តាមការពិត មិនមែនមានតែបុរសទេ ដែលគិតដល់រឿងលើគ្រែ ប៉ុន្តែស្រីៗក៏គិតដល់រឿងនោះជាញឹកញយផងដែរ ហើយពេលខ្លះ ស្រាប់តែមានចំណង់ផ្លូវភេទកើតឡើងដោយមិនដឹងខ្លួនផងក៏មាន។
យ៉ាងណាមិញ មានកត្តាជាច្រើន ដែលធ្វើឲ្យស្រីៗយើងមិនអាចកំណត់បានអំពីការគិត ឬចំណង់ផ្លូវភេទរបស់ខ្លួន។ ឧទាហរណ៍ តើយើងគិតដល់រឿងរួមភេទប៉ុន្មានដង? តើអ្នកណាដែលធ្វើឲ្យយើងកើតមានចំណង់ផ្លូវភេទ? តើហេតុអ្វីបានជាយើងជ្រើសរើសយកដៃគូក្នុងពេលបច្ចុប្បន្ននេះ? ចម្លើយខាងក្រោមនេះ នឹងបង្ហាញអំពីរឿងសម្ងាត់ទាក់ទងនឹងចំណង់ផ្លូវភេទ ដែលស្រីៗព្យាយាមលាក់បាំង។
១.ស្រីៗគិតដល់រឿងលើគ្រែលើសពីអ្វីដែលខ្លួនដឹង
វាមានភាពស្មុគស្មាញណាស់ក្នុងការរាប់ចំនួនដងនៃការគិតអំពីរឿងលើគ្រែឲ្យបានត្រឹមត្រូវ ប៉ុន្តែវាអាចលើសពីអ្វីដែលស្រីៗយើងស្មានទៅទៀត។ ដើម្បីធ្វើការវាយតម្លៃអំពីចំនួនដងនៃការគិតដល់រឿងផ្លូវភេទ អ្នកស្រាវជ្រាវបានសាកសួរមនុស្សស្រីឲ្យធ្វើការប៉ាន់ស្មាននៃចំនួនដងដែលពួកគាត់គិតដល់ ហើយចម្លើយនោះគឺប្រហែល៦ដងក្នុងមួយថ្ងៃជាមធ្យម។
ប៉ុន្តែនៅពេលដែលអ្នកស្រាវជ្រាវ បានឲ្យពួកគាត់កត់ត្រានូវចំនួនដល់នៃចំណង់ផ្លូវភេទ ដោយប្រើម៉ាស៊ីនចុចរាប់ចំនួនវិញនោះ លទ្ធផលឃើញថា ពួកគាត់គិតដល់រឿងលើគ្រែប្រហែល១៩ដងក្នុងមួយថ្ងៃ គិតជាមធ្យម។ ចំណុចនេះ បង្ហាញឲ្យឃើញថា មនុស្សស្រីគិតរឿងផ្លូវភេទច្រើនជាងអ្វីដែលខ្លួនបានដឹង។
២.ស្ត្រីអាចមានភាពស្រើបស្រាលខាងផ្លូវភេទចំពោះមនុស្សទាំងពីរភេទ
តាមការស្រាវជ្រាវដ៏គួរឲ្យចាប់អារម្មណ៍មួយបង្ហាញថា ស្រ្តីអាចមិនដឹងច្បាស់អំពីកត្តាដែលធ្វើឲ្យមានរំញោចដល់ចំណង់ផ្លូវភេទរបស់ខ្លួន។ ខណៈពេលដែលបុរសដែលស្រលាញ់ភេទផ្ទុយគ្នា និងបុរសដែលស្រលាញ់ភេទដូចគ្នា បានកំណត់ច្បាស់លាស់អំពីអារម្មណ៍ស្រើបស្រាលចំពោះភេទជាក់លាក់។
ផ្ទុយទៅវិញ មនុស្សស្រីដែលស្រលាញ់ភេទផ្ទុយគ្នា និងស្ត្រីដែលស្រលាញ់ភេទដូចគ្នា បែរជាពិបាកនឹងធ្វើការកំណត់ឲ្យបានច្បាស់លាស់។ ដោយហេតុនេះ ទើបក្រុមអ្នកស្រាវជ្រាវជឿថាចំណង់ផ្លូវភេទរបស់មនុស្សស្រីមានការប្រែប្រួល ឬមានភាពបត់បែនជាងបុរស។ លើសពីនេះ នៅពេលដែលស្ត្រីមានចំណង់ផ្លូវភេទកាន់តែខ្លាំង ពួកគេនឹងទោរទន់ទៅរកមនុស្សទាំងពីរភេទ កាន់តែខ្លាំងផងដែរ។
៣.ចូលចិត្តដៃគូមានភិនភាគស្រដៀងបងប្អូនប្រុស
តាមការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឲ្យឃើញថា គូរស្នេហ៍របស់ស្រីៗដែលមានភិនភាគស្រដៀងទៅនឹងបងប្អូនប្រុសរបស់ស្រ្តីទាំងនោះ គឺជាគូស្នហ៍ដ៏រ៉ូម៉ែនទិចរបស់ពួកគេ ជាងអ្នកដែលពុំមានមុខមាត់ស្រដៀងគ្នា។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការសន្និដ្ឋានថា បុរសដែលស្រលាញ់ភេទផ្ទុយគ្នា ក៏ទំនងជាជាប់ចិត្តជាមួយនឹងដៃគូដែលមានមុខមាត់ស្រដៀងទៅនឹងបងប្អូនស្រីរបស់ពួកគេដូចគ្នា។
ទោះជាយ៉ាងនេះក្ដី មិនមែនស្ត្រីទាំងអស់សុទ្ធតែមានចំណាប់អារម្មណ៍ចំពោះគូស្នេហ៍ ដែលមានមុខមាត់ស្រដៀងនឹងបងប្អូនរបស់ខ្លួននោះឡើយ។
[embed-health-tool-ovulation]