រដូវភ្លៀងចូលមកដល់ហើយ គ្នាយើងគួរប្រយ័ត្នប្រយែងសុខភាពផង ទោះបើរដូវភ្លៀវអាកាសធាតុត្រជាក់ស្រួល ប៉ុន្តែក៏ងាយធ្វើឲ្យយើងធ្លាក់ខ្លួនឈឺដូចគ្នា។ ពិសេសបើមានជិះ ឬដើរកាត់ភ្លៀង ត្រូវធ្វើរឿង ៤យ៉ាងនេះភ្លាម បើមិនចង់ធ្លាក់ខ្លួនឈឺ ព្រោះទឹកភ្លៀងអាចធ្វើឲ្យយើងផ្តាសាយ ក្អក គ្រុនក្តៅ និងហៀរសំបោរជាដើម។
១- ត្រូវផ្លាស់សម្លៀកបំពាក់ទទឹកចេញឲ្យបានលឿនបំផុត
ក្រោយត្រូវទឹកភ្លៀង រឿងទី១ គ្នាយើងត្រូវប្រញាប់ធ្វើឲ្យបានលឿនបំផុតនោះ គឺត្រូវផ្លាស់សម្លៀកបំពាក់ទទឹកនោះចេញឲ្យបានឆាប់បំផុត ដោយប្តូរមកសម្លៀកបំពាក់ដែលស្ងួត ហើយក៏កុំឲ្យត្រូវកង្ហារ ឬចំណាយត្រជាក់ឲ្យសោះ។ យកល្អ អាចទៅងូតទឹក ជាមួយទឹកក្តៅឧណ្ហៗសិនមុននឹងផ្លាស់សម្លៀកបំពាក់។
អត្ថបទពាក់ព័ន្ធ៖
- ផ្តាសាយតិចតួចមិនបាច់ប្រើថ្នាំទេ ញ៉ាំភេសជ្ជៈ ៣ មុខនេះជាវិញហើយ
- ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា?
- ផ្តាសាយ ដាច់ខាតកុំប្រើថ្នាំផ្សះឲ្យសោះ
- ធម្មតា ផ្ដាសាយត្រូវការពេលប៉ុន្មានថ្ងៃទើបជា?
២- ប្រើម៉ាស៊ីនផ្លុំសក់ឲ្យឆាប់ស្ងួត
ក្រោយពេលងូតទឹកក្តៅឧណ្ហៗរួច យើងអាចប្រើម៉ាស៊ីនផ្លុំសក់ជួយផ្លុំឲ្យសក់ឆាប់ស្ងួត ព្រោះនៅពេលសក់ស្ថិតក្នុងស្ថានភាពសើម ហើយរាងកាយយើងទើបប៉ះពាល់នឹងភាពត្រជាក់ពីទឹកភ្លៀងផងនោះ ច្បាស់ជាងាយធ្វើឲ្យផ្តាសាយ ហៀរសំបោរមិនខាន។ ដូច្នេះ ក្រោយងូតទឹករួច ត្រូវផ្លុំសក់ឲ្យស្ងួតឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
[embed-health-tool-heart-rate]
៣- ញ៉ាំអាហារ និងផឹកទឹកក្តៅឧណ្ហៗ
ក្រោយងូតទឹករួច គ្នាយើងច្បាស់ជាមានអារម្មណ៍កកក្តៅ ស្រួលខ្លួនវិញមិនខាន។ ទោះជាយ៉ាងណា ក៏ត្រូវប្រញាប់ទៅរកអាហារក្តៅៗ និងទឹកឧណ្ហៗមកញ៉ាំទ្រាប់ពោះ ដើម្បីជួយបង្កើនកម្តៅសីតុណ្ហភាពក្នុងរាងកាយ។ បើមិនឃ្លាន ក៏ត្រូវឆុងតែលាយទឹកឃ្មុំបន្ថែមក្រូចឆ្មារបន្តិចមកញ៉ាំក៏បាន។ ធ្វើបែបនេះ មិនត្រឹមតែអាចជួយឲ្យរាងកាយកក់ក្តៅជាងមុនទេ ថែមទាំងអាចការពារផ្តាសាយបានមួយកម្រិតទៀត ព្រោះវីតាមីន C ក្នុងក្រូចឆ្មារ និងទឹកឃ្មុំ គឺមានប្រសិទ្ធភាពខ្ពស់ប្រឆាំងជំងឺផ្តាសាយ។
៤- ហាត់ប្រាណរបៀបពន់ពែនរាងកាយ
រឿងចុងក្រោយគ្នាយើងត្រូវតែធ្វើដើម្បីកុំឲ្យធ្លាក់ខ្លួនឈឺដោយសារត្រូវទឹកភ្លៀង គឺអាចហាត់ប្រាណរបៀបពត់ពែនខ្លួន (Do light stretching) ដើម្បីជួយបង្កើនកម្តៅក្នុងរាងកាយ។ ក្រៅពីធ្វើឲ្យរាងកាយមានកម្ដៅ សកម្មភាពហាត់ប្រាណបែបនេះ ក៏ជួយឲ្យរបត់ឈាមរត់បានស្រួលផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ…
- គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ
- ធ្លាប់ទេពេលកណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ
- កុំចេះតែធ្វើហី! ពណ៌ទឹកសម្បោរ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
- ដុះដុំសាច់ខួរក្បាល បង្កឡើងដោយមូលហេតុអីឲ្យប្រាកដ?
- ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស