backup og meta

ស្រ្តេស​​​កើត​មាន​ មិន​អាច​ចៀស​បាន តែ​យើង​អាច​​ដោះ​ស្រាយ​តាម​វិធី​នេះ​

ស្រ្តេស​​​កើត​មាន​ មិន​អាច​ចៀស​បាន តែ​យើង​អាច​​ដោះ​ស្រាយ​តាម​វិធី​នេះ​

ស្រ្តេស​នរណា​ក៏​មាន​ដែរ គ្រាន់​តែ​តិច​ ឬ​ច្រើន​អាស្រ័យ​លើ​ កិច្ច​ការ​ងារ ឬ​ស្ថានភាព​ផ្ទាល់ខ្លួន។ យ៉ាង​ណា​មិញ គេ​​ក៏​​មាន​វិធី​សាស្រ្ត​មួយ​ចំនួន​ ជួយ​បន្ធូរ​បន្ថយ​បញ្ហា​នេះ​​ផង​ដែរ តាម​រយៈ​វិប​សាយ Bright Side បាន​ណែ​នាំ​នូវ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម ដែល​មាន​ប្រសិទ្ធិភាព​។ 

១​. ធ្វើ​ចលនា​រាងកាយ

ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ អាច​បង្កើន​មុខងារ​ចងចាំ​ និង​រក្សា​សុខភាព​ខួរក្បាល​ពេល​ដែល​យើង​ចម្រើន​វ័យ​ ពីព្រោះ​លំហាត់ប្រាណ​អាច​ជួយ​បញ្ចេញ​សារធាតុ​Endorphins ដែល​ផ្តល់​ឱ្យ​រាងកាយ​នូវ​អារម្មណ៍​វិជ្ជមាន​ នេះ​បើ​តាម​ការ​សិក្សា​មួយ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​។

២​. គេង​ឱ្យឆ្អែត

រាងកាយ​យើង​បាន​ធូរស្រាល​ និង​បំពេញ​ថាមពល​ឡើងវិញ​ នៅ​ពេល​យើង​គេងលក់​ ហើយ​នៅពេល​យើង​ខកខាន​គេង​ ឫ​មិន​បាន​គ្រប់គ្រាន់​ បញ្ហា​សុខភាព​របស់​យើង​ក៏​កើន​ឡើង​ ហើយ​នឹង​ជួយ​ឱ្យ​ស្រ្តេស​កើត​ឡើង​។​

៣​. ​ប្រយ័ត្ន​រឿងញ៉ាំ

ការ​ញ៉ាំ​ឱ្យ​បាន​ល្អ​ប្រសើរ​ មាន​ឥទ្ធិពល​ដល់​អារម្មណ៍​យើង​ ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​កម្រិត​ស្រ្តេស​ទៀតផង​។ ការ​ញ៉ាំ​អាហារ​សុខភាព​ឱ្យ​បាន​ទៀងទាត់​ ព្រម​ទាំង​កាត់​បន្ថយ​ការ​ទទួលទាន​កាហ្វេអ៊ីន​ ក៍​ចូល​រួម​កាត់​បន្ថយ​ស្ត្រេស​ដែរ។

៤.​ ព្យាយាម​នៅជិតៗមនុស្សជាទីស្រឡាញ់

ការ​រស់នៅ​ប្រកប​ដោយ​ការ​គាំទ្រ​ អាច​ជួយ​ប្រឆាំង​នឹង​ការ​កើត​ស្រ្តេស​។​ ការ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​ អាច​ជួយ​បញ្ចេញ​អ័រម៉ូន ​Oxytocin ដែល​អាច​កាត់​បន្ថយ​ភាព​ធុញថប់​។

អត្ថបទ​ពាក់​ព័ន្ធ៖

៥. រកពេលសម្រាក

ហាត់​យូហ្គា​ ឬ​ធ្វើ​សមាធិ​ ម៉ាស្សា​ ឬ​ដំណើរ​កំសាន្ត​ខ្លីៗ​ ដើម្បី​ជួយ​ឱ្យ​អ្នក​បាន​ធូរស្រាល​ និង​មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​។​ ការ​គេច​ចេញ​ពី​ភាព​មមាញឹក​ក្នុង​ជិវិត​ប្រចាំ​ថ្ងៃ​ អាច​ជួយ​ឱ្យ​ រាងកាយ និង​ខួរក្បាលបានសម្រាក​ខ្លះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ ​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/your-brain-can-shrink-from-stress-but-you-have-the-power-to-stop-it-794772/

កំណែ​ប្រែបច្ចុប្បន្ន

19/11/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Nov 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម