backup og meta

តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេស​អំឡុង​ពេល​សម្ងំនៅ​តែ​ផ្ទះ

តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេស​អំឡុង​ពេល​សម្ងំនៅ​តែ​ផ្ទះ

ស្ថានភាព​ពេល​នេះ សម្ងំ​នៅ​ផ្ទះ ជា​ដំណោះស្រាយ​មួយ​សម្រាប់​គេច​ពី​ការ​ប្រឈម​ឆ្លង​វីរុស​ COVID-19។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ អំឡុង​ពេល​នៅ​ផ្ទះ យើង​ទាំង​អស់​គ្នា អាច​នឹង​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​មិន​ខាន ហេតុនេះ​ទើប “Hello គ្រូពេទ្យ’ លើក​យក​អត្ថបទ​នេះឡើង ជួយ​គ្នា​យើង​អាច​នៅ​ផ្ទះ​ដោយ​សប្បាយ​ចិត្ត បើ​ទោះ​ជា​បញ្ហា​​ផ្លូវ​អារម្មណ៍​មួយ​ចំនួន ពិសេស​រឿង​ស្ត្រេស កើត​ឡើង​ក៏​ដោយ ។

១- វិធី​កត់​សម្គាល់​បញ្ហា​ផ្លូវ​អារម្មណ៍​ពេល​សម្ងំ​នៅ​តែ​ផ្ទះ

គ្នា​យើង​ទាំង​អស់ សុទ្ធ​តែ​អាច​ត្រូវ​ឆ្លង​កាត់​បញ្ហា​ផ្លូវ​អារម្មណ៍​អំឡុង​ពេល​ស្ថានភាព​តាន​តឹង និងពេល​​មិន​អាច​ចេញ​ពី​ផ្ទះ​បាន ពិសេស​អាច​នឹង​ស្ត្រេស​ខ្លាំង។ ប៉ុន្តែ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទៅ​បាន យើង​ត្រូវ​ចេះ​យល់​ឲ្យ​ច្បាស់ បញ្ហា​ផ្លូវ​អារម្មណ៍​យើង​ជាអ្វី​ឲ្យ​ប្រាកដ ខណៈ​អំឡុង​ពេល​តាន​តឹង យើង​អាច​នឹង​ប្រឈម​បញ្ហា​ដូច​ខាង​ក្រោម។

  • បញ្ហា​ថប់បារម្ភ
  • ព្រួយបារម្ភ
  • សោក​ស្តាយ
  • ស្ត្រេស និង
  • ភ័យ​ខ្លាច។

ក្នុង​ស្ថាន​ភាព​ពេល​នេះ គ្នា​យើង​អាច​នឹង​កើត​មាន​មួយ ក្នុង​ចំណោម​បញ្ហា​ផ្លូវ​អារម្មណ៍​ខាង​លើ។ ប៉ុន្តែ​កុំ​បារម្ភ​ច្រើន​ពេក ព្រោះ​គ្រប់​បញ្ហា សុខតែ​មាន​ដំណោះ​ស្រាយ។

អត្ថបទ​ពាក់​ព័ន្ធ៖

២- វិធី​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍​អំឡុង​ពេល​នៅ​ផ្ទះ

– ទទួល​យក​ការពិត៖ បើ​អារម្មណ៍​យើង​ចាប់​ផ្តើម​ច្របូក​ច្របល់ ពី​ស្ថានភាព​ជុំ​វិញ​ខ្លួន អ្វី​យើង​ត្រូវ​ចង​ចាំ កុំ​បន្ទោស​ខ្លួនឯង​ឲ្យ​សោះ។ ទទួល​យក​អ្វី​កើត​ឡើង និង​ជឿ​ជាក់​ ​យើង​ជា​មនុស្ស​បែប​ណា ហើយ​គិត​ថា អ្វី​កំពុង​កើត​ឡើង​ចំពោះ​ខ្លួន​យើង គឺ​មាន​ហេតុ​ផល​របស់​វា ដូច​ជា​ការ​រាតត្បាត​វីរុស Covid-19 ជាដើម។ ត្រូវ​ដឹង​ថា វា​អាច​ជ្រៀត​ចូល​គ្រប់​ពេល​វេលា ដែល​ទាមទារ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន។ បើ​អំឡុង​ពេល​នេះ យើង​មាន​អារម្មណ៍​ព្រួយ​ភ័យ​ច្រើន ត្រូវ​ចាប់​ផ្តើម​គិត​អ្វី​ល្អៗ នឹង​កើត​មាន​ក្រោយ​កាលៈទេសៈ​ពិបាក​នេះ​កន្លង​ផុត គិត​ឲ្យ​បាន​វែង​ឆ្ងាយ ត្រឹម​ត្រូវ និង​ដក​ដង្ហើម​ឲ្យ​បាន​វែងៗ ព្រោះ​ការ​គិត ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​ការ​ពិត​មិន​អាច​ដូច​ជាការ​គិត​ទាំង​អស់​នោះ​ទេ។ ចាំ​ថា អ្វី​យើង​គិត បាន​គិត​តែ​គិត​ប៉ុណ្ណោះ។

– ផ្តោត​លើ​ការ​ដក​ដង្ហើម​របស់​យើង៖ ដង្ហើម ជាវិធី​សាមញ្ញ​មួយ តែអស្ចារ្យ និង​មាន​ឥទ្ធិពល​បំផុត សម្រាប់​យើង​ទាំង​អស់​គ្នា​អំឡុង​​ពេល​ឆ្លង​កាត់​កាលៈ​ទេសៈ​បែប​នេះ។ ទោះ​​បី​ជាយើង​ប្រឈម​ពេល​វេលា​ពិបាក​ប៉ុណ្ណា​ក៏ដោយ ដក​ដង្ហើម​ឲ្យ​បាន​វែងៗ ជាវីធីសាស្ត្រ​ល្អ​បំផុត ជួយ​សម្រួល​ផ្លូវ​អារម្មណ៍​យើង​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

– ឧស្សាហ៍​រំឭក​ខ្លួនឯង៖ វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​សម្រាប់​គ្រប់​គ្រង​អារម្មណ៍​យើង ត្រូវ​តែ​រំឭក​ខ្លួន​ឯង​ថា ជុំ​វិញ​ខ្លួន​យើង​សុទ្ធ​តែ​ជា​អ្វី​ដែល​ល្អ។ នៅ​ពេល​យើង​គិត​ពី​រឿង​អ្វី​មួយ​ល្អ ហើយ​យក​មក​ប្រៀប​ធៀប​ជាមួយ​ស្ថាន​ភាព​យើង​បច្ចុប្បន្ន និងអារម្មណ៍​យើង​នៅ​កន្លែង​ណា​មួយ ក៏​អាច​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បាន​ដូច​គ្នា។

– ប្តេជ្ញាធ្វើ​ឲ្យ​បាន៖ ដើម្បី​ជួយ​សម្រួល​ដល់​អារម្មណ៍​អំឡុង​ពេល​ស្ថិត​ក្នុង​ស្ថានការណ៍​ពិបាក​ណា​មួយ ការ​តាំង​ចិត្ត ក៏​ជា​រឿង​ល្អ​មួយ​អាច​ឲ្យ​អារម្មណ៍​យើង​រីករាយ​ដូច​គ្នា។

– ធ្វើ​អ្វី​យើង​ពេញ​ចិត្ត៖ គ្នា​យើង​អាច​នឹង​កត់​កម្គាល់ ពេល​ស្ត្រេស​ខ្លាំង ធ្វើ​អ្វី​មួយដែលចូល​ចិត្ត នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​រីករាយ ជួយ​ឲ្យ​យើងអាច​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ណា​មួយ​បាន។ គ្នា​យើង​អាច​រីករាយ​គ្រប់​នាទី ជាមួយ​ការ​ងារ​យើង​ចូល​ចិត្ត ដោយ​មិន​ចាំ​បាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ ​នឹង​ធ្វើ​ឲ្យ​យើង រីក​រាយ មាន​អារម្មណ៍​អស្ចារ្យ។ ក្នុង​នោះ ការ​សរសេរ​សៀវភៅ ជាវិធី​សាស្ត្រ​ល្អ​បំផុត អាច​ជួយ​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ ភ្លេច​អស់​ស្ថាន​ភាព​លំបាក​ជុំ​វិញ​ខ្លួន ជួយ​ឲ្យ​អារម្មណ៍​យើង​រីករាយ​បាន។

អត្ថបទគួរអាន៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Feel Happy and Stress-Free: 7 Simple Tips to Stay in the Now

5 Tips for Staying Productive and Mentally Healthy While You’re Working From Home

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម