backup og meta

ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​

ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​

តើ​អ្វី​ទៅ​ជា​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី?

បើ​សិន​ជា​មាន​ការ​បង្ក​រោគ​ច្រើន​នៅ​ក្នុង​ទ្វារ​មាស​ បាក់តេរី​ដែល​ជួយ​ការពារ​ពី​ធម្មជាតិ​នឹង​ត្រូវ​យាយី​ដែល​ចោទ​ជា​ការ​បង្ករោគដែល​គេ​ហៅថា​រលាក​ទ្វារមាស​ដោយ​បាក់តេរី។

តើ​មូលហេតុ​អ្វី​ដែល​បង្ក​ឲ្យ​មាន​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី?

មូលហេតុ​ពិត​ប្រាកដ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​មិន​ទាន់​មាន​ពន្លឺ​នោះ​ទេ ​ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ជឿ​ថា​ស្រីៗយើង​អាច​នឹង​ប្រឈម​នឹង​ជំងឺ​នេះ​ប្រសិន​បើយើង​​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ​ឬ​ទើប​តែ​មាន​ដៃ​គូ​ថ្មីៗ ​ឬ​អ្នក​ចូល​ចិត្ត​លូក​លាង​សម្អាត​ទ្វារមាស។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ការ​មាន​ដៃ​គូ​ស្នេហា​តែ​មួយ​ ការ​លាង​ប្រដាប់​ភេទ​ និង​ការ​មិន​ជក់​បារី​ពិត​ជា​អាច​ជួយ​បន្ថយ​ហានិភ័យ​បាន​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ជំងឺរលាកទ្វារមាសដោយបាក់តេរី​ឧស្សាហ៍​ជួប​ប្រទះ​លើ​នារី​ដែល​មាន​ការ​រួម​ភេទ​ញឹកញាប់ ​ហើយ​អ្នក​ដែល​តម​មួយ​រយៈពេល​ក៏​អាច​ឆ្លង​បាន​ដែរ។

តើ​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​យើង​មាន​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី?

​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​មិន​ងាយ​នឹង​ចេញ​រោគ​សញ្ញា​នោះ​ទេ​ ហើយ​សញ្ញា​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្លាក់​ស។ ស្រីៗយើង​អាច​ចាប់​អារម្មណ៍​ថា​ការ​ធ្លាក់​សរ​មាន​ក្លិន​មិន​ល្អ និង​មាន​ពណ៌​ប្លែក។ យើង​​អាច​នឹង​មាន​អាការៈ​ក្រហាយ​រមាស់​និង​មាន​ការ​ឈឺ​ចាប់​នៅ​ម្ដុំ​ទ្វារមាស។

តើ​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​គ្រោះ​ថ្នាក់​ដែរ​ឬ​ទេ?

​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។ វា​អាច​នឹង​ជា​ដោយ​ឯកឯង​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុន្តែ​វា​អាច​នឹង​បង្ក​ជា​បញ្ហា​នៅ​ពេល​ដែល​យើង​​មាន​ជំងឺ​ផ្សេង​ទៀត​ ឬ​លក្ខខណ្ឌ​សុភាព​មិន​អំណោយ​ផល។

  • ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​នៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ឲ្យ​រលូត​ កើត​មិន​គ្រប់​ខែ​និង​ការ​ក​រោគ​ក្រោយ​សម្រាល។
  • ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​អាច​បង្ក​ឲ្យ​មាន​ការ​បង្ក​រោគ​ក្នុង​អាង​ត្រគាក​នៅ​ពេល​ដែល​សម្រាល​ដោយ​វះកាត់ ​ឬ​សម្អាត​ស្បូន​ក្រោយ​ពេល​យក​កូន​ចេញ ​និង​កាត់​ស្បូន​ចោល​ជា​ដើម។
  • ជំងឺ​នេះ​អាច​ឲ្យ​ស្រិៗ​​ងាយ​នឹង​ឆ្លង​មេរោគ​អេដស៍​ប្រសិន​បើ​ដៃគូរួម​ភេទ​មាន​ផ្ទុក​មេរោគ​អេដស៍។

អត្ថបទពាក់ព័ន្ធ៖ មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង

រោគ​វិនិច្ឆ័យ​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី

ដើម្បី​កំណត់​ថា​មាន​ជំងឺ​គ្រូពេទ្យ​ត្រូវ​ការ​ពិនិត្យ​និង​រក​មើល​សញ្ញា​នៃ​ការបង្កររោគ។ គ្រូពេទ្យ​អាច​ស្នើ​សុំ​ធ្វើ​តេស្ត​វត្ថុ​វិភាគ​ដែល​យកពីការធ្លាក់​សអ្នក​ជំងឺ។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ហើយ​ដៃ​គូ​បុរស​មិន​ចាំ​បាច់​ព្យាបាល​ដូច​ក្នុង​ករណី​ជំងឺ​កាមរោគ​ដទៃ​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ចម្លង​ទៅ​គ្នា​ទៅវិញ​ទៅមក​ប្រសិន​បើ​ដៃ​គូ​ជា​សុភាព​នារី​ដូចគ្នា។ យើង​អាច​ប្រឈម​នឹង​ការ​ឆ្លងបាត់តេរីនេះ​​ពី​ការ​ប្រើ​ប្រាស់​ទ្រនាប់​បង្គន់​ជាមួយ​គ្នា​ កម្រាល​ពូក​និង​អាង​ហែល​ទឹករួមគ្នា​។

​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​អាច​ព្យាបាល​បាន​ដោយ​ថ្នាំ​ផ្សះ​ដោយ​លេប​ និងក្រែម​លាប​។ ប្រសិន​បើ​កំពុង​មាន​គភ៌​គ្រូពេទ្យ​អាច​ឲ្យ​តែ​ថ្នាំ​គ្រាប់​​ទេ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ព្យាបាល​យើង​​នឹង​អាច​ឃើញ​ភាព​ប្រសើរ​ឡើង​ហើយ។ តែ​ត្រូវ​ចង​ចាំ​ថា​ការ​ព្យាបាល​ត្រូវ​តែ​បន្ត​ទោះ​បី​ជា​អាការ​រលាក​បាត់​ទៅ​ហើយ​ក៏​ដោយ។

ការ​ប្រើ​ថ្នាំ​ផ្សះ​អាច​បង្ក​ជា​រោគ​ផ្សិត​លើ​ទ្វារមាស ​ប៉ុន្តែ​វា​កើត​ឡើង​ដោយ​កម្រ​បំផុត។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​ស្រិៗយើង​​មាន​សញ្ញា​ក្នុង​អំឡុង​ពេល​ព្យាបាល​ដូច​ខាង​ក្រោម​៖

  • រមាស់
  • ឡើង​ក្រហម
  • ឡើង​ដុំ ​ឬ​ធ្លាក់​ស។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bacterial Vaginosis – CDC Fact Sheet. https://www.cdc.gov/std/bv/stdfact-bacterial-vaginosis.htm. Accessed April 18, 2017.

Bacterial Vaginosis – Topic Overview. http://www.webmd.com/sexual-conditions/tc/bacterial-vaginosis-topic-overview. Accessed April 18, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម