ពេលនេះយើងកំពុងប្រឈមនឹងគ្រោះទឹកជំនន់ បងប្អូនយើងត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីការពារខ្លួនពីជំងឺឆ្លងនានាក្នុងពេល និងក្រោយពេកទឹកជំនន់។ ដើម្បីឲ្យរាងកាយយើងមានសុខភាពល្អ យើងគួរជ្រើសរើសអាហារប្រភេទនេះញ៉ាំ បើអាចទៅរួច ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ ប្រឆាំងនឹងជំងឺឆ្លងផ្សេងៗបាន។
តើគួរមានអ្វីខ្លះក្នុងរបបអាហារ?
សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងបាក់តេរី និងវីរុសមាន៖
- Beta-carotene: រាងកាយនឹងបំលែងសារធាតុនេះជាវីតាមីន A ដែលជាសារធាតុសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងជាតិពុល និងមេរោគឈ្លានពានផ្សេងទៀត។ ផ្លែឈើ និងបន្លែមានសារធាតុ Beta-caroteneមានដំឡូងជ្វា ការ៉ុត ផ្លែស្វាយ ស្ពៃពួយឡេង ផ្កាខាត់ណាខៀវ និងផ្លែត្រសក់ផ្អែម។
- វីតាមីន C៖ វីតាមីននេះជួយរាងកាយក្នុងការកំណត់ថាតើការពារបែបណាដែលរាងកាយត្រូវការ។ យើងអាចទទួលបានវីតាមីន C ពីអាហារទាំងនេះរួមមានផ្លែក្រូច ក្រូចថ្លុង គីវី ស្ត្របឺរី ម្ទេសប្លោកក្រហមនិងបៃតង ផ្កាខាត់ណាខៀវ ស្ពៃក្ដោប និងផ្កាខាត់ណា។
- វីតាមីន D៖ ការខ្វះវីតាមីន D អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងមានហានិភ័យនៃជំងឺផ្លូវដង្ហើមបង្កដោយវីរុស។ ប្រភពវីតាមីន D មានត្រីសាល់ម៉ុន ត្រីសាឌីន ស៊ុត ទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ តៅហ៊ូ និងផ្សិត។
- ស័ង្កសី៖ ស័ង្កសីជួយកោសិកាក្នុងប្រព័ន្ធភាពស៊ាំឲ្យលូតលាស់ និងមានភាពខុសគ្នា។ អាហារមានជាតិស័ង្កសីមានសណ្ដែក តៅហ៊ូ cereals គ្រាប់ធញ្ញជាតិ អយស្ទើរ ក្តាម បង្កង សាច់គោ សាច់ជ្រូក និងយាអ៊ួ។
- ប្រូតេអ៊ីន៖ ប្រូតេអ៊ីនសំខាន់សម្រាប់ការបង្កើតកោសិកាប្រព័ន្ធភាពស៊ាំ និងអង់ទីករ រួមទាំងជួយប្រព័ន្ធភាពស៊ាំក្នុងការដំណើរការទៀតផង។ ប្រូតេអ៊ីនអាចបានពីសាច់សត្វ និងបន្លែរួមមានសាច់ត្រី សាច់មាន់ សាច់គោ ទឹកដោះគោ យ៉ាអួ៊ ស៊ុត គ្រាប់ធញ្ញជាតិ និងសណ្ដែក។
- Prebiotics៖ Probiotics និងPrebiotics ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ។ ប្រភពរបស់Probiotics មានយ៉ាអួ៊ ឈីស និងគីមឈី។ រីឯ Prebiotics មានក្នុងគ្រាប់ធញ្ញជាតិ (whole grains) ផ្លែចេក ខ្ទឹមបារាំង ខ្ទឹមស ស្លឹកខ្ទឹម និងសណ្ដែក។
- ជាតិទឹក៖ អ្វីដែលសំខាន់គឺញ៉ាំទឹកស្អាត ឬទឹកដាំពុះ) ទឹកឲ្យបានគ្រប់គ្រាន់។ ស្ត្រីគួរផឹកឲ្យបាន ២,៧លីត្រក្នុងមួយថ្ងៃ និងបុរសគួរផឹក៣,៧លីត្រក្នុងមួយថ្ងៃ។ យើងក៏អាចញ៉ាំអាហារដែលសំបូរជាតិទឹកដូចជាផ្លែឈើ បន្លែ និងស៊ុបដែរ។
មួយវិញទៀត បើអាចគ្នាយើងក៏គួរបន្ថែមគ្រឿងផ្សំទាំងនេះ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងឲ្យកាន់តែរឹងមាំ អាចប្រឆាំងនឹងជំងឺផ្សេងៗបាន។
រមៀត
ដោយសាររមៀតសម្បូរដោយ សារធាតុព័ណ៌លឿង (Curcumin) ជួយប្រឆាំងនឹងដំណើររលាក ហើយជាមួយគ្នានេះ ក៏ជួយជំរុញឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ប្រឆាំងនឹងពពួកបាក់តេរី ដែលចម្លងជំងឺ។ សម្រាប់រមៀត ក៏ជួយប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគផ្តាសាយមានប្រសិទ្ធិភាពផងដែរ។
ខ្ទឹមបារាំង
ខ្ទឹមបារាំងសម្បូរដោយ សារធាតុស័ង្កសី វីតាមីន C និង B ព្រមទាំងសារធាតុ Selenium និង Sulfur ដែលសុទ្ធសឹងជំរុញ និងពង្រឹងភាពសកម្មរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដោយជួយបន្ថយហានិភ័យ និងប្រឆាំងនឹងមេរោគឆ្លង។
ខ្ទឹមស
ដោយយោងតាមការឱ្យដឹងពីអង្គការសុខភាពពិភពលោក (WHO) សមាសធាតុក្នុងខ្ទឹមស មានសារធាតុ AntiMicrobial ដែលជាសារធាតុប្រឆាំងនឹងពពួកមេរោគមីក្រុបតូចៗ នឹងជួយឱ្យប្រព័ន្ធភាពស៊ាំមានភាពខ្លាំង។ ដូចនេះការបន្ថែមខ្ទឹមសក្នុងរបបអាហារ ជាការប្រសើរមួយ។
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
[embed-health-tool-vaccination-tool]