backup og meta

ចង់បានសកម្មភាពលើគ្រែរលូនល្អ កុំរំលងវីតាមីន ៣ប្រភេទនេះ

ចង់បានសកម្មភាពលើគ្រែរលូនល្អ កុំរំលងវីតាមីន ៣ប្រភេទនេះ

អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ​មាន​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​លើ​ចំណង់​ផ្លូវភេទ និង​រយៈពេល​នៃ​ការ​រួម​ភេទ​របស់​មនុស្ស​យើង​។ អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ និង​អ័រម៉ូន​ប្រែ​ប្រួល ខណៈ​អាហារ​ខ្លះ​ទៀត​បែរជា​អាច​ជួយ​ដល់​សកម្មភាព​លើ​គ្រែ​នេះ​ទៅ​វិញ​។

ខាង​ក្រោម​នេះ​ជា​វីតាមីន​សំខាន់​បី​មាន​ផល​ល្អ​ដល់​សុខភាព​​ផ្លូវ​ភេទ និង​សកម្មភាព​លើ​គ្រែ​៖

. វីតាមីន E​ ជួយ​បង្កើន​ចំនួន​មេជីវិត

បើ​សិន​ជា​គ្នា​យើង​មាន​ចម្ងល់ថា​វីតាមីន​ណា​មួយ​ល្អ​សម្រាប់​ផ្លូវភេទ នោះ​គឺ​វីតាមីន E ហើយ ដែល​អាច​ជួយ​ដល់​ការ​បង្កើន​ចំនួន​មេជីវិត ចលនាមេជីវិត បង្កើន​ចំណង់​ផ្លូវភេទ និង​រយៈ​ពេល​នៃ​សកម្មភាព​​លើ​គ្រែ​ទៀត​ផង។

ការសិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា​វីតាមីន E ជួយ​ការពារ​ផល​ប៉ះពាល់​ពី​បរិស្ថាន​ផ្សេងៗ​មក​លើ​មេជីវិត​ឈ្មោល និង​ថែម​ទាំង​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ទៀត​ផង​។ ​​

​​វីតាមីន​E អាច​រក​បាន​ពី​គ្រាប់​អាល់ម៉ុន វ៉លណាត់ គ្រាប់​ធញ្ញជាតិ ប្រេង​ផ្កាឈូករ័ត្ន ត្រី​សាល់​ម៉ុន អយស្ទ័រ និង​បន្លែ​ស្លឹក​បៃ​តង​

រួមភេទ

. វីតាមីន D ជួយ​ដល់​សកម្មភាព​ផ្លូវភេទ​

វីតាមីន D ដើរ​តួច​នាទី​សំខាន់​ក្នុង​ការ​ផលិត​អ័រម៉ូន ដែល​នេះ​ហើយ​វា​តែង​ជួយ​ដល់​ការ​បង្កើន​ចំណង់​ផ្លូវ​ភេទ។ វីតាមីន​នេះ​ជួយ​សម្រប​សម្រួល​ដល់​សកម្មភាព​ផ្លូវភេទ និង​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេរ៉ូនបាន​ទៀត​ផង​។ សម្រាប់​ប្រុសៗ​ដែល​ខ្វះ​មីតាមីន D ទំនង​ជា​អាច​​វិវត្ត​ទៅ​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​។

មនុស្ស​យើង​អាច​ទទួល​បាន​វីតាមីន D នៅ​ពេល​រាង​កាយ​ត្រូវ​ពន្លឺព្រះ​អាទិត្យ​។ ក្រៅពីនេះ នៅ​មាន​ស៊ុត ត្រីសាល់ម៉ុន និង​ត្រីធូណា ក៏ជា​ប្រភព​នៃវីតាមីន D ដូច​គ្នា​។

. វីតាមីន B3 ជំនួយ​សុខភាព​ផ្លូវ​ភេទ

វីតាមីន B3 ជួយ​ឲ្យ​រាង​កាយ​ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​អ័រម៉ូនផ្សេង​ទៀត​ជួយ​គាំទ្រ​ដល់​សកម្មភាព​លើ​គ្រែ​។ ពេល​​ញ៉ាំ​វីតាមីន​នេះ​គ្រប់​គ្រាន់ ប្រុសៗ​អាច​រក្សា​ភាព​រឹង​របស់​លិង្គ​បាន​ល្អ​ពេល​កំពុង​រួម​ភេទ​។​​

វីតាមីន​ B ប្រភេទ​នេះ​អាច​រក​បាននៅ​ក្នុង​សាច់​សត្វ​មាន​សាច់គោ ​សាច់ជ្រូក ថ្លើម​ជ្រូក ត្រីធូណា ត្រីសាល់ម៉ុន ស៊ុត និង​សណ្ដែង​សៀង​ជា​ដើម​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/327864-what-vitamins-are-good-for-sexual-stamina/

កំណែ​ប្រែបច្ចុប្បន្ន

05/03/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មូលហេតុ ១០យ៉ាង ​​បំផ្លាញ​ជីវិតផ្លូវភេទស្រីៗ​ទាំង​មិនដឹងខ្លួន

ស្រាយ​ចម្ងល់ខ្លះៗរឿងសុខភាព​ផ្លូវភេទ លើស្រ្តីកំពុង​ពពោះ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម