backup og meta

ទ្វារ​មាស​​មិន​មានទឹក​រម្អិល​ពេល​រួម​ភេទ​ ​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2023

    ទ្វារ​មាស​​មិន​មានទឹក​រម្អិល​ពេល​រួម​ភេទ​ ​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ចេញ​ទឹក​រម្អិល​អំឡុង​ពេល​រួម​ភេទ​ អាច​ជួយ​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​របស់​យើង​កាន់​តែ​រលូន​ និង​ពោរពេញ​ទៅ​ដោយ​ភាព​សុខ​ស្រួល​។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​រាងកាយ​​មិន​ផលិត​ទឹក​រម្អិល​​ទេ​នោះ វា​អាច​ធ្វើ​ឲ្យ​យើង​ ក៏​ដូចជា​ដៃគូ​​​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ។​ តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មិន​ចេញ​ទឹក​រម្អិល​? គួរ​ដោះស្រាយ​បែប​ណា​?

    ១. កង្វះ​ជាតិ​ទឹក​

    កង្វះ​ជាតិ​ទឹក​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​។ ដោយ​សារ​តែ​កោសិកា​​របស់​យើង​ផ្សំ​ឡើង​ពី​ទឹក​ភាគ​ច្រើន​ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​​យើង​​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ វា​អាច​ជះ​ឥទ្ធិពល​ដល់​រាងកាយ​​ទាំង​មូល រួម​ទាំង​បញ្ហា​ទ្វារ​មាស​ស្ងួត​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​,៧​លីត្រ​ក្នុង​មួយ​ថ្ងៃ​។

    ២. អតុល្យភាព​អ័រម៉ូន

    ជា​ទូទៅ មូលហេតុ​ចម្បង​មួយ​នៃ​​បញ្ហា​ស្ងួត​ទ្វារ​មាស​គឺ​បណ្ដាល​មក​ពី​កម្រិត​អ័រម៉ូន​Estrogen​ថយ​ចុះ អំឡុង​ពេល​អស់​រដូវ ក្រោយ​សម្រាល​កូន​ ឬ​អំឡុង​ពេល​បំបៅ​ដោះ​។ យ៉ាង​ណា​មិញ ​ការ​ព្យាបាល​ជំងឺ​មហារីក​​ដោយ​ប្រើ​គីមី និង​វិទ្យុ​សកម្ម​ក្នុង​អាង​ត្រគាក​ក៏​អាច​នាំ​ឲ្យ​អ័រម៉ូន​estrogen និង​ទឹក​រម្អិល​ក្នុង​ទ្វារ​មាស​ថយ​ចុះ​ដូច​គ្នា​។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ៣. ប្រើប្រាស់​ថ្នាំ​

    ថ្នាំ​ព្យាបាល​អាលែកហ្ស៊ី និង​ផ្ដាសាយ ក៏​ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​ហឺត​មួយ​ចំនួន​ អាច​បណ្ដាល​ឲ្យ​ស្ងួត​ទ្វារ​មាស ហេតុ​នេះ​ហើយ​ស្រី​ៗ​យើង​អាច​សាកល្បង​ប្រើប្រាស់​រូបមន្ត​ព្យាបាល​តាម​បែប​​ធម្មជាតិ​ជំនួស​វិញ​ ទើប​ជា​ការ​ប្រសើរ​។

    ៤. ស្រ្តេស​

    វា​ជា​រឿង​ពិបាក​​មួយ​សម្រាប់​ស្រី​ៗ​យើង​ក្នុង​ការ​បញ្ចេញ​ទឹក​រម្អិល​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង និង​មិន​អាច​ផ្ដោត​អារម្មណ៍​បាន​ល្អ។ ដូច្នេះ​ហើយ​ យើង​គប្បី​ស្វែង​រក​វិធី​ដោះស្រាយ​បញ្ហា​ស្រ្តេស​​តាម​រយៈ​ការ​ធ្វើ​សមាធិ ហាត់ប្រាណ​ ស្ដាប់​តន្ត្រី ឬ​អាន​សៀវភៅ​ជាដើម​។

    ស្រ្តេស

    ៥. ជក់​បារី​

    ជាមួយ​គ្នា​នេះ​ដែរ ភាព​ចាស់​ ការ​ជក់​បារី​ និង​កត្តា​ដទៃ​ទៀត​ ក៏​អាច​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​តូច​ៗ​នៅ​ក្នុង​ទ្វារ​មាស​ និង​កាត់បន្ថយ​សំណើម​ ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​មិន​អាច​បញ្ចេញ​ទឹក​រម្អិល​​បាន​នៅ​អំឡុង​ពេល​រួម​ភេទ​។

    អត្ថបទគួរអាន៖

    ​​៦. សាប៊ូ​​កំពុង​ប្រើប្រាស់​

    ស្រី​ៗ​យើង​ចំនួន​ប្រឈម​នឹង​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​សាប៊ូ ​ទឹក​​អនាម័យ​ និង​ទឹក​អប់​ ឬ​​ទឹក​ក្រអូប​សម្រាប់​បោក​សំលៀកបំពាក់​ ដែល​​ធ្វើ​ឲ្យ​​ទ្វារ​មាស​ស្ងួត ឬ​ក្រហាយ​។ មួយ​វិញ​ទៀត ទឹក​​រម្អិល​មួយ​ចំនួន​​ដែល​យើង​ប្រើប្រាស់​ក៏​អាច​មិន​​ស័ក្ដិសម​នឹង​ប្រភេទ​ស្បែក​របស់​​​​យើង​ដែរ។ ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ គឺ​ការ​ផ្លាស់ប្ដូរ​​សាប៊ូ​ និង​ទឹក​រម្អិល​ដែល​មាន​សារធាតុ​ផ្សំ​ពី​​ធម្មជាតិ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម