ស្រីៗគ្នាយើងមួយចំនួនអាចងឿងឆ្ងល់ និងបារម្ភពាក់ព័ន្ធរឿងរួមភេទ និងវដ្តរដូវរបស់ខ្លួន តើអាចធ្វើឲ្យរដូវមកមិនទៀងដែរឬអត់? ហេតុអ្វីបន្ទាប់ពីមករដូវ មិនសូវមានចំណង់ផ្លូវភេទ? ដែលសំណួរនេះ កើតមានជាញឹកញាប់ណាស់។ ពិតណាស់ការរួមភេទពិតជាមានទំនាក់ទំនងផ្ទាល់ជាមួយការមករដូវរបស់ស្រីៗ ខណៈអត្ថបទនេះនឹងពន្យល់ខ្លះៗឲ្យគ្នាយើងបានដឹង។
១- វដ្ដរដូវ និងចំណង់ផ្លូវភេទ
អ្នកជំនាញវេជ្ជសាស្ត្របានរកឃើញទំនាក់ទំនងរវាងការប្រែប្រួលចំណង់ផ្លូវភេទ និងការប្រែប្រួលកម្រិតអ័រម៉ូនអេស្ត្រូហ្សែន ប្រូហ្គេស្តេរ៉ូន ដែលសុទ្ធសឹងជាអ័រម៉ូនផលិតដោយក្រពេញអូវែ។ បញ្ហានេះ ក៏កើតឡើងខុសៗគ្នាអាស្រ័យទាំងតាមវដ្ដរដូវនៃខែនីមួយៗដែរ។ អំឡុងពេលកំពុងមករដូវ និង ២-៣ ថ្ងៃបន្ទាប់ កម្រិតនៃអ័រម៉ូនផ្លូវភេទទាំងពីររបស់ស្រីៗនឹងធ្លាក់ចុះទាប ជាលទ្ធផលនាំឲ្យគ្នាយើងមិនសូវចង់រួមភេទនោះឡើយ។
ដោយឡែក អំឡុងពេលនៃដំណើរបញ្ចេញមេជីវិតញី (អូវុល) កម្រិតអ័រម៉ូនអឺស្ត្រូហ្សែននឹងកើនឡើងខ្លាំងវិញ នាំឲ្យជាធម្មតា ស្រីៗមានចំណង់ផ្លូវភេទនៅពេលនេះ។ នៅពេលណាមួយ ដំណើរបញ្ចេញមេជីវិតញីបញ្ចប់ទៅ វានឹងជំរុញឲ្យមានការផលិតអ័រម៉ូនប្រូហ្គេស្តេរ៉ូនច្រើន ដែលនាំឲ្យយើងកាន់តែត្រេកត្រអាលជាមួយសកម្មភាពផ្លូវភេទ។
អត្ថបទពាក់ព័ន្ធ៖
- ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
- ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ
- អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នាយើងគួរដឹង
២- ទំនាក់ទំនាក់រវាងការរួមភេទ និងរយៈពេលវដ្តរដូវ
ពេលវេលាជាក់លាក់នៃវដ្តរដូវសម្រាប់ស្រីៗ វាអាស្រ័យទៅលើកត្តាផ្សេងៗ និងខុសៗគ្នារបស់ស្រីៗម្នាក់ៗ។ ប៉ុន្តែម៉េចបានជារួមភេទញឹកញាប់ប៉ះពាល់ដល់រយៈពេលជាក់លាក់នៃវដ្តរដូវ?
ការសិក្សាផ្តោតសំខាន់លើចំនុចនេះរកឃើញថា សម្រាប់ស្រីៗមានវដ្តរដូវប្រក្រតី អាចមានរយៈពេលចន្លោះពី ២៦-៣៣ ថ្ងៃ (ជាមធ្យម ២៩,៥ថ្ងៃ)។ រយៈពេលនៃវដ្តរដូវ មានឥទ្ធិពលវិជ្ជមានច្រើនសម្រាប់ដំណើរនៃការបង្កកំណើត មានន័យថា ដំណើរលូតលាស់នៃស៊ុតមេជីវិតញីនឹងបញ្ចេញមកក្រៅកើតឡើងដូចធម្មតា។
សម្រាប់ស្រីៗមានរយៈពេលវដ្ដរដូវមិនជាក់លាក់ ដំណើរនៃការមករដូវ ក៏អាចនឹងយូរ ឬឆាប់ជាងធម្មតាពីមួយខែទៅមួយខែ មានន័យថាការបញ្ចេញមេជីវិតញីមកក្រៅ ប្រហែលជាមិនអាចកើតឡើងបាន ឬមិនបាននឹងកើតមាន បើធៀបជាមួយស្ត្រីមានវដ្តរដូវធម្មតា។
៣- ការរួមភេទ និងវដ្តរដូវអាចគ្រប់គ្រងគ្នាទៅវិញទៅមកដែរទេ?
ក្រោយក្លាយខ្លួនជាអ្នកសកម្មនឹងការរួមភេទ ស្រីៗមួយចំនួនកត់សម្គាល់ឃើញពីបម្រែបម្រួលមួយទៅលើវដ្តរដូវរបស់ខ្លួន។ ពិតណាស់ រួមភេទអាចបង្កឲ្យមានការប្រែប្រួលជាក់លាក់ក្នុងរាងកាយស្រីៗ គ្រប់សរីរាង្គនឹងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនយ៉ាងច្រើន។ បើទោះបីជាយើងមិនចាំបាច់ឈានដល់ការមានផ្ទៃពោះក្តី ប៉ុន្តែការរួមភេទនឹងធ្វើឲ្យរាងកាយសប្បាយច្រើន និងធ្វើឲ្យបាត់បង់អស់បញ្ហាស្ត្រេស។
ទម្លាប់សកម្មនឹងការរួមភេទអាចធ្វើឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌនៃអ័រម៉ូនជាក់លាក់នៃវដ្តរដូវស្រីៗ ហើយការមករដូវរបស់យើង អាចនឹងងាយស្រួលព្យាករណ៍ទុក ខណៈរោគសញ្ញាមុនមករដូវក៏មិនសូវជាលេចឡើងដូចពេលមុនដែរ។
[embed-health-tool-ovulation]