ហឺត ប៉ះពាល់ដល់ដង្ហើមយើង ថប់ដង្ហើម ចុះបើរួមភេទម្ដងៗ ដែលត្រូវការអារម្មណ៍ និងសំឡេងស្រើបស្រាល តើហឺតអាចប៉ះពាល់ដែរអត់? “Hello គ្រូពេទ្យ’ នឹងលើកឡើងទំនាក់ទំនងជំងឺហឺត និងបញ្ហាផ្លូវភេទ ព្រមទាំងដំណោះស្រាយ ដើម្បីឲ្យជីវិតផ្លូវភេទយើងស្រណុកសុខស្រួល។
១- ជំងឺហឺតបង្កបញ្ហាដល់ការរួមភេទ
ជំងឺហឺត បង្កឲ្យមានផលប៉ះពាល់ទៅលើសួត ធ្វើឲ្យបំពង់ខ្យល់ចង្អៀត និងរលាក ពិបាកដកដង្ហើមដោយរោគសញ្ញាមានដូចជា បន្លឺសំឡេងហួច ពេលដកដង្ហើមក្អក ចុក តឹងទ្រូង ឬហត់។
ហេតុផលទាំងលើសុទ្ធតែធ្វើឲ្យប៉ះពាល់ការរួមភេទ។ បើយើងមានអាការៈថប់ដើមទ្រូង ហើយបន្លឺសំឡេងដូចហួចកាន់តែខ្លាំងឡើងៗអំឡុងពេលរួមភេទ ឬមានអារម្មណ៍ថាតឹងទ្រូងជិតផ្ទុះ ពិបាកដកដង្ហើម ដោយសារតែគ្មានខ្យល់ចេញចូលក្នុងសួត ត្រូវតែឈប់រួមភេទ និងលេបថ្នាំជាបន្ទាន់ ដែលនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទយើង។
មួយវិញទៀត ចំពោះស្រីៗមានជំងឺនេះ ការរួមភេទតាមមាត់ អាចនឹងមិនធ្វើទៅរួចដូចគ្នា ដោយសារតែបញ្ហាដកដង្ហើម ធ្វើឲ្យយើងងាយប្រតិកម្មជាមួយទឹកកាមប្រុសៗ ឬស្រោមអនាម័យផលិតពីកៅស៊ូ។
កត្តាទាំងនេះអាចធ្វើឲ្យយើង និងដៃគូ មានបញ្ហាសតិអារម្មណ៍ ដូចជា ខ្មាសអៀន គ្មានផាសុកភាព ស្រ្ដេស និងខ្លាចដៃគូមានគ្រោះថ្នាក់ មានអារម្មណ៍ថាដៃគូឈប់ស្រលាញ់ខ្លួន ក៏ដូចជាអារម្មណ៍ស្អប់ខ្លួនឯង មិនអាចប្រឈមនឹងបញ្ហាទាំងនេះ ធ្វើឲ្យសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងស្នេហ៍ក៏មាន។
២- ប្រាប់ដៃគូយើងត្រង់ៗពីបញ្ហាហឺត
ភាពស្មោះត្រង់ ធ្វើឲ្យយើងរក្សាទំនាក់ទំនងស្នេហាបានយូរអង្វែង ក៏មិនធ្វើឲ្យខាតបង់អ្វីនោះដែរ ក៏អាចសម្រួលដល់ការគ្រប់គ្រងស្ថានភាពជំងឺយើងបាន ដូចជា៖
– អាចប្រើស្រ្ពាយបាញ់មាត់ដោយមិនចាំបាច់ខ្លាចចិត្តដៃគូ
– ដៃគូក៏អាចជួយយើងបាន ក្នុងករណីមានអាសន្នដោយសារជំងឺ
– ដៃគូមើលថែយើង និងជួយមិនឲ្យជំងឺរើឡើង
– យល់ពីយើងកាន់តែច្បាស់ពីហេតុផលមិនអាចរួមភេទ ឬចេញក្រៅដើរលេងបាន។
អត្ថបទពាក់ព័ន្ធ៖
- ធ្លាប់ត្រូវជំងឺហឺតធ្វើទុកធ្ងន់ធ្ងរភ្លាមៗអត់? បើមាន នេះវិធីដោះស្រាយ
- បើពេលហាត់ប្រាណ ប្រទះអាការៈទាំងនេះ ត្រូវប្រយ័ត្នផង!
៣- វិធីសាស្រ្ដរួមភេទ ពេលមានជំងឺហឺត
ទោះកើតហឺត ក៏នៅតែអាចរួមភេទបានដូចគ្នា ដោយគ្រាន់តែប្រើវិធីសាស្ត្រដូចខាងក្រោម៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]