សម្រាលអូនៗរួច គួររួមភេទ ឬអត់? បើបាន តើនៅពេលណា? តែងជាចម្ងល់គ្នាយើងចង់ដឹង ជាពិសេសស្រីៗតែម្តង។ ចាស់ៗបុរាណ តម្រូវឲ្យរង់ចាំយ៉ាងតិច ៣ខែ ប៉ុន្តែវិទ្យាសាស្ត្រមិនយូរចឹងពេកទេ គ្រាន់តែស្ថិតក្រោមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ស្រីៗគ្នាយើងច្បាស់ជាដឹងមិនខាន។
ចំណង់ផ្លូវភេទ អាចកើតឡើងគ្រប់ពេល ប៉ុន្តែអ្វីត្រូវដឹង គឺពេលវេលាល្អ ស័ក្ដិសមរួមភេទប្រកបដោយភាពផ្អែមល្ហែម និងផាសុកភាព ពិសេសក្រោយកើតបេប៊ីតែម្តង។
១- ក្រោយសម្រាលគួររួមភេទពេលណា?
តាមវិទ្យាសាស្ត្រ ជាទូទៅ គួរចាំរហូតដល់ពេលទ្វារមាសលែងហូរឈាម អាចនៅក្រោយសប្តាហ៍ទី៣ បន្ទាប់ពីសម្រាលអូនៗរួច ព្រោះអំឡុងពេលនេះ ដើម្បីទុកពេលឲ្យកន្លែងសុកដាច់ចេញ បានជាសះស្បើយឡើងវិញ។ ករណីរួមភេទមុនពេលរបួសជាសះ អាចបង្ករោគ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
២- ហេតុអីម៉ាក់ៗគ្មានចំណង់រួមភេទ?
ធម្មតាទេ គ្មានអារម្មណ៍រួមភេទក្រោយសម្រាល ម៉ាក់ៗថ្មីថ្មោងច្បាស់ជាអស់កម្លាំងដោយសារត្រូវបំបៅអូនៗ និងមើលថែអូនៗ ព្រមទាំងខ្លួនឯងទៀត។ មានស្រីៗគ្នាយើងខ្លះអត់មានអារម្មណ៍រាប់អាទិត្យឯណោះ ខ្លះទៀតអាចឈានដល់រាប់ខែ។ លើសពីនេះ បំបៅអូនៗធ្វើឲ្យអ័រម៉ូន ប្រ៉ូឡាក់ទីន បញ្ចេញច្រើន ជាហេតុប៉ះពាល់ដល់ចំណង់ផ្លូវភេទ។
មួយទៀត បើមានការដាច់ ឬដេរទ្វារមាស ជាហេតុផលសមស្របស្រីៗមិនចង់រួមភេទ។ ប៉ុន្តែក្រោយពេលរបួសជាសះ គ្នាយើងប្រាកដជាមានអារម្មណ៍បង្កាត់ភ្លើងស្នេហ៍ជាថ្មី។ បើទោះសម្រាល ហើយទ្វារមាសមិនមានដាច់ ឬកាត់អ្វីក៏ដោយ ប៉ុន្តែច្បាស់ជាមានសភាជាំខ្លះៗ តែនឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី។
ករណីខ្លះ អាចមកពីបញ្ហាផ្លូវចិត្ត ម៉ាក់ៗអាចអន់ចិត្តក្រោយបម្រែបម្រួលរាងកាយ ដោយសារការពពោះ និងសម្រាល។ គ្នាយើងខ្លះបារម្ភខ្លាចខូចរាង លែងស្អាត លែងទាក់ទាញ ប្តីលែងពេញចិត្តជាដើម។
ករណីធ្លាក់ទឹកចិត្តក្រោយសម្រាល ជាបញ្ហាប្រឈមធ្វើឲ្យបាត់បង់អារម្មណ៍រួមភេទក្រោយសម្រាល បញ្ហាធ្ងន់ធ្ងរ។ បើស្រីៗមានអារម្មណ៍ពិបាកចិត្ត គិតឃើញតែរឿងមិនល្អ និងប៉ះពាល់ការរស់នៅទាំងម៉ាក់ៗ និងអូនៗ ឆាប់ទៅជួបគ្រូពេទ្យ។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
៣- ធ្វើម៉េចខាងប្តីចង់តែប្រពន្ធមិនចង់?
អ្វីគួរធ្វើ គឺនិយាយគ្នា យោគយល់គ្នា ដើម្បីឈានដល់ដំណោះស្រាយសមស្របមួយ។ មិនអ៊ីចឹង ប្តីយើងអាចមានអារម្មណ៍មិនល្អ ពេលយើងបដិសេធអ្វីប្តីចង់បាន។
កុំតានតឹងពេក! ការរួមភេទជារឿងរីករាយសម្រាប់ដៃគូទាំងសងខាង មិនចាំបាច់ទាល់តែសូកបញ្ចូលប្រដាប់ភេទគ្នានិងគ្នានោះទេ យើងនៅតែអាចរួមដំណេកដោយភ្ញោចអារម្មណ៍ផ្លូវភេទតាមវិធីផ្សេងវិញទៀត។ ការនិយាយ និងឱបគ្នាជាវិធីម្យ៉ាង បង្ហាញក្តីស្រឡាញ់ និងបារម្ភពីគ្នា អាចប្រើបានក្នុងកាលទេសៈបែបនេះ។ ពេលខ្លះ ប្តីយើងអាចស្ទាក់ស្ទើរក៏ថាបាន ដោយហេតុថាបារម្ភពីសុខភាពយើង។ យ៉ាងណាក៏ត្រូវនិយាយគ្នា ជាវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហា។
[embed-health-tool-ovulation]