backup og meta

ក្រុមមនុស្សណាខ្លះប្រឈមនឹងជំងឺរបេងខ្លាំងជាងគេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 24, 2020

    ក្រុមមនុស្សណាខ្លះប្រឈមនឹងជំងឺរបេងខ្លាំងជាងគេ?

    ជំងឺ​របេង គឺ​ជា​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​មួយ ដែលបានសម្លាប់មនុស្សច្រើនជាងគេនៅលើពិភពលោក ហើយ​ភាគ​ច្រើន​វា​តែង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍។ វា​អាច​កើត​មាន ឬ​ឆ្លង​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​មិន​ថា ក្មេង ឬ​ចាស់​ទេ។

    យោង​តាម​ការ​ផ្សព្វផ្សាយរបស់​ គ្លីនិក រ៉ាក់ មនុស្ស​ដែល​ងាយ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​របេង​ខ្លាំង​ជាង​គេ​គឺ៖

    –  មនុស្ស​ចាស់​អាយុ​៥៥​ឆ្នាំ​ឡើង​ទៅ

    –  អ្នក​រស់​នៅ​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​របេង

    –  អ្នក​ជំងឺ​អេសដ៍ (ងាយ​ឆ្លង​ជំងឺ​របេង​២០-៣០​ដង​ជាង​មនុស្ស​ធម្មតា)

    –  អ្នក​ជំងឺ​ទឹកនោម​ផ្អែម (ងាយ​ឆ្លង​ជំងឺ​របេង ២-៣ដង​ជាង​មនុស្ស​ធម្មតា)

    –  អ្នក​ជក់​បារី និង​ថ្នាំ​ជក់ (៧,៩ភាគ​រយ នៃ​ករណី​ជំងឺ​របេង​គឺ​បង្ក​ឡើង​ដោយ​ការ​ជក់​បារី និង​ថ្នាំ​ជក់)

    –  កុមារ​ដែល​ខ្វះ​អាហារ​រូបត្ថម្ភ។

    ជំងឺ​របេង​អាច​ការពារ និង​ព្យាបាល​បាន ដោយ​ការ​ព្យាបាល​មាន​រយៈ​ពេល​៦​ខែ ដែល​ចែក​ចេញ​ជា​២​ដំណាក់​កាល។

    នៅ​ពេល​​អ្នក​ណា​ម្នាក់​មាន​ជំងឺ​របេង ​តែ​ងបង្ហាញ​រោគ​សញ្ញា​ដូចជា៖

    –  ក្អក បែកញើសស្អិតៗ ក្តៅស្រៀវស្រាញនៅពេលរសៀល​ ឬយប់ ចាប់ពី២សប្តាហ៍

    –  ស្រកទម្ងន់

    –  ឈឺទ្រូង

    –  ឈឺបោះដៃផុតជាដើម

    –  ឡើងកូនកណ្តុរ (សម្រាប់ក្មេង)

    –  អស់កម្លាំង ល្ហិតល្ហៃ មិនឃ្លានបាយ។

    ប្រសិន​បើ​សង្កេត​ឃើញ​ថា​មាន​រោគសញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ខាង​លើ សូម​ទៅ​ពិ​គ្រោះ និង​ធ្វើ​រោគវិនិច្ច័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ក្បែរ​ឲ្យ​បាន​ឆាប់​បំផុត។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម