backup og meta

នៅផ្ទះយូរ សត្វចិញ្ចឹមក៏ចេះស្រ្តេសដែរ រហូតពេលខ្លះអាចខាំមនុស្សទៀត

នៅផ្ទះយូរ សត្វចិញ្ចឹមក៏ចេះស្រ្តេសដែរ រហូតពេលខ្លះអាចខាំមនុស្សទៀត

សត្វ​ចិញ្ចឹម​ ដែល​ភាគ​ច្រើន​​ជា សត្វ​ឆ្កែ ឬ​ឆ្មា ​រស់​នៅ និង​ធ្លាប់​​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ជា​មួយយើង​ តែ​នៅ​ពេល​ជួប​នឹង​អំឡុង​ពេល​វិបត្តិ COVID-19 ពោល​គឺ​ប្តូរ​ទម្លាប់​មក​​នៅ​​ផ្ទះ​យូរ​ម៉ោង អាច​​នឹង​មាន​បញ្ហា​ស្រេ្តស​​កើត​ឡើង​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​​របស់​ពេទ្យ​ជំនាញ​​លើ​ការ​ព្យាបាល​​សត្វ​ចិញ្ចឹម។

លោក​​វេជ្ជបណ្ឌិត John Howe ប្រធាន​​​​សមាគម​ពេទ្យ​ជំនាញ​​អាមេរិក​ព្យាបាល​សត្វ​ចិញ្ចឹម បាន​លើក​ឡើង​ថា អំឡុង​ពេល​តាន​តឹង​នេះ យើង​អាច​​កាត់​បន្ថយ​​សកម្មភាព​មួយ​ចំនួន​ ដោយ​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ច្រើន ដើម្បី​គេច​ពី​បញ្ហា​ស្រ្តេស រី​ឯ​សត្វ​ចិញ្ចឹម​ អាច​​សម្គាល់​ដឹង​​ថា​បញ្ហា​ស្រ្តេស​កើត​ឡើង​លើ​ម្ចាស់ ដោយ​សារ​ញាណ​ពិសេស​របស់​ពួក​វា។ តែ​យ៉ាង​ណា​មិញ សត្វ​ចិញ្ចឹម​ ​ពុំ​ចេះ​គិត​នោះ​ទេ​ថា​យើង​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​សម្រាក ហើយ​ពួក​វា​នឹង​កើត​មាន​បញ្ហា​ស្រ្តេស​​ដោយ​ខ្លួន​ឯង។

អត្ថបទពាក់ព័ន្ធ៖

ជា​មួយ​ដើម​ហេតុ​នេះ សត្វចិញ្ចឹម​ទាំងនេះ​អាច​​កើត​មាន​អាការៈ​​ប្លែក​ៗ​មួយ​ចំនួន​ ទៅ​តាម​លក្ខណៈ​​ផ្ទាល់​របស់​ពួក​​វា​ដូច​ជា សត្វ​ឆ្កែ​មួយ​ចំនួន​អាច មិន​ស៊ី​ចំណី ភ្ញាក់​ៗ រាក​ និង​មាន​ពេល​ខ្លះ​រហូត​ដល់​​ខាំ​មនុស្ស​ទៀត​ផង ដែលនេះ​ជា​ការ​​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារ​តូច​ៗ។ ចំណែក​ឯ​សត្វ​ឆ្មា យើងអាច​សម្គាល់​មើល​សកម្មភាព​​មួយ​ចំនួន​នៅ​ពេល​វា​ស្ត្រេស​ ដូច​ជា ទៅ​ជុះ​​នៅ​លើ​សាឡុង ពូក មិន​ដេក​នៅ​កន្លែង​របស់​វា​ ឬ​ជុះ​នោម​មាន​ឈាម (ជា​បញ្ហា​ធម្មតា​នៅ​ពេល​សត្វ​ឆ្មា​ ស្រ្តេស)។

បញ្ហា​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត​អាមេរិកាំង John Howe ខាង​លើ​បាន​ណែ​នាំ​​វិធី​មួយ​ចំនួន​ ដើម្បី​ដោះ​ស្រាយ​ គឺ​តាម​រយៈ​ការ​ចំណាយ​​​ពេល​ខ្លះ​​ លេង​ជា​មួយ​សត្វ​ចិញ្ចឹម​ទាំង​នោះ​វិញ ទាំង​ការ​ដាក់​ចំណី​ឱ្យ​ពួក​វា ដោយ​មាន​ទម្លាប់​ក្នុង​ពេល​មួយ​ជាក់​លាក់​ ដែល​ឆ្មា ឬ​ឆ្កែ​អាច​ចង​ចាំ និង​ដឹង​ពេល​វេលា​បាន។ បន្ថែម​ពី​នោះ យើងអាច​នាំ​វា​ទៅ​ទម្លាប់​ពី​មុន​ខ្លះ ដូច​ជា​ការ​នាំ​វា​ដើរ​លេង នៅ​ទី​ធ្លា ឬ​សួន​ក្បែរ​ផ្ទះ​ជា​ដើម ដើម្បី​ចៀស​ពី​បញ្ហា​ស្រ្តេស​នោះ។

អត្ថបទ​ពាក់ព័ន្ធ៖

គួរ​រំលឹក​ដែរ​ថា តាម​​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ CNN នៅ​សហរដ្ឋអាមេរិក ក្នុង​មួយ​ឆ្នាំ​ៗ មាន​៨​សែន​ករណី ដែល​​មនុស្ស​ត្រូវ​ឆ្កែ​ខាំ និង​ត្រូវ​ចាំ​បាច់​ឆ្លង​ការ​ពិនិត្យ​ពី​គ្រូពេទ្យ។ មូល​ហេតុ​ទាំង​នោះ គឺ​បង្ក​ពី​បញ្ហា​ស្រ្តេស​ខ្លាំង​នោះ​ផង​ដែរ ដែល​​​គួ​រមាន​វិធាន​ការ​បង្ការ​ការពារ​ ពិសេស​ទៅ​​លើ​​​កុមារ​តូច​ៗ៕​​​​​​​​​​​​

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2020/04/25/health/stressed-pets-coronavirus-wellness/index.html

កំណែ​ប្រែបច្ចុប្បន្ន

27/04/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Apr 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម