មនុស្សគ្រប់រូបតែងមានរឿងសម្ងាត់ ពិសេសរឿងផ្លូវភេទ មិនងាយឲ្យអ្នកណាដឹងទេ ភាគច្រើនស្រីៗ មានរឿងឆ្ងល់ច្រើន តែអត់ហ៊ានសួរនាំ ខ្មាសនេះខ្មាសនោះ។ បើខ្មាសអត់ហ៊ានសួរគេឯង ទុកចម្ងល់ដែលស្រីៗភាគច្រើនចង់ដឹងបំផុតនេះឲ្យ “Hello គ្រូពេទ្យ’ ជាអ្នកឆ្លើយប្រាប់ទៅចុះ។
១- ត្រូវធ្វើម៉េច បើលិង្គខាងប្រុសធំពេក ឬតូចពេក?
បញ្ហាផ្លូវភេទ មិនមែនជារឿងយើងត្រូវអៀនខ្មាសទេ សំណួរខាងលើក៏ដូចគ្នា ព្រោះជាចំណេះដឹង ជាប្រយោជន៍ ជួយយើងដោះស្រាយបញ្ហាបាន។ បើខាងប្រុសមានលិង្គតូចពេក មិនអាចធ្វើស្រីៗត្រេកត្រអាលខ្លាំងអំឡុងពេលរួមភេទ ខាងប្រុសប្រហែលជាមានសមត្ថភាពផ្សេងទៀត អាចធ្វើស្រីៗភ្ញាក់ផ្អើលក៏ថាបាន។ ខាងប្រុស ប្រហែលមានចំណុចខ្លាំងនៅត្រង់ជំនាញប្រើដៃ ឬប្រើមាត់ ហេតុនេះ មានអ្វីកើតឡើង ប្រសិនទាំងពីរនាក់ប្រើក្បាច់បញ្ច្រាសគ្នា។ យើងអាចនឹងត្រូវប្រើទឹករំអិលច្រើន និងធ្វើសកម្មភាពយឺតៗ ឬខាងស្រីអាចព្យាយាមនៅពីលើ ព្រោះអាចកំណត់ល្បឿនដោយខ្លួនឯង ទៅតាមតម្រូវការអារម្មណ៍យើងចង់បាន។
២- ខាងប្រុសគ្មានជំនាញប្រើមាត់ គួរធ្វើម៉េច?
ស្រីៗត្រូវការភាពរំញោចអំឡុងពេលរួមភេទ តាមរយៈមាត់។ ហេតុនេះ រឿងសំខាន់ គឺត្រូវនិយាយត្រង់ៗប្រាប់ទៅដៃគូនូវអ្វីយើងចូលចិត្ត ឬចង្អុលប្រាប់ទីតាំង និងបរិវេណ ឬពីល្បឿនយើងប្រាថ្នាចង់បាន។ បន្ទាប់មក អាចបង្ហាញអារម្មណ៍សុខស្រួល ធ្វើឲ្យដៃគូយើងពេញចិត្តសកម្មភាពនេះ និងសប្បាយចិត្តខ្លះផង។
៣- ហេតុអីរួមភេទអត់ឈានដល់ចំណុចកំពូលអ៊ីចឹង? ត្រូវធ្វើម៉េច?
បញ្ហានេះកើតឡើងញឹកញាប់ចំពោះស្រីៗមួយភាគធំ ហេតុនេះវាជារឿងធម្មតាទេ គ្រាន់តែស្វែងរកចំណុចត្រឹមត្រូវមួយសម្រាប់ភាគីខាងស្រី គឺអាចដោះស្រាយបានហើយ។ ស្រីៗជាច្រើន មិនអាចឈានដល់ចំណុចសម្រើបខ្លាំងនៅពេលរួមភេទតាមទ្វាមាសតែមួយមុខនោះ ហើយអ្វីខាងប្រុសត្រូវធ្វើបន្ថែមនោះ គឺត្រូវរកតំបន់ភ្ញោច គ្លីតូរ៉ល (Clitoral) ដោយផ្ទាល់ ឬខាងស្រីអាចសម្រេចកាមដោយខ្លួនឯង។ បើនេះមិនមែនជាមូលហេតុទេ បញ្ហាសុខភាពរ៉ាំរ៉ៃមួយចំនួន អាចធ្វើឲ្យប៉ះពាល់ចំណុចសម្រើបបំផុត ឬចំណង់ផ្លូវភេទស្រីៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង បាក់ទឹកចិត្ត ស្ត្រេស ឬអ័រម៉ូនធ្លាក់ចុះ។
អត្ថបទពាក់ព័ន្ធ៖
៤- ហូរឈាម ឬឈឺចាប់អំឡុងពេលរួមភេទ ខុសប្រក្រតីអត់?
ស្រីៗដែលហូរឈាមបន្ទាប់ពីរួមភេទ គួរតែណាត់ជាមួយគ្រូពេទ្យ ព្រោះអាចជាសញ្ញាបង្ករោគ ឬមានដុះដុំសាច់នៅក្នុងអញ្ចាញស្បូន (Endometriosis)។ បញ្ហានេះ ក៏អាចទាក់ទងនឹងតេស្តកៀរមាត់ស្បូន (Pap test) ដូចគ្នា។
៥- បត់ជើងតូចពេលរួមភេទ បានអត់?
ពេលកំពុងរួមភេទ បើមានអារម្មណ៍ថាចង់បត់ជើងតូចបន្ទាន់ខ្លាំង ហើយបើជាការពិតមែននេះ គឺជាសញ្ញាល្អ។ នេះបើយោងតាមអ្នកស្រី Emily Morse ពិធីការនីក្នុងកម្មវិធី Sex with Emily នៅអាមេរិក មានន័យថា ការរួមភេទប៉ះត្រូវចំចំណុច G-spot (ចំណុចស្រើបស្រាល) ហើយស្រីៗកំពុងឈានដល់ចំណុចកំពូលដែរ។ នោមនៅអំឡុងពេលរួមភេទ ពិសេសពេលប្លោកនោមពេញ អាចនឹងកើតឡើង លាយឡំជាមួយទឹកកាមមនុស្សស្រីដែលចេញមកពេលដល់ចំណុចកំពូល។
៦- អ្វីទៅជាការបាញ់ទឹក ពេលរួមភេទ?
ដូចយើងបានរៀបរាប់ខាងលើ ការបាញ់ទឹកពេលរួមភេទ សំដៅលើពេលស្រីៗបញ្ចេញសារធាតុរាវចេញពីយោនី។ សារធាតុរាវនេះ គឺទាក់ទងនឹងការភ្ញោចអារម្មណ៍លើចំណុច G-spot។ អ្វីគួរកត់សម្គាល់នោះ វាមិនមែនជាទឹកនោមទេ ទោះបីជាមនុស្សជាច្រើនគិតថាជាទឹកនោមក៏ដោយ។ អ្នកស្រី Morse បានបង្ហាញថា “សារធាតុរាវនោះ តាមពិតស្រដៀងនឹងទឹកកាមប្រុសៗដែរ គ្រាន់តែមិនមានមេជីវិត’។ យ៉ាងណា ការបាញ់ទឹកពេលរួមភេទ ក៏មិនមែនកើតមានលើស្រីៗគ្រប់គ្នាដែរ។
[embed-health-tool-ovulation]