ការរួមភេទមិនមែនគ្រាន់តែជាការបំពេញនូវចំណង់ផ្លូវភេទរបស់យើងគ្រប់គ្នានោះទេ វាក៏ជាមានប្រយោជន៍ផ្សេងទៀតចំពោះសុខភាពផ្លូវកាយរបស់យើងដែរ។ គ្នាយើងអាចនឹងភ្ញាក់ផ្អើល បើដឹងពីគុណប្រយោជន៍ទាំងនេះ។ តើមានអ្វីខ្លះទៅ?
ការរួមភេទមិនមែនគ្រាន់តែជាការបំពេញនូវចំណង់ផ្លូវភេទរបស់យើងគ្រប់គ្នានោះទេ វាក៏ជាមានប្រយោជន៍ផ្សេងទៀតចំពោះសុខភាពផ្លូវកាយរបស់យើងដែរ។ គ្នាយើងអាចនឹងភ្ញាក់ផ្អើល បើដឹងពីគុណប្រយោជន៍ទាំងនេះ។ តើមានអ្វីខ្លះទៅ?

មិនខុសពីយើងធ្វើសកម្មភាពរាងកាយផ្សេងៗ ឬហាត់ប្រាណដែរ សកម្មភាពរួមភេទ ក៏ល្អចំពោះសុខភាពបេះដូងដូចគ្នា។ ការសិក្សាកន្លងមកបានរកឃើញថាប្រុសៗ ដែលបានរួមភេទពីរដងក្នុងមួយសប្ដាហ៍ ឬច្រើនជាងនេះ កាត់បន្ថយហានិភ័យកើតជំងឺបេះដូង ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬគាំងបេះដូង នៅទាបជាងអ្នកដែលរួមភេទម្ដងក្នុងមួយខែ ឬតិចជាងនេះ។
ការសិក្សារកឃើញទៀតថា ការរួមភេទ ក៏ជាទម្រង់នៃការហាត់ប្រាណល្អមួយដែរ។ ពេលរួមភេទ ការសិក្សារកឃើញថាបុរសអាចដុតបាន៤កាឡូរីក្នុងមួយនាទី និងស្រ្តីអាចដុតបាន៣កាឡូរីក្នុងមួយនាទី។
ស៊ិចអាចជួយបន្ថយបញ្ហាស្រ្តេស ដោយបានធ្វើឲ្យរាងកាយបញ្ចេញអ័រម៉ូនendorphins និងអ័រម៉ូនផ្សេងទៀត ជួយជំរុញឲ្យមានអារម្មណ៍ល្អ។ ដោយសារតែស៊ិច ជាទម្រង់មួយនៃលំហាត់ប្រាណដែរ នោះវាអាចធ្វើឲ្យយើងមានអារម្មណ៍ស្ងប់បាន។
ដូចគ្នាដែរ ការសិក្សាមួយធ្វើឡើងនៅប្រទេសស្គុតឡែន បានរកឃើញថា សកម្មភាពស៊ិច ក៏អាចជួយបន្ថយសម្ពាធឈាម ពេលយើងកំពុងស្ត្រេសផងដែរ។
អត្ថបទគួរអាន៖
ការសិក្សានៅអឺរ៉ុបផ្នែកសុខភាពផ្លូវទឹកនោម បានរកឃើញថាបុរសដែលបានបញ្ចេញទឹកកាមច្រើនជាង២១ដងក្នុងមួយខែ ធៀបទៅនឹងអ្នកបានបញ្ចេញទឹកកាមត្រឹមបួនទៅប្រាំពីរដងក្នុងមួយខែ គឺថាមានហានិភ័យកើតជំងឺមហារីកក្រពេញប្រូស្តាតទាបជាងដល់ទៅ២០ភាគរយ។ ការសិក្សាបញ្ជាក់ថា ប្រុសៗដែលបានបញ្ចេញទឹកកាមច្រើនដងក្នុងមួយខែ ទំនងជាអាចជួយការពារ ឬកាត់បន្ថយហានិភ័យជំងឺមហារីកមួយនេះ។

ផ្អែកតាមការស្រាវជ្រាវ ពេលរួមភេទដល់ចំណុចកំពូល រាងកាយនឹងបញ្ចេញអ័រម៉ូនប្រូឡាក់ទីនដែលអាចជួយឲ្យយើងមានអារម្មណ៍ធូរស្រាល និងងងុយគេង។ ដូចនេះ មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាយើង និងដៃគូតែងគេងលក់ភ្លាមៗដែរ ក្រោយចប់ប្រតិបត្តិការនោះ។
ដូចគ្នាដែរ ការសិក្សាក៏បានរកឃើញដែរថា ការគេងបានលក់ស្កប់ស្កល់ ក៏ជួយជំរុញដល់សកម្មភាពលើគ្រែដែរ។ ការសិក្សារកឃើញថា ស្រ្តីដែលបានគេងលក់គ្រប់គ្រាន់ នឹងមានអារម្មណ៍ល្អលើរឿងផ្លូវភេទនៅថ្ងៃបន្ទាប់។
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ក្រៅពីជួយសុខភាពរាងកាយជាទូទៅ សកម្មភាពផ្លូវភេទ ក៏មានប្រយោជន៍ដល់សុខភាពស្បែកដែរ។ អ្នកជំនាញលើកឡើងថា ស៊ិចជួយឲ្យយើងមើលទៅក្មេងជាងវ័យ។ ភាពស្រើបស្រាលពេលរួមភេទ ធ្វើយើងមានអារម្មណ៍ល្អ បាត់ស្រ្តេស និងធ្វើឲ្យសរសៃឈាមនៅក្រោមស្បែកមានឈាមរត់បានល្អ នាំឲ្យស្បែកមើលទៅភ្លឺរលោង។
សកម្មភាពផ្លូវភេទដែលពោពេញដោយភាពរីករាយ ក៏ដឹងធ្វើឲ្យជីវិតយើងរីករាយដែរ។ ការស្វែងយល់ដឹងពីចំណុចដែលយើង និងដៃគូចង់បានពេលរួមភេទ ធ្វើឲ្យយើងមានអារម្មណ៍ល្អ និងសុខភាពល្អយូរអង្វែង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Healthy Reasons You Should Have Sex — Right Now! https://www.everydayhealth.com/sexual-health/seven-healthy-reasons-to-have-sex-right-now.aspx
Ways Sex Is Really, Really Good for Your Skin and Hair https://www.womenshealthmag.com/beauty/g19954276/skin-benefits-of-sex/
Is sex exercise? And is it hard on the heart? https://www.health.harvard.edu/exercise-and-fitness/is-sex-exercise-and-is-it-hard-on-the-heart
កំណែប្រែបច្ចុប្បន្ន
14/03/2024
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ