ត្បិតតែការរួមភេទជាចំណែកមួយនៃជីវិតគូ ជួយឲ្យមានអារម្មណ៍ល្អពិតមែន តែបើរួមភេទច្រើនដងពេកក៏ប៉ះពាល់ដល់សុខភាពបន្តពូជដែរ។ អ៊ីចឹងតើ ១សប្តាហ៍ អាចរួមភេទប៉ុន្មានដងទើបល្អ?
ត្បិតតែការរួមភេទជាចំណែកមួយនៃជីវិតគូ ជួយឲ្យមានអារម្មណ៍ល្អពិតមែន តែបើរួមភេទច្រើនដងពេកក៏ប៉ះពាល់ដល់សុខភាពបន្តពូជដែរ។ អ៊ីចឹងតើ ១សប្តាហ៍ អាចរួមភេទប៉ុន្មានដងទើបល្អ?

មិនថាមនុស្សស្រី ឬប្រុសនោះទេ មានចំណង់ផ្លូវភេទខុសគ្នាៗ ហើយអាស្រ័យលើកត្តាសុខភាព និងអាយុ។ ទោះជាស្ថិតនៅក្នុងវ័យសកម្មរឿងរួមភេទក្តី ក៏ប្តីប្រពន្ធ ឬដៃគូ មិនត្រូវ រួមភេទញឹកញាប់ពេកទេ ព្រោះអាចទ្រុឌទ្រោមសុខភាពផ្លូវភេទ អ្វីដែលគួរបារម្ភនោះ គឺការរួមភេទញឹកញាប់ពេកប៉ះពាល់ដល់គុណភាពមេជីវិត ធ្វើឲ្យប្តីប្រពន្ធអត់អាចមានកូន។ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតឯកទេសរោគស្រ្តី និងសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន។
“មេជីវិតត្រូវការពេលវេលាសមស្របមួយដើម្បីបង្កើនចំនួន និងគុណភាពឲ្យបានល្អ ក្នុងករណីដែលប្រុសៗ រួមភេទរាល់ថ្ងៃបង្ខំឲ្យចេញទឹកកាមរាល់ថ្ងៃ ពេលខ្លះអត់មានមេជីវិតគ្រប់គ្រាន់ទេ ឬក៏មានមេជីវិតដែរ តែមេជីវិតទាំងនោះនៅខ្ចី មិនអាចទៅបង្កកំណើតបាន’។ លោកវេជ្ជបណ្ឌិតរៀបរាប់។
អត្ថបទពាក់ព័ន្ធ៖

ដើម្បីដៃគូទាំងសងខាងមានសុខភាពល្អ ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ណែនាំឲ្យរួមភេទត្រឹម ២-៣ ដង/សប្តាហ៍ប៉ុណ្ណោះ ទើបមិនប៉ះពាល់ដល់គុណភាពមេជីវិត ឬផែនការយកកូន ព្រោះរយៈពេលនេះរាងកាយយើងមានពេលវេលាគ្រប់គ្រាន់ ដើម្បីផលិតមេជីវិតឲ្យបានច្រើន ថែមទាំងមានគុណភាពទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
01/08/2019
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ