នៅលើសមរភូមិប្រយុទ្ធទើបតែចាប់ផ្តើម ឬកំពុងពុះកញ្ជ្រោលស្រាប់តែភាគីខាងប្រុសបែរជាឆាប់ចេញទឹកកាមពេក នោះធ្វើឲ្យផ្តាច់ចង្វាក់ លែងរ៉ូមេនទិកអស់។ តើបញ្ហាដែលជាកង្វល់របស់ប្រុសៗនេះបណ្តាលមកពីអ្វី? ធ្វើម៉េចកែខៃបញ្ហានេះបាន?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
នៅលើសមរភូមិប្រយុទ្ធទើបតែចាប់ផ្តើម ឬកំពុងពុះកញ្ជ្រោលស្រាប់តែភាគីខាងប្រុសបែរជាឆាប់ចេញទឹកកាមពេក នោះធ្វើឲ្យផ្តាច់ចង្វាក់ លែងរ៉ូមេនទិកអស់។ តើបញ្ហាដែលជាកង្វល់របស់ប្រុសៗនេះបណ្តាលមកពីអ្វី? ធ្វើម៉េចកែខៃបញ្ហានេះបាន?
បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បញ្ហាបញ្ចេញទឹកនោមនេះកើតឡើងដោយសារការភ្ញោចអារម្មណ៍ផ្លូវភេទ ក្នុងនោះមានមូលហេតុរួមផ្សំជាច្រើនដែលជំរុញឲ្យប្រុសៗឆាប់ចេញទឹកកាម។
ប្រុសៗខ្លះអាចឆាប់ចេញទឹកកាមនៅពេលរួមភេទលើកដំបូង នេះក៏ព្រោះតែអារម្មណ៍រំជើបរំជួល។ ប៉ុន្តែការចេញទឹកកាមលឿនពេលរួមភេទលើកទី១ មិនចោទជាបញ្ហានោះទេ។
ការដែលដៃគូមានភាពទាក់ទាញខ្លាំងពេក ដូចជា មានរូបរាងសិចស៊ី ពូកែខាងដុតអារម្មណ៍ប្រុសៗឲ្យរោលរាល ពូកែបញ្ចេញសំឡេងស្រាលៗទៀតផង នោះកំសួលនៃបញ្ចេញទឹកកាមក៏លឿនទៅតាមនោះដែរ ព្រោះតែមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
អត្ថបទពាក់ព័ន្ធ៖
ក្បាច់នៃការរួមភេទខ្លះដែលកញ្ឆក់កណ្តៀត ឬក៏តក់ក្រហល់ពេក ធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលខ្លាំងពេក ក៏ជាមូលហេតុនៃការឆាប់ចេញទឹកកាមដែរ។
បញ្ហាទី៤នេះ ហាក់ធ្ងន់ធ្ងរបន្តិច តម្រូវឲ្យប្រុសៗទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ តើបញ្ហានេះមកពីអ្វីឲ្យពិតប្រាកដ? មកពីបញ្ហាក្រពេញប្រូស្តាត ជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអុីត ប្រើប្រាស់ថ្នាំញៀន ញ៉ាំស្រា របបអាហារ ឬការមិនសូវហាត់ប្រាណ ស្ត្រេសពេក បាក់ទឹកចិត្ត ការប្រើថ្នាំ ហើយត្រូវព្យាបាលដោយរបៀបណា? ការព្យាបាលអាស្រ័យទៅតាមស្ថានភាពជំងឺនិងមូលហេតុរបស់វា។ ប្រសិនជាយើងមានជំងឺទឹកនោមផ្អែម ក្រពេញទីរ៉ូអុីត ត្រូវទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាល។ កាត់បន្ថយការតានតឹង ថប់បារម្ភ នៅពេលចាប់ផ្តើមប្រយុទ្ធ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕