ពេលដកដង្ហើម ដោយមានស្រូបចូលក្លិនចេញពីផលិតផលសម្អាត ដូចជាសម្ភារៈបរិក្ខារសម្អាតអនាម័យរបស់ពេទ្យ ឬផលិតផលកម្ចាត់មេរោគ ផ្សេងៗ អាចបង្កបញ្ហាដល់សួត ក្នុងរយៈពេលយូរ។
ផ្អែកតាមលទ្ធផលស្រាវជ្រាវថ្មីៗ ដែលសហការធ្វើឡើងដោយ សាកលវិទ្យាល័យបារាំង De Versailles និងសាកលវិទ្យាល័យអាមេរិក Harvard បានរកឃើញថា អ្នកឧស្សាហ៍នៅក្បែរផ្ទាល់ស្រូបក្លិនផលិតផលអនាម័យទាំងនោះ ដូចជា ថ្នាំលាបផ្ទះ ទឹកថ្នាំកម្ចាត់មេរោគ Peroxide អាល់កុល ទឹកអនាម័យដែលមានជាតិអាស៊ីត Ammoniumពិសេសគឺទឹកថ្នាំលាងសម្អាតអនាម័យ ដែលភាគច្រើនជាបរិក្ខារពេទ្យ នឹងជួបហានិភ័យជំងឺរលាកសួតរ៉ាំរ៉ៃរហូតដល់៣៨% និងបង្កជាជំងឺហឺតផងដែរ។
ជាដើមហេតុគឺដោយសារ ពពួកថ្នាំសម្អាតខាងលើនេះ ធ្វើឲ្យកាត់ (បំផ្លាញជាលិកា) ពេលដកដង្ហើមស្រូបចូល ដោយបង្កឲ្យមានអាការៈឈឺក្បាល និងពិបាកដកដង្ហើម ហើយក៏ធ្វើឲ្យមានបញ្ហា រលាកភ្នែក និងបំពង់កផងដែរ។
សម្រាប់បញ្ហានេះ គឺច្រើនជាហានិភ័យទៅលើគ្រូពេទ្យ ដែលជាញឹកញាប់គឺនៅក្បែររបស់ទាំងនោះ ដោយតម្រូវឲ្យមានវិធីការពារខ្លួន ជាប់ជានិច្ច ហើយក៏កើតឡើងដូចគ្នា ចំពោះអ្នកជានិច្ចជាកាលឧស្សហ៍ប្រើប្រាស់ផលិតទាំងនោះ។
ផ្អែកតាមទិន្នន័យពីសាកលវិទ្យាល័យHarvard នៅសហរដ្ឋអាមេរិក មានមនុស្សប្រមាណ ១៦លាននាក់ បានរងផលប៉ះពាល់ដោយសារតែបញ្ហាខាងលើ ហើយពិសេសធ្វើឲ្យពួកគេមានបញ្ហាសួត និងពិបាកដកដង្ហើមជាប់រយៈពេលយូរ។
[embed-health-tool-vaccination-tool]