backup og meta

មូលហេតុ​ ​៣​​ ​ស្រីៗ​រួមភេទមិន​ដល់​ចំណុច​កំពូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 23, 2023

    មូលហេតុ​ ​៣​​ ​ស្រីៗ​រួមភេទមិន​ដល់​ចំណុច​កំពូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់​ មាន​ឧបសគ្គ​​ជា​ច្រើន​ទាំង​ផ្នែក​រាងកាយ​ ផ្លូវ​ចិត្ត​ និង​បរិយាកាស​ដែល​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ ​ភាព​ពេញ​ចិត្ត​ខាង​ផ្លូវ​ភេទ​ និង​សមត្ថភាព​ដែលបណ្ដាលឲ្យ​​​រួមភេទមិន​ដល់​ចំណុច​កំពូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​ស្រីៗ​យើង​។​ ​មូលហេតុអ្វី​បាន​ជា​រួមភេទ​មិន​ដល់​ចំណុច​កំពូល? យើងនឹង​លម្អិត​បញ្ហា​ការ​រួមភេទ ​៣ ដែល​អាច​រារាំង​យើង​ពី​អារម្មណ៍​សុខ​ស្រួល។

    ១. ​មិន​មាន​អារម្មណ៍​សុវត្ថិភាព​

    ​អារម្មណ៍​ភ័យ​ខ្លាច​ ​ខុស​ឆ្គង​ អាម៉ាស់​ ខឹង រង​របួស ​ឬ​​ស្រ្តេស​សុទ្ធ​តែ​​​អាច​រារាំង​យើង​ក្នុង​ការ​ទទួល​បាន​អារម្មណ៍​រីករាយ​ និង​ឈាន​ដល់​ចំណុច​កំពូល​។ ជាក់​ស្ដែង ស្រីៗ​យើង​ត្រូវការ​​អារម្មណ៍​សុវត្ថិភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​​ដើម្បី​ឲ្យ​ប្រតិបត្តិ​លើ​គ្រែ​កាន់​តែ​​ដំណើរ​ការ​បាន​រលូត​។​ ដូច្នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បង្កើត​បរិយាកាស​សុវត្ថិភាព​​នៅ​រាល់​ពេល​រួម​ភេទ​​ជាមួយ​នឹង​ដៃគូ​។

    ២. ឈឺចាប់​នៅ​ពេល​រួម​ភេទ​

    ​​​ទន្ទឹម​នឹង​អារម្មណ៍​សុវត្ថិភាព​ និង​ជៀស​ផុត​ពី​ការ​រំខាន​ផ្សេង​ៗ​ ការ​រួម​ភេទ​គួរ​តែ​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​សុខ​ស្រួល​។​ ប៉ុន្តែ​ ប្រសិនបើ​​ស្រីៗ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ ក្រហាយ​ ឬ​រលាក​ យើង​អាច​នឹង​មាន​ការ​ថប់បារម្ភ ឬ​លែង​ចង់​រួម​ភេទ​តទៅ​ទៀត។ មួយ​វិញ​ទៀត​​ យើង​អាច​​មាន​អារម្មណ៍​ស្រ្តេស​ និង​តានតឹង​ ដែល​ជះឥទ្ធិពល​​មិន​ល្អ​ក្នុង​ការ​ដាស់​​អារម្មណ៍​។ បញ្ហា​ទាំង​​នេះ​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​ខ្ទង់​២០​ឆ្នាំ ​ដោយសារ​តែ​​អ័រម៉ូន​សំខាន់​ៗ​ជា​ច្រើន​ រួម​​ទាំង​DHEA​ធ្លាក់​ចុះ​ នៅ​ក្នុង​វ័យ​នេះ​​។​

    បន្ថែម​ពី​នេះ​ អាការៈ​ស្ងួត​ទ្វារ​មាស​ក៏​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ​ៗ ហើយ​pHអាច​នឹង​រង​ផល​ប៉ះពាល់​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​កាន់​តែ​ច្រើន​។​

    ជា​ទូទៅ​ ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ អាច​កើត​មាន​​​ ដោយ​សារ​តែ​បង្ហួរ​នោម​​​ស្ដើង​​ និង​បាត់បង់​ភាព​យឺត​នៃ​កោសិកា​ទ្វារ​មាស ទើប​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មិន​អាច​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​ដៃ​គូ​។

    អត្ថបទគួរអាន៖

    ៣. សាច់​ដុំ​បាត​អាង​ត្រគាក​ចុះ​ខ្សោយ​

    ​​​​ស្រី​ៗ​ភាគ​ច្រើន​ចាប់ផ្ដើម​ចុះ​ខ្សោយ​សាច់ដុំ​អាង​ត្រគាក​ នៅ​ពេល​ដែល​មាន​វ័យ​៤០​ឆ្នាំ ដែល​កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ថប់បារម្ភ​ នៅ​ពេល​រួម​ភេទ​។ ជាង​នេះ​ទៅ​ទៀត​ ការ​ធាត់​ជ្រុល​ក៏​អាច​ធ្វើ​ឲ្យ​សាច់ដុំ​អាង​ត្រគាក​ខ្សោយ​ថែម​ទៀត​ នៅ​ពេល​ដែល​ទម្ងន់​លើស​រុញ​ចុះ​ទៅ​ពោះ​។​ ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​រ៉ាំរ៉ៃ​ដទៃ​ទៀត​ ឬ​បញ្ហា​រំលាយ​អាហារ​ក៏​អាច​ប៉ះពាល់​ដល់​សាច់ដុំ​​ក្នុង​​តំបន់​សំខាន់​ទាំង​អស់​នេះ​ដែរ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម