើង​ប្រឈម​នឹង​ស្ថានភាព​ស្ត្រេស យើង​អាច​នៅ​ម្នាក់ឯង​ក្នុង​បន្ទប់​ទឹក ឬបន្ទប់​ទទេ និង​ធ្វើ​កាយវិការ​ដែល​ពោរពេញ​ដោយ​ឥទ្ធិពល រយៈពេល ២​នាទី។

រាងកាយ​របស់​យើង ផ្លាស់ប្ដូរ​ស្មារតី​របស់​យើង ស្មារតី​របស់​យើង ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​យើង ហើយ​អាកប្បកិរិយា​របស់​យើង មាន​ឥទ្ធិពល​លើ​លទ្ធផល នៃ​ស្ថានភាព​ដែល​សំខាន់​សម្រាប់​យើង។

ខាងក្រោមនេះ ជា​ជំហរ ៥យ៉ាង ដែល​អាចបំបាត់បញ្ហាស្ត្រេស ឬច្របូកច្របល់ ភ្លាមៗ៖

ជំហរបំបាត់ស្ត្រេស

ជំហរបំបាត់ស្ត្រេស

ជំហរបំបាត់ស្ត្រេស

ជំហរបំបាត់ស្ត្រេស

ជំហរបំបាត់ស្ត្រេស

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-psychology/5-poses-to-overcome-stress-in-2-minutes-280810/

កំណែ​ប្រែបច្ចុប្បន្ន

08/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម