backup og meta

នេះ ​បច្ចេកទេស​ឡើង​ឋាន​សួគ៌ ប៉ះ​ចំ​ថ្ងៃ​មក​រដូវម្ដងៗ

នេះ ​បច្ចេកទេស​ឡើង​ឋាន​សួគ៌ ប៉ះ​ចំ​ថ្ងៃ​មក​រដូវម្ដងៗ

ពេល​មក​រដូវ​ កោសិកា​ក្នុង​ស្បូន​ដែល​ងាប់​ នឹង​ហូរ​ចេញ​តាម​ទ្វារ​មាស។​ ខាង​ប្រុស​ប្រហែល​ទ្រាំ​អត់​បាន ដាច់​ខ្លាំង ខាង​ស្រី​ក៏សម្រេច​ចិត្ត​រួមភេទ​ ទោះពេល​មក​រដូវ​ ឈឺចាប់ និង​អារម្មណ៍​មិន​សូវ​ល្អ​ក៏​ដោយ។ ប៉ុន្តែ​មុន​​សម្រេច​ចិត្ត​រួមភេទ​ពេល​កំពុង​មក​រដូវ ត្រូវ​ដឹង​ពី​ផល​វិជ្ជមាន និង​អវិជ្ជមាន​ជា​មុន​សិន។

– បញ្ហាប្រឈម រួមភេទពេលមករដូវ

ប្រឈមឆ្លងជំងឺតាម​រយៈ​ការ​រួមភេទ​ ដូច​ជា ហ៊ីវ ដោយ​សារ​មាន​ឈាម​រដូវ។

មានផ្ទៃពោះចៃដន្យ។ ចំពោះស្រីៗ​មាន​វដ្ត​រដូវខ្លី​ពី ​២១-២៤​ ថ្ងៃ ​​ទោះ​រួម​ភេទនៅ​ថ្ងៃ​អស់​រដូវ​ក៏​ដោយ​ ក៏​ស្ពែម​អាច​រស់​នៅ​បាន​ដល់​ទៅ ៥ ថ្ងៃ​ដែរ។ អ៊ីចឹង​ យើង​អាច​នឹង​មាន​ផ្ទៃ​ពោះ​បាន។

– តិចនិករួមភេទពេលមករដូវដោយសុវត្ថិភាព

– ប្រើកន្សែងទ្រាប់ ការពារ​កុំ​ឲ្យ​ឈាម​រដូវ​ហូរ​ប្រឡាក់​កម្រាល​ពូក និង​គ្រែ។ គួរ​មាន​កន្សែងពោះ​គោ​ទ្រាប់​ពី​ក្រោម និង​ក្រដាស់​ជូត​នៅ​ក្បែរ​ខ្លួន​ផង។

 ប្រើក្បាច់ប្រុសនៅពីលើ ព្រោះ​បើ​ខាង​ស្រី​ដេក​ផ្ងារ វា​ជួយ​ទប់​កុំ​ឲ្យ​ឈាម​រដូវ​ហូរ​ខ្លាំង​ពេល​កំពុង​រួម​ភេទ។ ក្រៅ​ពី​នេះ​ គួរប្រយ័ត្ន​កុំ​ឲ្យ​អាវុធ​ខាង​ប្រុស (លិង្គ) ចូល​ជ្រៅ​ពេក ព្រោះអំឡុង​ពេល​មក​រដូវ ក​ស្បូន​​ធ្លាក់​ចុះ​ក្រោម ​និង​ងាយ​ឈឺចាប់​ជាង​ពេល​ធម្មតា។

– រួមភេទពេលងូតទឹក គឺ​ល្អ​បំផុត​ ព្រោះ​ពេល​ទឹក​កំពុង​ហូរ​ យើង​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ឈាម​រដូវ​ដែល​ហូរ​នោះ​ដែរ។

– ងូតទឹកក្រោយរួមភេទហើយ ព្រោះ​អាច​មាន​កម្ទេចកម្ទី​ជាប់​លើ​ស្បែក ហើយ​ម្យ៉ាង​ទៀត ងូត​ទឹក​ក្រោយ​រួមភេទ ​នឹង​ជួយ​សម្អាត​ញើស​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ផង​ដែរ។

– ប្រើ​ស្រោម​អនាម័យ ដើម្បីការ​ពារ​ករណី​មាន​ផ្ទៃ​ពោះ​ចៃដន្យ ​និង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Menstruation, https://www.plannedparenthood.org/learn/womens-health/menstruation Accessed 17 March, 2017

Is it safe to have sex during your period? http://www.everydayhealth.com/news/it-safe-have-sex-during-your-period/  Accessed 17 March, 2017.

Can you have sex on your period? Is it safe? http://www.theaccessproject.org/can-you-have-sex-on-your-period/  Accessed 17 March, 2017.

How to have sex during your period? http://www.womenshealthmag.com/sex-and-love/sex-during-periods  Accessed 17 March, 2017.

 

កំណែ​ប្រែបច្ចុប្បន្ន

09/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម