backup og meta

តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19

តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19

ការ​ព្រួយបារម្ភ និង​ភ័យខ្លាច​អំឡុង​វីរុស COVID-19​ កំពុងរាតត្បាត​ពេញ​ពិភពលោក​គឺ​ជា​រឿង​ចៀស​មិន​ផុត ព្រោះគ្នាយើង​មិន​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្សេងៗ​របស់​វីរុស​នេះ។ ប៉ុន្តែ​យើងអាច​អនុវត្ត​វិធី​ប៉ុន្មានយ៉ាង​​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្រួយបារម្ភ និង​ភាពខ្លាច​របស់​យើង​។

. ការ​រក្សា​ទំនាក់ទំនង​

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ប្រទេស​នីមួយៗ​បាន​ចេញ​វិធានការណ៍​រក្សា​គម្លាតសុវត្ថិភាព គឺការនៅឃ្លាត​ពី​អ្នក​ដទៃប្រហែល២ម៉ែត្រ​។ មួយ​វិញទៀត​ការនៅតែក្នុង​ផ្ទះវិញ​ក៏​​អាច​ប៉ះពាល់​ដល់​អារម្មណ៍​​យ៉ាង​ខ្លាំង​ដោយ​សារការណ៍នេះអាចធ្វើឲ្យ​យើង​​មានអារម្មណ៍​ឯកា និង​ថប់បារម្ភ។ ដូចនេះ​ហើយ​ទើប​ការ​រក្សា​ទំនាក់ទំនង​គឺ​សំខាន់​ណាស់​ទោះបីជា​មាន​ការ​កាត់បន្ថយ​ការ​ជួប​មិត្តភកិត្ត​ដោយ​ផ្ទាល់ក៏ដោយ។ ម៉្យាងទៀត​ការ​រក្សា​ទំនាក់ទំនង​អាច​ជួយ​យើង​និយាយ​ពី​ការ​បារម្ទៅ​កាន់​អ្នក​ដែល​យើង​ទុកចិត្ត​ដូចជា​មិត្តភកិ្ត ឬ​សមាជិក​គ្រួសារ។ នៅ​ពេល​និយាយ​ជាមួយ​នឹង​មិត្តភកិ្ត​ ឬ​គ្រួសារ​គួរ​ចៀស​វាង​ការ​និយាយ​អំពី​វីរុស​នេះ​ច្រើន​ ហើយ​បែរមក​និយាយ​អំពី​រឿង​ផ្សេងៗ​ដូចជា​រឿង​កំប្លែង ឬ​សកម្មភាព​ប្រចាំថ្ងៃវិញ​ល្អ​ជាង​។

. ការ​ថែរក្សាសុខភាព និង​ស្មារតី

ការ​ថប់បារម្ភ​អាច​ធ្វើ​ឲ្យ​យើង​កែប្រែ​ទម្លាប់​នៃ​ការ​ញ៉ាំ​ និង​ការ​គេង​របស់​ខ្លួន។ ហេតុនេះ​ហើយយើង​​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ថែរក្សា​សុខភាព​របស់យើង​​ដោយ​ព្យាយាម​រក្សា​ទម្លាប់​ប្រចាំថ្ងៃ​​ដូចជា​ការ​ចូលគេង ការ​ក្រោក​ពីគេង ការ​ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល និងការ​គេង​ឲ្យ​គ្រប់គ្រាន់។ លើសពីនេះទៀត យើង​អាច​ជួយ​​ដោះស្រាយ​សុខភាព​ផ្លូវចិត្ត​របស់ខ្លួន​​ដោយ​បន្ត​ធ្វើ​សកម្មភាព​ដែល​យើង​​ចូលចិត្ត​ដូចជា​អាន​សៀវភៅ មើល​ភាពយន្ត លេង​ហ្គេម ឬ​រៀន​អ្វីៗ​ថ្មី​ដូចជា​រៀន​ធ្វើ​ម្ហូប ធ្វើសួន ឬ​សិប្បកម្ម​ដោយ​ដៃ​ផ្សេងៗ។ ក្រៅពីនេះ យើង​ក៏​អាច​រៀន​ភាសា​បរទេស​បន្ថែម ឬ​ជំនាញ​ថ្មីៗ ហើយ​ក៏​អាច​រក​មើល​ចំណង់ចំណូល​ចិត្ត​ថ្មី​ដូចជា​ការ​សរសេរ​ blog ការ​លេងកីឡា​ថ្មី ឬ​ការ​រៀន​គូររូប​ជាដើម​។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​រៀន​ជំនាញ​ថ្មីៗ​អាច​ជួយ​ឲ្យ​សុខភាព​ផ្លូវចិត្ត​មាន​ភាព​ប្រសើរ​ឡើង​ដោយ​ជួយ​ក្នុង​បន្ថែម​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង និង​ជួយ​ឲ្យ​មាន​ទំនាក់ទំនង​ល្អជាមួយ​អ្នក​ដទៃ​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖

. ហាត់ប្រាណ

ភាព​សកម្ម​គឺ​មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ផ្លូវកាយ​ទេ​ តែនៅ​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត​ដែរ ព្រោះ​អាច​ជួយ​ឲ្យ​យើង​​មាន​គំនិត​សុទិដ្ឋិនិយម។ យើង​​អាច​រក​មើល​វីដេអូ​ទាក់ទង​នឹង​លំហាត់ប្រាណ​ងាយៗ​ដែល​អាច​ធ្វើ​នៅ​ផ្ទះ​តាម​​ប្រព័ន្ធ​អ៊ីនធើណេត។ យើង​​ក៏​អាច​ហាត់​យ៉ូហ្គា​បាន​ ព្រោះ​លំហាត់ប្រាណ​នេះ​មិនត្រូវការឧបករណ៍ទេ។

. ការ​ទទួល​បាន​ព័ត៌មាន​ពិត

ការ​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​វីរុស COVID-19 គឺ​សំខាន់​ដោយ​អាច​ដឹង​ថា​តើ​មាន​អ្វី​កំពុង​កើត​ឡើង​ និង​ការ​ការពារ​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង។ ប៉ុន្តែ​ការ​ទទួល​បាន​ព័ត៌មាន​ច្រើន និងមិន​ពិត​ទាក់ទង​ទៅលើ​វីរុសនេះ​កាន់​តែ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ និង​ភ័យខ្លាច​អាក្រក់​ជាង​មុន។ ហេតុ​នេះ​ហើយ​គួរ​ជ្រើស​រើស​ប្រភពព័ត៌មាន​​ដែល​គួរ​ឲ្យ​ជឿជាក់ និង​កំណត់​ពេល​វេលា​ក្នុងការ​តាមដាន​ព័ត៌មាន​ទាំងនោះ​។ យើង​ក៏​អាច​ឲ្យ​មិត្តភកិ្ត​ដែល​យើង​ទុក​ចិត្ត​ចែក​រំលែក​ព័ត៌មាន​សំខាន់​ជុំវិញ​វីរុស​នេះ។ បន្ថែម​ពី​នេះយើង​ក៏​គួរ​ប្រយ័ត្ន​ពី​ការ​ចែករំលែក​ព័ត៌មាន​ទៅ​កាន់​អ្នក​ដទៃ​ដែរ​ ចៀសវាង​ការ​ចែកចាយ​ព័ត៌មាន​មិនពិត​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាចដល់​អ្នកដទៃ។

អត្ថបទពាក់ព័ន្ធ៖ តាម​ដាន​ព័ត៌មាន​បែប​រន្ធត់​អំឡុង​ពេល​កូវីដ ១៩ គ្រោះ​ថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត

. ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​ដែល​​អាច​គ្រប់គ្រងបាន

ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ដែលយើង​មិន​អាច​គ្រប់គ្រង​បាន​ដូចជា​រយៈពេល​នៃ​ការ​រាតត្បាត​របស់​វីរុស​នេះ តើ​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​សហគម និង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​របស់​អ្នក​ដទៃ​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ភ័យខ្លាច និង​ព្រួយបារម្ភ​ជាខ្លាំង។ ដូចនេះយើង​គួរ​ប្តូរ​មក​យកចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​ដែលយើងអាច​ធ្វើ​បាន​ដូចជា​ការ​ការពារ​ខ្លួន​អ្នក​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ឬក្រសួង​សុខាភិបាល​​ដូចជា៖​

  • ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់
  • ចៀសវាង​ការ​ប៉ះពាល់​មុខ​ជាពិសេស​ច្រមុះ ភ្នែក និង​មាត់​
  • នៅ​ផ្ទះ​ឲ្យ​បាន​ច្រើន​ប្រសិន​ជា​អាច​
  • ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន​
  • ចៀសវាង​ការ​ទៅ​ផ្សារ ឬ​ដំណើរកម្សាន្ត​ដែល​មិន​ចាំបាច់
  • រក្សាគម្លាត​ពី​អ្នក​ដទៃ​យ៉ាងតិច​២ម៉ែត្រ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://youngminds.org.uk/blog/what-to-do-if-you-re-anxious-about-coronavirus/

https://www.nhs.uk/conditions/stress-anxiety-depression/improve-mental-wellbeing/

Coronavirus Anxiety: Coping with Stress, Fear, and Worry

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម