backup og meta

មិនមែនអាកាសធាតុប្រែប្រួលធ្វើឲ្យឈឺផ្ដាសាយរ៉ាំរ៉ៃ កត្តា ២ នេះក៏ជាមូលហេតុដែរ

មិនមែនអាកាសធាតុប្រែប្រួលធ្វើឲ្យឈឺផ្ដាសាយរ៉ាំរ៉ៃ កត្តា ២ នេះក៏ជាមូលហេតុដែរ

នៅ​ពេល​អាកាស​ធាតុ​ប្រែប្រួល​ភ្លាម​ៗ ម្ដង​ក្ដៅ ម្ដង​ត្រជាក់​បញ្ហា​សុខភាព​ដែល​ប្រឈម​ខ្លាំង​ជាង​គេ គឺ​ជំងឺ​ផ្ដាសាយ ហៀរ​សម្បោរ និង​ក្អក។ ប៉ុន្តែ​អ្នក​កើត​ជំងឺ​ខ្លះ បានព្យាបាល​រយៈពេល​វែង​លើស​ពី ១ សប្ដាហ៍​ក៏​មានដែរ។ តើ​នោះ​មកពី​អ្វី?

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ជំងឺ​ទូទៅ​ថា ជា​ទូទៅ​អាការៈ​ផ្ដាសាយ​អាច​នឹង​មាន​ភាព​ធូរ​ស្បើយ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​បន្ទាប់​ពី​ព្យាបាល​រយៈពេល ២-៣ ថ្ងៃក្រោយ ហើយ​បើ​មិន​បាន​ព្យាបាល​អាច​ឈឺ​រហូត​ដល់ ១ សប្ដាហ៍។ ប៉ុន្តែ​អ្នក​ដែល​ឈឺ​អូយ​បន្លាយ​លើស​ពី ១ សប្ដាហ៍​មកពី​លេប​ថ្នាំ​មិន​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា និង​សម្រាក​បាន​គ្រប់គ្រាន់។

លោក​បន្ថែម​ទៀត​ថា ថ្នាំ​សម្រាប់​ព្យាបាល​ផ្ដាសាយ​មាន​ជាតិ​ងងុយ​គេង ប៉ុន្តែ​ក្រោយ​លេប​ថ្នាំ​រួច​អ្នក​ជំងឺ​ភាគច្រើន​មិន​បាន​សម្រាក ដូច​គ្រូពេទ្យ​ប្រាប់​ឡើយ គឺ​តែងតែទៅ​ធ្វើការ ឬ​ប្រកប​កិច្ចការ​ប្រចាំ​ថ្ងៃ ហើយ​ឥទ្ធិពល​ងងុយ ហើយ​មិន​បាន​គេង​ក៏​បណ្ដាល​ឲ្យ​ឈឺក្បាល។ សម្រាប់​អ្នក​ដែល​មាន​ងងុយដេក ហើយ​ត្រូវ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដែល​មាន​ឥទ្ធិពល​កាត់​ជាតិ​ថ្នាំ ​ជាហេតុ​ចម្បង​ធ្វើឲ្យ​ផ្ដាសាយ​យូរ​អង្វែង។

ផ្ដាសាយ

មួយ​វិញ​ទៀត នៅ​ពេល​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ និង​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ ២ ឬ ៣ ថ្ងៃ​ឲ្យ​អស់ តែ​អ្នក​ជំងឺ​ខ្លួនឯង​បែរជា​លេប​មិន​អស់​ត្រឹម ២ ថ្ងៃ ធូរ ហើយ​ឈប់​លេប ធ្វើឲ្យ​ជំងឺ​រើ​ឡើង​វិញ ហើយ​ឈឺ​បន្ត​យូរ​ថ្ងៃ​ទៅ​មុខ​ទៀត។

ជំងឺ​ផ្ដាសាយ​បណ្ដាល​មកពី​វីរុស​ជាង ២០០ ប្រភេទ ប៉ុន្តែ​ភាគច្រើន​បង្ក​ឡើង​គឺ Rhinovirus យ៉ាង​ហោច​ណាស់​ក៏ ៥០% នៃ​ជំងឺ​ផ្ដាសាយ​ដែរ​តាមរយៈ​មាត់ ភ្នែក ច្រមុះ ឬ​បំពង់ក។ វីរុស​ផ្សេង​ៗ​ទៀត​ក៏​បង្ក​ជំងឺ​ផ្ដាសាយ​ដូចជា Respiratory syncytial Parainfluenza និង influenza ហើយ​មេរោគ​ទាំងនោះ​ឆ្លង​តាម​រយៈ​ច្រមុះ និង​បំពង់ក បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង ជាមួយ​ការ​ចម្លង​នោះ​ដោយ​បង្កើត បាន​ជា​ការ​រលាក មាន​សម្បោរ អស់​កម្លាំង ឬ​ល្ហិតល្ហៃ​ជាដើម។

វីរុស​ផ្ដាសាយ​ឆ្លង​ចូល​ក្នុង​ខ្លួន​តាម​រយៈ​តំណក់​តូច​ៗ​នៅ​លើ​អាកាស​ពេល​មាន​នរណា​ម្នាក់​ក្អក កណ្ដាស់ ញើស​សម្បោរ ហើយ​មាន​មនុស្ស​ម្នាក់​ទៀត​នៅ​កន្លែង​នោះ​ដែរ ធ្វើឲ្យ​ឆ្លង​យ៉ាង​ងាយ។ ម្យ៉ាង​វិញ​ទៀត​ក៏​អាច​ឆ្លង​តាម​ការ​ប៉ះពាល់​ផ្ទាល់​ដៃ​របស់​អ្នក​ជំងឺ ឬ​វត្ថុ​កខ្វក់​ដូចជា​ឧបករណ៍​ប្រើប្រាស់ របស់របរ​ក្មេង​លេង ឬ​ទូរស័ព្ទ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/12/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្ន! រោគសញ្ញាត្រូវបែងចែកឲ្យដាច់រវាង ជំងឺផ្ដាសាយធំ និងវីរុសកូវីដ-១៩

ក្រៅពីចាក់វ៉ាក់សាំង ម៉ាក់ប៉ាអាចការពារកូនពីផ្ដាសាយបានតាមវិធីនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម