រួមភេទជារឿងស្រើបស្រាលផ្លូវអារម្មណ៍បំផុត ជួយបំបាត់បញ្ហាស្ត្រេស និងបញ្ហាផ្លូវអារម្មណ៍ជាច្រើនទៀត ប៉ុន្តែក្នុងករណីមួយ ពិសេសកំពុងរួមភេទ ស្រាប់តែរបូតស្រោមជាប់នៅក្នុងទ្វារមាសខាងស្រី ច្បាស់ជាស្លន់ស្លោរមិនខាន។ ទោះជាស្តាប់ទៅគួរឲ្យចង់សើច ព្រោះជារឿងកម្រ ប៉ុន្តែនៅតែអាចកើតឡើងបាន ហេតុនេះ “Hello គ្រូពេទ្យ” នឹងណែនាំស្រីៗតិចនិកមួយចំនួន ពេលជួបស្ថានភាពបែបនេះ។
១- ត្រូវនៅឲ្យស្ងៀម
បើជាប់ស្រោមនៅក្នុងប្រដាប់ភេទ ស្រោមក៏មិនទៅណា ក្រៅពីនៅចន្លោះរន្ធទ្វារមាស និងមាត់ស្បូននោះឡើយ។ ហេតុនេះ មិនមានអ្វីគួរភ័យខ្លាចដែរ ដោយគ្រាន់តែដកដង្ហើមឲ្យវែងៗជាមុនសិន ចាំគិតរកវិធីយកវាចេញមកវិញ។
២- ដកវាចេញដោយប្រើម្រាមដៃ
ដំបូង លាងដៃ ហើយត្រូវប្រាកដថាក្រចកស្អាត បើមានក្រចកវែង ត្រូវកាត់តម្រឹមជាមុនសិន សឹមលូកចូល ហើយពេលលូកចូល បើមានអារម្មណ៍ថាមានស្រោមនៅខាងក្នុង ហើយមិនអាចលូកដល់ សូមព្យាយាមចាប់វានឹងទាញចេញដោយខ្លួនឯងជាមុនសិន។
៣- រកអ្នកជួយ
បើមិនអាចយកវាចេញដោយខ្លួនឯងទេ គួរតែឲ្យខាងប្រុសជួយវិញ ព្រោះវាអាចនឹងងាយស្រួលចំពោះមនុស្សប្រុសជាង ព្រោះពេលនិយាយរឿងលើគ្រែ ដើម្បីជោគជ័យ ត្រូវតែសួរខាងប្រុសឲ្យជួយ។
៤- អង្គុយចោងហោង (Squat)
ការគេងនៅស្ងៀម មិនអាចជួយបានច្រើនឡើយ ស្រីៗអាចសាកល្បងអង្គុយចោងហោង ដើម្បីធ្វើឲ្យកាន់តែងាយស្រួលឲ្យស្រោមអនាម័យធ្លាក់ចេញ។ ករណីនេះ ទំនាញផែនដីពិតជាជួយច្រើនណាស់មែនទេ?
អត្ថបទពាក់ព័ន្ធ៖
- មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង
- ១៤ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ
៥- ឈរលើកជើងម្ខាងដាក់លើកៅអី
ប្រសិនបើអង្គុយចោងហោងមិនអាចយកចេញមកទៀត សូមសាកល្បងវិធីនេះ ដោយឈរដាក់ជើងម្ខាងនៅលើកៅអី ហើយបន្ទាប់មក ឱនហើយលូកដៃទាញវាចេញមក។
៦- ទៅជួបពេទ្យរោគស្ត្រី
បើវិធីខាងលើទាំងនោះ នៅតែមិនអាចយកស្រោមចេញមកទៀត ជាពេលត្រូវទៅជួបពេទ្យហើយ។ គ្រូពេទ្យរោគស្ត្រី តែងតែជួបបញ្ហាជាប់ស្រោមអនាម័យក្នុងប្រដាប់ភេទនេះញឹកណាស់ ហើយយើងក៏មិនមែនជាអ្នកទីមួយជួបបញ្ហានេះដែរ។ ដូចនេះ សូមកុំបន្ទោសខ្លួនឯង មិនមានបញ្ហាដោយសារយើង ឬប្រដាប់ភេទយើងឡើយ វាគ្រាន់តែជាគ្រោះថ្នាក់ដោយចៃដន្យ ហើយនរណាអាចជួបដែរ នេះក៏មិនមែនជាកំហុសខាងស្រី ឬខាងប្រុសឡើយ។
៧- ត្រូវដឹងពីគ្រោះថ្នាក់
ត្រូវដឹងថា បើស្រោមអនាម័យនៅជាប់ក្នុងទ្វារមាស ស្រីៗអាចនឹងប្រឈមនឹងគ្រោះថ្នាក់ជំងឺកាមរោគ និងមានផ្ទៃពោះ ដូចនេះហើយ បើមិនទាន់មានផែនការយកកូន ល្អបំផុតសូមប្រើថ្នាំពន្យារកំណើតជាបន្ទាន់ (ថ្នាំពន្យារកំណើត ៧២ ម៉ោង)។ ហើយក៏កុំភ្លេច ធ្វើតេស្តឈាមរកជំងឺកាមរោគផង ព្រោះថាការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេល អាចធ្វើជួយយើងចៀសផុតពីជំងឺ និងរស់នៅដោយមានសុខភាពល្អ។
[embed-health-tool-ovulation]