ការរួមភេទមានច្រើនទម្រង់ យើងអាចរួមភេទតាមទ្វារមាស រន្ធគូទ និងបច្ចុប្បន្ន គ្នាយើងមួយចំនួន ចូលចិត្តរួមភេទតាមមាត់ ដោយហៅជាភាសាបច្ចេកទេស Fellatio មានន័យថា ការភ្ញោចអារម្មណ៍ផ្លូវភេទលើលិង្គ និងយោនី ដោយប្រើមាត់។ រួមភេទតាមមាត់ គឺជាទម្រង់រួមភេទ ពេញនិយមច្រើន ហេតុនេះ “Hello គ្រូពេទ្យ’ នឹងបង្ហាញខ្លះពាក់ព័ន្ធគុណសម្បត្តិ និងគុណវិបត្តិរួមភេទតាមមាត់ឲ្យគ្នាយើងបានដឹង។
១- គុណប្រយោជន៍រួមភេទតាមមាត់
– បង្កើនទំនាក់ទំនង និងចំណង់ផ្លូវភេទ៖ អារម្មណ៍ពិត និងភាពស្មោះត្រង់ នៃទំនាក់ទំនងជាមួយដៃគូ នឹងកាន់តែស្និទ្ធស្នាល ពេញលេញនៅពេលដៃគូទាំងពីរប្រើវិធីរួមភេទតាមមាត់។ ដូចនេះ នឹងជួយឲ្យជីវិតផ្លូវភេទ ក៏ដូចជាទំនាក់ទំនងស្នេហាកាន់តែល្អប្រសើរ។
– បង្កើនអារម្មណ៍ និងកាត់បន្ថយស្ត្រេស៖ ទឹកកាម មានស្ពែមម៉ាតូសូអ៊ីត និងករទីស៊ូល ដែលគេដឹងថា ជួយបង្កើនអារម្មណ៍ និងអុកស៊ីហ្សែន ទៅកាន់ខួរក្បាល។ ដូចនេះ វានឹងបង្កើនអារម្មណ៍ រួមនឹងកាត់បន្ថយស្ត្រេស ទាំងយើង និងដៃគូបាន។
– កាត់បន្ថយការឈឺចាប់៖ អំឡុងពេលរួមភេទ រួមទាំងការរួមភេទតាមមាត់ផង រាងកាយនឹងបញ្ចេញ អ័រម៉ូន Oxytocin អ័រម៉ូន Endorphins និងសារធាតុផ្សេងទៀត ជួយរាងកាយកាត់បន្ថយការឈឺចាប់។
– ព្យាបាលជំងឺបាក់ទឹកចិត្ត៖ គុណប្រយោជន៍ខាងលើទាំងអស់នេះ អាចធ្វើអារម្មណ៍ស្ត្រេសថយចុះ កាត់បន្ថយអាការៈឈឺចាប់ ជួយឲ្យសុខភាពកាន់តែល្អ និងព្យាបាលជំងឺបាក់ទឹកចិត្ត។
អត្ថបទពាក់ព័ន្ធ៖
- រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?
- អត់សូវចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍
២- គុណវិបត្តិរួមភេទតាមមាត់
– គ្រោះថ្នាក់ដោយសារជំងឺមហារីកបំពង់ក៖ វេជ្ជបណ្ឌិត Otis Brawley នាយកផ្នែកវេជ្ជសាស្ត្រ នៃសមាគមជំងឺមហារីកអាមេរិក បាននិយាយថា ជំងឺមហារីកបំពង់ក ងាយនឹងកើតចំពោះក្រុមមនុស្សឧស្សាហ៍រួមភេទតាមមាត់ណាស់។ លើសពីនេះ អ្នកស្រាវជ្រាវបានរកឃើញថា ប្រសិនបើយើងមានឆ្លងវីរុស HPV (Human papillomavirus) យើងនឹងប្រឈមមុខកាន់តែខ្ពស់ជាមួយជំងឺមហារីកប្រភេទនេះ។
– ជំងឺកាមរោគ៖ ជំងឺកាមរោគខ្លះ ដូចជាជំងឺអេដស៍ (HIV) ជំងឺរើម (Herpes) ជំងឺស្វាយ ជំងឺប្រមេះ វីរុស HPV ជំងឺរលាកថ្លើមបង្កដោយវីរុស សុទ្ធតែអាចឆ្លងតាមការរួមភេទតាមមាត់។
– ជំងឺស្វាយ៖ ជំងឺស្វាយ ជាទូទៅច្រើនឃើញនៅលើប្រដាប់ភេទ ឬរន្ធគូទ ហើយកម្រឃើញនៅលើក្បាលដោះណាស់។ ជំងឺនេះ ជួនកាលអាចឃើញនៅលើមាត់ ឬអណ្ដាតឆ្លងពីមានជំងឺនេះ។
រួមភេទតាមមាត់ មើលទៅ មានគុណប្រយោជន៍ សម្រាប់គូស្នេហ៍អំឡុងពេលពិសេសណាមួយ ដូចជា ពេលមានផ្ទៃពោះជាដើម។ តែយ៉ាងនេះក្ដី នៅតែមានផលមិនល្អចំពោះសុខភាពយើង។ ប្រសិនបើឆ្លងជំងឺណាមួយ ដោយសារការរួមភេទតាមមាត់ សូមទៅជួបគ្រូពេទ្យ ដើម្បីទទួលបានដំបូន្មានល្អៗ បើមានលេចចេញសញ្ញាជំងឺអ្វីមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាព អ្នកជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]