ប្រុសៗខ្សោយមេជីវិតមកពីកត្តាច្រើនយ៉ាង ក្នុងនោះមានមតិមួយចំនួនលើកឡើងថា ប្រុសៗដែលចូលចិត្តស្លៀកពាក់ខោរឹបៗពេក ក៏ជាមូលហេតុធ្វើអត់មានកូនដែរ តើពិតជាអ៊ីចឹងមែនអត់?
ឆ្លើយតបនឹងចម្ងល់នេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បកស្រាយថា ធម្មតាសរីរាង្គបន្តពូជទាំងបុរសទាំងស្រ្តី ត្រូវការបិទបាំង តែការបិទបាំងដោយស្លៀកខោរឹបរយៈពេលយូរ អាចជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ពងស្វាសដែរ។ ចំពោះមូលហេតុដែលលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតអះអាងថា អាចប៉ះពាល់ដល់មេជីវិតនោះ ទី១ ការស្លៀករឹបតឹង ធ្វើឲ្យរលាក ធ្វើឲ្យហប់បែកញើស ទី២ គ្មានខ្យល់ចេញចូល បែបនេះពងស្វាសមិនអាចបង្កើតមេជីវិតបានល្អទេ។
ពេលខ្លះប្រុសៗមានមេជីវិតដែរ តែមិនគ្រប់លក្ខណៈ ជួនកាលអាចមានកូនដែរ តែដល់មានកូនមក កូនសុខភាពមិនល្អ ឯអ្នកខ្លះទៀតមេជីវិតបង្កកំណើតបានបន្តិច កូនអត់វិវត្ត ឬវិវត្តមក ធ្វើឲ្យមានជំងឺពីកំណើត។
អត្ថបទពាក់ព័ន្ធ៖
- ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង?
- មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]