ចំណង់ផ្លូវភេទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងទម្ងន់ខ្លួនរបស់យើងម្នាក់ៗ។ ពិតណាស់ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលធាត់ជ្រុលអាចនាំឲ្យចំណង់ផ្លូវភេទថយចុះ ដោយសារតែកត្តាមួយចំនួនដូចខាងក្រោម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចំណង់ផ្លូវភេទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងទម្ងន់ខ្លួនរបស់យើងម្នាក់ៗ។ ពិតណាស់ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលធាត់ជ្រុលអាចនាំឲ្យចំណង់ផ្លូវភេទថយចុះ ដោយសារតែកត្តាមួយចំនួនដូចខាងក្រោម។
ការកើនឡើងទម្ងន់រាងកាយ អាចបណ្ដាលឲ្យមានការកើនឡើងនៃGlobulin ដែលភ្ជាប់នឹងអ័រម៉ូនភេទ ជាហេតុនាំឲ្យអ័រម៉ូនភេទTestosteroneធ្លាក់ចុះ។ ដោយសារតែការថយចុះនៃអ័រម៉ូនផ្លូវភេទនេះហើយ ចំណង់ផ្លូវភេទក៏មានការថយចុះយ៉ាងខ្លាំងដូចគ្នា។
ការស្រាវជ្រាវបានភ្ជាប់ចំណង់ផ្លូវភេទរបស់មនុស្សស្រីទៅនឹងរូបរាងកាយ និងទំនុកចិត្តរបស់ពួកគេ។ ការលើសទម្ងន់អាចធ្វើឲ្យស្រីៗគ្នាយើងមានអារម្មណ៍មិនសូវជឿជាក់លើខ្លួនឯង និងមិនស្រួលក្នុងខ្លួន។ កត្តានេះ ជំរុញឲ្យប្រតិបត្តិការលើគ្រែប្រឈមនឹងបញ្ហាជាច្រើន។
ចំពោះប្រុសៗដែលមានរូបរាងធាត់ជ្រុល តែងតែពិបាកក្នុងការជំរុញចំណង់ផ្លូវភេទ។ ភាពធាត់អាចធ្វើឲ្យអ័រម៉ូនTestosteroneរបស់បុរសថយចុះ ដែលនាំឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ ជាហេតុបណ្ដាលឲ្យលិង្គមិនឡើងរឹង។ ទន្ទឹមនឹងនេះដែរ ប្រុសៗដែលធាត់ជ្រុល ឬលើសទម្ងន់មានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងកូលេស្តេរ៉ូលលខ្ពស់។
ការលើសទម្ងន់ក៏អាចធ្វើឲ្យសរសៃឈាមដែលជួយសម្រួលដល់លំហូរឈាមទៅកាន់ប្រដាប់ភេទរួមតូច។ នៅពេលដែលលំហូរឈាមមិនដំណើរការត្រឹមត្រូវ ទាំងបុរស និងស្ត្រីសុទ្ធតែពិបាកក្នុងការឈានដល់ចំណុចកំពូល។ កត្តានេះ នាំឲ្យចំណង់ផ្លូវភេទថយចុះជាលំដាប់។
ការបញ្ចេញសកម្មភាពរាងកាយ និងការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចបង្កើនចំណង់ផ្លូវភេទរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ យើងមិនគួរបារម្ភពីរាងកាយខាងក្រៅរបស់យើងពេកឡើយ។ ជំនួសមកវិញ ចូរស្រលាញ់ខ្លួនឯង និងរូបរាងកាយរបស់យើងឲ្យបានច្រើន ទើបជាដំណោះស្រាយដ៏ត្រឹមត្រូវ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕